ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ហេតុ​អ្វី​បាន​ជា​កុមារ​ចូល​ចិត្ត​ទស្សនា​អ្វី​ដដែល​ៗ​ជា​ច្រើន​សា ហើយ​មិន​ចេះធុញ?

ហេតុ​អ្វី​បាន​ជា​កុមារ​ចូល​ចិត្ត​ទស្សនា​អ្វី​ដដែល​ៗ​ជា​ច្រើន​សា ហើយ​មិន​ចេះធុញ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កុមារតែងមានទម្លាប់មួយ គឺចូលចិត្តទស្សនាគំនូរជីវចល ឬរឿងមនុស្សយន្ត នៅក្នុងកម្មវិធីផ្សាយ ទូរទស្សន៍ ឬ YouTube ជាដើម ហើយពួកគេអាច មើលអ្វីទាំងនោះ ដដែលៗ ហាក់ដូចជាមិន ចេះធុញទ្រាន់សោះ បើទោះជាពួកគេ ធ្លាប់មើលរឿង ទាំងនោះរាប់ភ្លេច ហើយក៏ដោយ។ អញ្ចឹងតើមូលហេតុអ្វី បានជាកុមារគ្មាន អារម្មណ៍ធុញទ្រាន់ នឹងអ្វីដែល ដដែលៗបែបនេះ? ហើយយើង នឹងមកវែកញែក រកហេតុផល ទាំងអស់គ្នា។

  1. កុមារចូលចិត្តអ្វីដែលរីករាយ

នេះជាចំណង់ចំណូលចិត្ត នៅពេលមនុស្សម្នាក់ៗ នៅក្រោមអាយុ ១០ ឆ្នាំ ពួកគេមិន ចូលចិត្តធ្វើកិច្ចការ អ្វីដែលពិបាកៗ នោះទេ ពោលគឺចូលចិត្ត កំសាន្តច្រើនជាង ហេតុនេះហើយ ទើបនៅក្នុង សាលារៀន ភាគច្រើន តម្រូវឱ្យមានម៉ោង កំសាន្តច្រើនជាងរៀន ហើយបើទោះ ជារៀន ក៏ត្រូវរៀនបែប កំសាន្តច្រើនដែរ។ ដូចនេះ ដើម្បីឱ្យតែបានកំសាន្ដ ទស្សនាគំនូរជីវចល នានា ឬបានលេង ហ្គេមទៀតនេះ ពួកគេមិនចេះ ធុញទ្រាន់សោះឡើយ បើទោះជា ទស្សនា ឬ លេងវគ្គ ដដែលៗរាប់ពាន់ ដងក៏ដោយ។ ហើយកុមារមាន គំនិតមួយ គឺតែងចង់ធ្វើអ្វី ឡើងវិញម្តងហើយ ម្តងទៀត ដូចជាអ្វីដែលយើង បាននិយាយ និងបានធ្វើម្តង ពួកគេតែងរៀន និយាយនិងធ្វើតាម ពីក្រោយយើង រាប់សិបដង មកវិញ។

cover

Final 1000x150 copy

  1. កុមារមិនសូវចេះស្មុគស្មាញច្រើន

ខួរក្បាលមនុស្សនៅវ័យកុមារ ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ គិតទៅលើភាព ស្មុគស្មាញច្រើន ដូចមនុស្សពេញវ័យឡើយ ពោលគឺចំពោះអ្វី ដែលកើតឡើង ដដែលពួកគេមិន សូវចាប់អារម្មណ៍ថា វាដដែលឡើយ។ ឧទាហរណ៍ នៅពេលឪពុកម្តាយ ទូន្មានយើង ពាក្យដដែល ម្តងហើយ ម្តងទៀត យើងប្រាកដជាដឹង និងយល់ថា វាជាពាក្យដដែល ដោយឡែកចំពោះ កុមារបើទោះជា ទទួលជារៀងរាល់ ថ្ងៃក៏ពួកគេ មិនចាប់អារម្មណ៍ថា វាដដែលឡើយ។

2

  1. កុមាររីករាយនូវអ្វីដែលគេធ្លាប់ដឹង

កុមារមានទម្លាប់មួយទៀតហៅថា ចូលចិត្តនិយាយអ្វីដែលពួកគេដឹង មិនសូវចេះ លាក់ឡើយ។ នៅពេលដែលពួកគេ ទស្សនាវីឌីអូមួយ រួចចប់ គេតែចំណាំសាច់រឿង ឬព្រឹត្តិការណ៍ ទាំងនោះទុក ហើយគេចាំមើលនូវ អ្វីដែល បានចាំនោះ ផ្ទៀងផ្ទាត់ជាមួយអ្វី ដែលគេមើល ម្តងទៀត ហើយប្រសិនបើ មានមិត្តភក្តិ កំពុងមើលជាមួយគ្នា គេក៏និយាយអ្វី ដែលគេបានដឹងប្រាប់ ទាំងអស់ ជាមិនខាន។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:38 AM, 21 September
  • ប្រភព: Science ABC
  • Tag: វិទ្យាសាស្រ្ត