ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អ្នកវិទ្យាសាស្រ្តបង្ហាញប៊ិច​សម្គាល់​ដឹង​ដុំ​សាច់​មហា​រីក​បាន​រហ័ស​បំផុត!

អ្នកវិទ្យាសាស្រ្តបង្ហាញប៊ិច​សម្គាល់​ដឹង​ដុំ​សាច់​មហា​រីក​បាន​រហ័ស​បំផុត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាការវិវត្តន៍មួយដែលមាន​ប្រយោជន៍ និងសារៈ​សំខា​ន់ខ្ពស់ នា​ពេល​អនាគត ដោយ​សារតែ​ជំងឺ​មហារីក​មាន​ការ​កើន​ឡើង​ខ្លាំង មិនថានៅប្រទេសគេទេ សូម្បីនៅក្នុងប្រទេសយើង​ក៏មានអ្នក​ជំងឺ​កើត​មហារីក ច្រើនដែរគឺសាច់ដុះ អាចធ្វើឲ្យមនុស្សបានបង់ជីវិតដោយក្តីឈឺចាប់ ហើយជំងឺនេះ កើតឡើង​ច្រើន​មក​ពីចំណីអាហារ ដែលជាមានជាតិគីមី និងផលិតផលប្រើប្រាស់មួយចំនួន។

cover

Final 1000x150 copy

នាពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានបង្ហាញពីប៊ិចមួយ ដែលមានសារៈប្រយោជន៍ អាចដឹង​ថាកោសិកា​ណា​មាន​ជំងឺ​មហារីកបានលឿនបំផុត ត្រឹមតែ 10 វិនាទី។ ឧបករណ៍នេះ នឹងមានអាចជួយពន្លឿនពេល​វេលា​បាន​រហ័ស ដល់ក្រុមគ្រូពេទ្យវះកាត់ ដឹងថានោះជាដុំសាច់ត្រឹមត្រូវ ដែលពួកគេគួរកាត់ចោល។

ប៊ិច​នេះ មានឈ្មោះ MacSpec Pen ប៉ុន្តែវាមិនទាន់ល្អឥតខ្ចោះនៅឡើយទេ​ តែវាមានសមត្ថភាព​អាច​វិនីច្ឆ័យ​សម្គាល់​ដឹង​ពី​ដុំសាច់ដុះបានរហ័ស និងត្រឹមត្រូវ 96 ភាគរយ ដូច្នេះវាក៏កំពុងស្ថិតក្នុងការ​សាក​ល្បង​​ប្រើ​ប្រាស់​នៅឡើយ ដោយមិនទាន់យកទៅប្រើប្រាស់ទូទៅនៅឡើយទេ តែគេសង្ឃឹមថា នឹង​យក​ប៊ិច​នេះ​ទៅ​ប្រើប្រាស់​ទូទៅនាដើមឆ្នាំក្រោយ។

1

ការសាកល្បងជំហ៊ានដំបូងទៅលើអ្នកជំងឺ 253 នាក់ ដែលមានជំងឺបេះដូង, សួត, ក្រពេញទីរូអ៊ីត និង​មហារីក​ក្រពេញអូវែ។ នេះជាការរីកចម្រើនមួយនៃវិស័យសុខាភិបាល នៅសហរដ្ឋអាមេរិច និង​ល្បី​ទូទាំង​ពិភពលោកនាពេលខាងមុខ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:42 AM, 09 September
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត