ទំព័រដើម    >    វិទ្យាសាស្ត្រ    >    បេសកកម្មឡើង​ភព​ព្រះ​អង្គារ ឆ្នាំ 2018 នេះនឹង​ធ្វើ​ការ​រុករក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែ​ម្តង

បេសកកម្មឡើង​ភព​ព្រះ​អង្គារ ឆ្នាំ 2018 នេះនឹង​ធ្វើ​ការ​រុករក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែ​ម្តង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីថ្ងៃទី 28 សីហា ម្សិល​មិញ​នេះ ភ្នាក់ងារ​អវកាស​របស់ សហរដ្ឋអាមេរិច បាន​សម្រេច​ចិត្ត​ប្រកាស​ថា​អង្គការ NASA របស់ខ្លួននឹងមានបេសកកម្មធ្វើដំណើររុករក នៅលើភពព្រះអង្គារ ចាប់ផ្តើមចេញនៅថ្ងៃទី 5 ឧសភា ឆ្នាំ2018 ខាងមុខនេះ ហើយរំពឹងថានឹងទៅដល់ភពព្រះអង្គារនៅ ខែតុលា ឬអាចយឺតជាងនេះ។ 

1

Final 1000x150 copy

បេសកកម្មនេះ មានឈ្មោះថា InSight ដែលនឹងប្រព្រឹត្តទៅនៅមូលដ្ឋាន Vandenberg Air Force ក្នុងរដ្ឋ California សហរដ្ឋអាមេរិច ហើយនឹងប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា Seismic Investigations, Geodesy និង Heat Transport។ ឧបករណ៍ទាំងអស់នេះសុទ្ធសឹងជា ម៉ាស៊ីនសម្រាប់រុករក នៅក្នុង​ដី​ជ្រៅៗ​ទាំងអស់ដូចជាសិក្សាទៅលើ រ៉ែនៅក្នុងដី, កម្តៅដី, កម្រិតរញ្ចួយ, និងជីជាតិរបស់ដីជាដើម។ ការរុក​រក​ម្តងនេះគឺផ្តោតសំខាន់ខ្លាំងទៅ សណ្ឋានដីនៅភពព្រះអង្គារ ដើម្បីបង្ហាញដល់​ពិភព​លោក​ឱ្យបា​នដឹង​ច្បាស់​អំពី​ភពព្រះអង្គារ ព្រោះរយៈពេលកន្លងមក NASA បានសន្និដ្ឋានថា ភពព្រះអង្គារមានប្រភពទឹក និង​អាចឱ្យមានជិវិតទៅរស់នៅបាន។

បេសកកម្ម InSight នេះ គ្រោងនឹងចាប់ផ្តើមតាំងពីឆ្នាំ 2016 មកម្លេះ ប៉ុន្តែត្រូវបានគេពន្យាពេលទៅឆ្នាំ 2018 វិញ ហើយនឹងចាយទឺកប្រាក់ 153.8 លានដុល្លារបន្ថែមពីលើទៀត ដោយគិតត្រឹមឆ្នាំ 2016 កន្លងមក គេបានត្រៀមអស់ទឹកប្រាក់ 675 លានដុល្លាររួចមកហើយ អញ្ចឹងសរុបទៅ បេសកកម្ម InSight គឺចាយ​ទឹក​ប្រាក់​ខ្ទង់ 828.8 លានដុល្លារឯណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:44 PM, 29 August
  • ប្រភព: First Post
  • Tag: វិទ្យាសាស្រ្ត