ទំព័រដើម    >    វិទ្យាសាស្ត្រ    >    តើទារកអាយុក្រោម 1 ឆ្នាំ អាចមើល​​ឃើញ​អ្វីខ្លះ?

តើទារកអាយុក្រោម 1 ឆ្នាំ អាចមើល​​ឃើញ​អ្វីខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទារកដែលកើតមកភ្លាម មិនទាន់អាចបញ្ជា កាយ​សមប្បទា បានគ្រប់​គ្រាន់​ទេ ហើយ​ញ្ញាណ​របស់​ទារក​ក៏​មិន​ទាន់​មាន​លក្ខណៈ​ពេញលេញដែរ។ ដូចនេះទារកមិន​ទាន់មាន​សមត្ថភាព​អាច​បែងចែង​រូបភា​ព​ច្បាស់​លាស់​ថា អ្វីជាអ្វីនៅឡើយទេ។ ហើយខាងក្រោមនេះ យើងនឹងមកស្វែងយល់ទាំងអស់គ្នា ថាតើទារកដែល​មាន​អាយុក្រោម 1 ឆ្នាំ ភ្នែករបស់គេអាចមើលឃើញអ្វីខ្លះ?

cover

Final 1000x150 copy

នេះជាដំណាក់កាលនៃការវិវត្តន៍របស់ភ្នែកទារក ៖

  • នៅពេលដែលទារកកើតមកភ្លាម ដល់ត្រឹមអាយុ 1 ខែ ៖ កោសិកាភ្នែករបស់គេ មិនទាន់​អាច​បែក​ចែក​ពណ៌​នៅឡើង អញ្ចឹងអ្វីដែលគេមើលឃើញគឺ ងងឹតហើយសខ្មៅ
  • អាយុ 2 ខែ ៖ ប្រស្រីភ្នែករបស់ទារកចាប់ផ្តើមរួមតូច ស្រូបពន្លឺបានតិច ដូចនេះការមើលឃើញ​គឺ​ងងឹត ហើយស្រអាប់ ប៉ុន្តែអាចចាប់ផ្តើមបែងចែកពណ៌បានហើយ។
  • អាយុ 3 ខែ ៖ ជាដំណាក់កាលដែលទារក ចាប់ផ្តើមអាចសំគាល់មុខមនុស្ស ដូចជាភ្នែក, មាត់​ជា​ដើម តាមរយៈ ការនិយាយ និងលេងទឹកមុខ។
  • អាយុ 4 ខែ ៖ ដំណាក់កាលនេះ ទារកកាន់តែអាចសំគាល់មុខមនុស្ស បានច្បាស់ជាងមុន 2 ដង
  • អាយុ 5 ខែ ៖ សាច់ដុំភ្នែករបស់ទារក កាន់តែអភិវឌ្ឍន៍ឡើង អាចសំគាល់​កាន់តែ​ច្បាស់​នូវ​រាល់​វត្ថុនានា
  • អាយុ 6 ខែ ៖ ជាដំណាក់កាលដែល ខួរក្បាល និងភ្នែករបស់ទារក អាចមើលឃើញរូបរាង របស់​វត្ថុ​នានា​ផុស លក្ខណៈ 3D និងស្គាល់អ្វីនៅជិត និងនៅឆ្ងាយ តែអាចមើលបានច្បាស់តែអ្វី ដែល​នៅ​ជិត​ប៉ុណ្ណោះ
  • អាយុ 7 ខែ ៖ ទារកអាចចាប់ផ្តើម ចេះក្រលេកមើល និងចាប់អារម្មណ៍ទៅលើវត្ថុអ្វី ដែល​មាន​ចលនា
  • អាយុ 8 ខែ ៖ ទារកចាប់ផ្តើមចេះប្រើប្រាស់ដៃ ដើម្បីប៉ះរបស់ដែលគេមើលឃើញ ដើម្បីសំគាល់
  • អាយុ 9 ខែ ៖ ភ្នែក និងដៃរបស់គេ អាចសំគាល់វត្ថុ និងចាប់កាន់វត្ថុបាន

2

  • អាយុ 10 ខែ ៖ ភ្នែករបស់ទារកអាចសំគាល់នូវចំងាយ ជិតឆ្ងាយបានល្អ
  • អាយុ 11 ខែ ទៅ 12 ខែ ៖ ទារកអាចមើលឃើញអ្វីៗបានកាន់តែច្បាស់ល្អ ហើយចាប់ផ្តើមចង់ដឹង​នូវ​អ្វីៗ​ដែលមើលឃើញ ហើយនឹងចាប់ផ្តើមមើលឃើញច្បាស់ដូចមនុស្សធំ នៅរយៈពេល 2 ឆ្នាំ

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:42 PM, 30 August
  • ប្រភព: Tech Insider
  • Tag: វិទ្យាសាស្រ្ត