ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អ្នកវិទ្យាសាស្ត្រជប៉ុន​ចាប់​អារម្មណ៍​ខ្លាំង ក្នុង​ការ​យក​ទឹក​រលក​សមុទ្រ ច្នៃ​មក​ធ្វើ​ជា​ប្រភព​វារី​អគ្គិសនី

អ្នកវិទ្យាសាស្ត្រជប៉ុន​ចាប់​អារម្មណ៍​ខ្លាំង ក្នុង​ការ​យក​ទឹក​រលក​សមុទ្រ ច្នៃ​មក​ធ្វើ​ជា​ប្រភព​វារី​អគ្គិសនី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សព្វថ្ងៃនេះ ការប្រើប្រាស់​ថាមពល​អគ្គិសនី ជា​តម្រូវការ​ដ៏​ចាំ​បាច់​បំផុត​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ម្នាក់ៗ ហេតុដូចនេះហើយ​ទើប​ធ្វើ​ឱ្យ​តម្រូវការ​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​មាន​ការ​កើន​ឡើង​ជា​លំដាប់ ជាពិសេសគឺ រ៉ែ ធ្យូងថ្ម និងប្រេងឥន្ធនៈតែម្តង ដែលទាំងនេះជាធនធានកម្រ ហើយមិនងាយ​រក​មក​​វិញនោះទេនៅពេលយើងប្រើវាអស់។ ប៉ុន្តែសម្រាប់ប្រទេសជឿនលឿន ដូចជាប្រទេសជប៉ុន​ជាដើម​នោះ គេបានព្យាយាមកែច្នៃ យកថាមពលដែលប្រើមិនចេះអស់ ឬហៅថា Renewable Energy ដូច​ជាពន្លឺព្រះអាទិត្យ, កម្លាំងខ្យល់, ទឹកភ្លៀង, រលកទឹក, និងកម្តៅជាដើម មកបំលែងទៅជាថាមពល​អគ្គិសនី​​ដើម្បី​ប្រើប្រាស់វិញ ហើយកាត់បន្ថយការខ្ជះខ្ជាយធនធានធម្មជាតិច្រើន។

cover

Final 1000x150 copy

ឥឡូវនេះ ប្រទេសជប៉ុនហាក់ដូចជាចាប់អារម្មណ៍ខ្លាំង ទៅលើការវិនិយោគថាមពលអគ្គិសនីដោយ​ប្រើ​ប្រាស់​ទឹករលកសម្រាប់បំលែង។ ដោយពួកគេបានស្រាវជ្រាវយល់ថា ទឹករលករបស់សមុទ្រ ជា​ប្រភព​អគ្គិសនីដែលល្អជាងគេ ព្រោះវាមិនសូវមានផលប៉ះពាល់ច្រើនទៅលើធម្មជាតិ ចំណាយថវិកា​អស់​តិច​ក្នុង​ការវិនិយោគ ប៉ុន្តែទទួលបានមកវិញនូវថាមពលខ្លាំង ហើយថែមទាំងជា​ថាម​ពលដែលមាន​ភាព​ស្ថិតស្ថេររហូត ដោយយើងអាចប្រើប្រាស់មិនចេះអស់។

1

ចាប់តាំងពីឆ្នាំ 2012 កន្លងមក វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Okinawa របស់ប្រទេសជប៉ុន តែង​តែ​ចូលរួមព្យាយាមផលិត ទួប៊ីន (Turbines) ដាក់នៅក្នុងទឹកដើម្បីទាញយកថាមពលមកវិញ ពីទួប៊ីន​នោះ​នៅពេលមានរលកបក់ឱ្យវាវិល ហើយគេបានអះអាងថា ទួប៊ីននីមួយៗអាចប្រើប្រាស់បានយ៉ាងតិច 10 ឆ្នាំឯណោះ ដែលជួយបានច្រើនមែនទែនក្នុងការវិនិយោគ។ លោកសាស្ត្រាចារ្យ Tsumoru Shintake មកពី វិទ្យាស្ថាន Okinawa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រើប្រាស់​ឆ្នេរ​សមុទ្រ​ប្រទេសជប៉ុនត្រឹមតែ 1% ប៉ុណ្ណោះអាចដាំ ទួប៊ីន និងបង្កើតថាមពលបានប្រហែល 10 ជីហ្គាវ៉ាត់ (Gigawats) ដែលថាមពលនេះស្មើនឹងថាមពលនុយក្លេអ៊ែរ 10 ដងឯណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:13 PM, 26 September
  • ប្រភព: i4u
  • Tag: វិទ្យាសាស្រ្ត