ទំព័រដើម    >    វិទ្យាសាស្ត្រ    >    នារី​ម្នាក់​បង្ហាញ​ពី​អារម្មណ៍របស់​ខ្លួន ពេល​ស្ថិត​នៅ​កន្លែង​ទំនាញ​ផែនដី​ស្មើសូន្យ!

នារី​ម្នាក់​បង្ហាញ​ពី​អារម្មណ៍របស់​ខ្លួន ពេល​ស្ថិត​នៅ​កន្លែង​ទំនាញ​ផែនដី​ស្មើសូន្យ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាអារម្មណ៍ប្លែកមួយ ដែលមាននារីម្នាក់ស្ម័គ្រចិត្ត ទទួលនូវការហោះហើរ លើយន្តហោះ ពិសេសមួយ មានឈ្មោះហៅ ក្រៅថា Vomit Comet អាចនាំនាង ឲ្យស្គាល់ពីអារម្មណ៍ នៅកន្លែង ដែលគ្មាន ទំនាញផែនដី ឬទំនាញផែនដី ធ្លាក់ដល់សូន្យ ត្រឹមរយៈពេល ចន្លោះពី 20 ទៅ 30 វិនាទី ដូចអ្នកនៅវាលលំហ ក្រៅផែនដី។

cover

Final 1000x150 copy

ក្រុមការងាររបស់សារពត៌មានបច្ចេកវិទ្យាល្បីឈ្មោះមួយ បានធ្វើការ កក់សំបុត្រយន្តហោះ របស់ក្រុមហ៊ុន Zero Gravity Corporation ដែលជា អង្គការផង មានសារៈសំខាន់ ក្នុងការ តេស្តសាកល្បង និងសិក្សាពី ដែលថ្មីៗ ដើម្បីធ្វើឲ្យការ ហោះហើរកាន់តែ ប្រសើរ។ ពួកគេបានកក់សំបុត្រយន្តហោះ ដែលប្លែកពី យន្តហោះដទៃ យន្តនេះ គ្មានកៅអីសម្រាប់ អង្គុយទេ អ្នកដំនើរការ ត្រូវមានឯកសណ្ឋាន ត្រឹមត្រូវ និងត្រូវឈរ ទប់លំនឹងដោយ ខ្លួនឯង ដោយមាន ត្រឹមខ្សែជាប់ តួយន្តហោះ ដើម្បីឲ្យ ពួកគេតោង។

នៅពេលដែលហោះហើរឡើង គេតម្រូវឲ្យអ្នកធ្វើ ដំនើរការដេក នៅពេលដល់ ចំនុចមួយ ដែលមានទំនាញ ផែនដីសូន្យនោះ អ្នកដំនើរ នឹងអណ្តែតឡើង រួចមិនយូរប៉ុន្មាន ត្រឹម 20 ទៅ 30 វិនាទី គឺផុតហើយ ដោយសារ យន្តហោះតម្រូវ បើកលឿន និងបន្ត ចុះចតវិញ។

វីដេអូខាងក្រោម៖

នេះជាបទពិសោធន៍ពិសេសមួយ​ សម្រាប់នាង ដែលនៅលើ ផែនដីប៉ុណ្ណោះ នាងអាចទទួល ពីអារម្មណ៍ ស្ថិតនៅកន្លែង ដែលមានទំនាញផែនដី ត្រឹមសូន្យ បែបនេះ។ ហើយមិនចាំបាច់ ទៅកាន់កន្លែង NASA ដើម្បីសុំសិទ្ធិ ចូលបន្ទប់ ដែលមាន ទំនាញផែនដី ទាបក៏ បានដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:00 AM, 07 September
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត