ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អាវធំវៃឆ្លាតរបស់ Levi អាច​ប៉ះ​បញ្ជា​លើ​សាច់​​ក្រណាត់​បាន ដាក់​លក់​ជា​ផ្លូវ​ការ​ហើយ!

អាវធំវៃឆ្លាតរបស់ Levi អាច​ប៉ះ​បញ្ជា​លើ​សាច់​​ក្រណាត់​បាន ដាក់​លក់​ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អស់រយៈពេលជាងមួយឆ្នាំមក​ហើយ ដែល Levi បានប្រកាស​អំពី​សមត្ថភាព​អាវ​ធំ​វៃឆ្លាត​របស់​ខ្លួន​មួយ​នេះ ហើយ​មក​ដល់​ពេល​នេះ ទើប​តែ​ប្រកាស​ចេញ​លក់​ជាផ្លូវការទេ។ សម្រាប់ការផលិតនេះ គេ​បាន​ដើរលើគំរោងមួយដែលមានឈ្មោះថា “Jacquard” ដែលចូលរួមសហការដោយក្រុមហ៊ុនផលិតខោអាវ Levi ជាមួយនឹង Google។   

cover3

Final 1000x150 copy

អាវធំមួយនេះពិតជាពិសេសមែនទែន សម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួន នៅពេល​ធ្វើ​ដំណើរ ដោយយើងអាចភ្ជាប់អាវធំវៃឆ្លាតនេះជាមួយស្មាតហ្វូនរបស់យើង ទាំងស្មាតហ្វូន Android និង iPhone តាមរយៈ Bluetooth ហើយយើងអាចបញ្ជាមុខងារផ្សេងៗនៅលើស្មាតហ្វូនរបស់យើងបាន។

1

សម្រាប់កន្លែងដែលអាចប៉ះបញ្ជាបាន គឺនៅត្រង់ដៃអាវរបស់វានេះឯង ដែលក្រុមហ៊ុន Levi បានផលិត​ក្រណាត់​ពិសេសអាចប៉ះបញ្ជាបាន ដោយនៅត្រង់នោះត្រូវភ្ជាប់ជាមួយឧបករណ៍មួយហៅថា Dongle ដែល​យើងអាចដោតវាជាមួយអាវធំមួយនេះសម្រាប់បញ្ជាប្រើប្រាស់ និងភ្ជាប់មកកាន់ស្មាតហ្វូន។ ហើយ​យើង​អាចដោះ Dongle នេះយកមកសាកថ្មបាន ព្រោះអាវធំនេះមិនប្រើប្រាស់ថ្មទេ គឺអាច​ប្រើប្រាស់​បាន​ដោយ​សេរីនៅពេលដែលភ្ជាប់ជាមួយ Dongle។ ហើយសម្រាប់ការបោកគក់វិញគឺងាយបំផុត គ្រាន់តែ​ដោះ Dongle ចេញរួច យើងអាចបោកគត់ដូចសម្លៀកបំពាក់ធម្មតាបាន មិនធ្វើឱ្យខូចអ្វីឡើយ។

2

សម្រាប់ការបញ្ជា នៅពេលភ្ជាប់ជាមួយស្មាតហ្វូន យើងអាចកំណត់របៀបបញ្ជាជាច្រើនបានតាមចិត្តចង់ នៅលើស្មាតហ្វូនរបស់យើង។ ឧទាហរណ៍ ដូចជាការអូសនៅសាច់ក្រណាត់ ឬ គោះវា 2 ដង យើង​ចង់​កំណត់ឱ្យវាធ្វើអី? ហើយយើងក៏អាចកំណត់ភ្លើង Notification ដែលមាននៅលើ Dongle បានផងដែរ។

3

ហើយមុខងារដែលពិសេសជាងគេនោះគឺ វាត្រូវបានគាំទ្រដោយ Google ដូចនេះមុខងារ សម្លេង Google Assistant វាមានភាពវៃឆ្លាត អាចនិយាយប្រាប់យើងរាល់អ្វីដែលយើងចង់ដឹងបានជាច្រើន ឧទាហរណ៍​ដូចជាវាអាចប្រាប់យើងអំពីទីតាំងណាមួយដែលយើងចង់ទៅ នៅក្នុង Google Maps បាន។

អាវធំវៃឆ្លាតនេះ និងមានដាក់លក់នៅលើវ៉េបសាយ​របស់ Levi ចាប់​ពី​ថ្ងៃ​ទី 02 តុលា​ខាង​មុខ​នេះ​ហើយ ដែលមាន​តម្លៃ​ចាប់​ពី 150 ដុល្លារ ទៅដល់ 350 ដុល្លារទៅ​តាម​ប្រភេទសាច់ក្រណាត់​ដែល​យើងជ្រើសរើស។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 12:56 PM, 26 September
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត