ទំព័រដើម    >    វិទ្យាសាស្ត្រ    >    KFC សាកល្បងលើការទូទាត់​ប្រាក់​ដោយ​សម្គាល់​ស្នាម​ញញឹម!

KFC សាកល្បងលើការទូទាត់​ប្រាក់​ដោយ​សម្គាល់​ស្នាម​ញញឹម!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាប្រព័ន្ធសុវត្ថិភាពថ្មីមួយ ដែល Alipay  កំពុង​តែ​ធ្វើការ​សាក​ល្បង ទៅ​លើ​ការ Pay ដំបូង ក្នុងហាង KFC ដោយ​ធ្វើ​ការ Pay តាម បច្ចេកវិទ្យាទូទាត់ប្រាក់ Alipay នឹងមានសម្គាល់ស្នាមញញឹមថែមទៀត នៅ​ក្នុង​ហាង KFC តែមួយគត់ ស្ថិតនៅ Hangzhou ប្រទេសចិន។ បច្ចេកវិទ្យានេះ ត្រូវបានប្រកាស​សិក្សា​ស្រាវ​ជ្រាវជាប្រភេទ beta តាំងពីឆ្នាំ 2015 ដោយ Jack Ma ស្ថាបនិករបស់ Alibaba ។

cover

Final 1000x150 copy

បន្តថា Alibaba នេះជាទីផ្សារអនឡាញធំជាងគេក្នុងប្រទេសចិន នឹងមានបណ្តាប្រទេសជាច្រើន ក៏​ប្រើ​ប្រាស់​ទីផ្សារអនឡាញនេះផងដែរ ហើយពួកគេ នៅមាន Alipay ដែលជាការបង់ប្រាក់ ឬទូទាត់ប្រាក់តាម​ស្មាតហ្វូន ហើយបច្ចេកវិទ្យាទូទាត់ប្រាក់នេះ ក៏មានការពេញនិយមប្រើប្រាស់ខ្លាំងនៅប្រទេសចិនផងដែរ។

បច្ចេកវិទ្យាទូទាត់ប្រាក់ Alipay បានឈានលើសមួយកម្រិតទៀតហើយ ជាមួយការទូទាត់ប្រាក់​ដោយ​សម្គាល់​តាមស្នាមញញឹម ដែលវាអាចមានសុវត្ថិភាពជាងមុន ដោយមានការសាកល្បងមុនគេ នៅហាង KFC ។

hq720

វីដេអូខាងក្រោម៖

ដូចដែលយើងបានឃើញក្នុងវីដេអូខាងលើនេះ នារីម្នាក់ព្យាយាមបំភ័ណ្ឌភ្នែកការទូទាត់ប្រាក់នេះ ដោយ​ផាត់​មុខមាត់ឲ្យប្លែក និងពាក់សក់ពណ៌ ដើម្បីចង់សាកល្បងថាតើ បច្ចេកវិទ្យានៅចំណាំ​ស្នាម​ញញឹមរ​បស់​នា​ង​បានឬអត់ ហើយវាពិតជានៅសម្គាល់បានពិតមែន តែបើបច្ចេកវិទ្យាស្គាល់មុខវិញ អាចសម្គាល់មិន​ដឹង​ពីមុខរបស់នាងពេលផាត់មុខរួច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:20 AM, 06 September
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត