ទំព័រដើម    >    វិទ្យាសាស្ត្រ    >    NASA បាន​បង្ហោះ​វីដេអូ​បង្ហាញ​​ពីព្យុះ Hurricane Irma ដែល​កំពុង​ធ្វើ​ដំណើរ​មក​ទ្វីបអាមេរិច

NASA បាន​បង្ហោះ​វីដេអូ​បង្ហាញ​​ពីព្យុះ Hurricane Irma ដែល​កំពុង​ធ្វើ​ដំណើរ​មក​ទ្វីបអាមេរិច

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ព្យុះ Hurricane Irma ត្រូវបាន​ចាត់​ទុក​ជាព្យុះ​ដ៏​កាចសាហាវ​បំផុត​នៅ​ក្នុង​ឆ្នាំ 2017 នេះ ដែល​វា​បាន​ធ្វើ​ដំណើរ​ពី​មហាសមុទ្រ អាត្លង់​ទិច សំដៅ​ទៅទ្វីប​អាមេរិច នឹង​កំពុងត្រៀមបក់បោក ប្រទេស និង​កោះ​មួយ​ចំនួន​នៅ​ទីនោះ​ចាប់ផ្តើមពី ថ្ងៃអង្គារ ទី 5កញ្ញា យប់ម្សិលមិញនេះ។

cover

Final 1000x150 copy

ព្យុះ Hurricane Irma នេះមានកម្លាំងខ្លាំងក្លា ដែលមានល្បឿនខ្យល់លឿនដល់ 175 mph ឬស្មើនឹង 282 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវានឹងថតចុះជាបន្តបន្ទាប់ផងដែរ។ កម្លាំងវាប៉ុណ្ណេះអាចនឹងបក់បោក ផ្ទះ​សម្បែង, រថភ្លើង, ដើមឈើនិងបង្គោលភ្លើង ឱ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្ករជាភ្លៀង ឬ​ទឹក​ជំនន់​ដល់តំបន់នៅក្បែនោះផងដែរ។

2

ព្យុះនេះកំពុងបង្ករភាពភ័យខ្លាច និងគំរាមកំហែង ដល់បណ្ដាប្រទេសក្នុងទ្វីបអាមេរិចមួយចំនួន ដែល​ទទួល​រង​ពេញទំហឹងពីព្យុះនេះ ដូចជា ប្រទេស Puerto Rico, កោះ The US Virgin, កោះ The British Virgin, ប្រទេស Cuba, និងបណ្តាប្រទេសជាច្រើនទៀតនៅតំបន់នោះ។ ហើយបើតាមការប៉ាន់ស្មាន វាក៏​អាច​នឹង​មកដល់រដ្ឋ Florida និង Miami នៅថ្ងៃសុក្រខាងមុខនេះផងដែរ ដែលលោកប្រធានធិបតេយ្យ Donald Trump កំពុងប្រកាសអាសន្នដល់ប្រជាជននៅក្នុងតំបន់នោះរួចរាល់ហើយ។

ទស្សនាវីដេអូទី 1

ទស្សនាវីដេអូទី 2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:40 PM, 06 September
  • ប្រភព: CNN, NASA
  • Tag: វិទ្យាសាស្រ្ត