ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ក្រុមហ៊ុន LeEco បាន​បញ្ចេញ Scooter កង់​បី​របស់​ខ្លួន​ដោយ​ប្រើ​ប្រាស់​អគ្គិសនី

ក្រុមហ៊ុន LeEco បាន​បញ្ចេញ Scooter កង់​បី​របស់​ខ្លួន​ដោយ​ប្រើ​ប្រាស់​អគ្គិសនី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

LeEco ជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីល្បាញមួយរបស់ប្រទេសចិន ដែលមានផលិតផល ដូចជា រថយន្ដ, កង់, ស្មាតហ្វូន, ទូរទស្សន៍, VR ជាដើម។ ប៉ុន្ដែជាទូទៅ ពួកយើងបានស្គាល់ ក្រុមហ៊ុននេះ តាមរយៈស្មាតហ្វូន និងទូរទស្សន៍ ប៉ុណ្ណោះ។ ហើយម្តងនេះ LeEco បានទាក់ទាញ ចំណាប់អារម្មណ៍ ក្នុងការបញ្ចេញ Scooter អគ្គិសនី វិញម្តង។

1

Final 1000x150 copy

Scooter នេះមានឈ្មោះថា Scooterboard វាមានលក្ខណៈជាកូនកាត់ Scooter ជាមួយនឹងក្ដារស្គី ដោយប្រើប្រាស់ ថាមពលអគ្គិសនី សម្រាប់ធ្វើដំណើរ ឬក៏អាចប្រើជើង ដោលក៏បាន។ វាមាន រចនាខុសប្លែកពី Scooter ដទៃទៀត ដោយនៅផ្នែក ខាងមុនមានកង់ 2 ចំណែក ខាងក្រោយវិញ មានកង់ តែមួយទេ ហើយក៏មានដៃចង្កូត តែមួយប៉ុណ្ណោះ មិនមែនសងខាង ដូចកង់ ធម្មតាឡើយ។ នៅដៃចង្កូត របស់វាបានបំពាក់ ជាមួយហ្វ្រាំង, កុងតាក់បិទបើក, អេក្រង់តូចសម្រាប់ មើលថ្មផងដែរ។ តួខ្លួនរបស់វា អាចបត់បែនបាន ងាយស្រួលសម្រាប់ យកតាមខ្លួន ហើយក៏មាន ទម្ងន់ស្រាលផងដែរ។

2 cover2 cover

Scooterboard វាអាចរត់បានល្បឿនខ្ពស់បំផុត 25 គីឡូម៉ែត្រ ក្នុងមួយម៉ោង ភ្ជាប់មកជាមួយ ទំហំថ្ម 18,650 mAh ដែលប្រើប្រាស់ ភ្លើង 250 watt ហើយយើងអាច ជិះវាបាន ចម្ងាយប្រហែល 15 គីឡូម៉ែត្រឯណោះ ក្នុងការសាក បញ្ចូលថ្មវាម្តង។

ក្រុមហ៊ុន LeEco បានបង្កើតវាយ៉ាងពិសេសសម្រាប់ ទាក់ទាញចំណាប់អារម្មណ៍ អ្នកដែលមិន ធ្លាប់បានស្គាល់ Brand នេះពីមុនមក ជាពិសេស គឺអាមេរិច និងទ្វីបអឺរ៉ុប ព្រោះមានវារចនាបថ ប្លែកខុសពី Scooter ដទៃ ហើយក្តារបស់វា ក៏ធំជាងគេដែរ ម៉្យាងទៀតកង់បី របស់វាអាចឱ្យយើង ចតបញ្ឈរ បានយ៉ាងងាយ។ Scooterboard នឹងចាប់ផ្តើមដំណើរការ នៃការលក់ នៅថ្ងៃទី 29 សីហា ខាងមុខនេះហើយ ប៉ុន្តែមិនទាន់ដឹង អំពីតម្លៃ នៅឡើយទេ។ 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:22 AM, 26 August
  • ប្រភព: Slash Gear
  • Tag: វិទ្យាសាស្រ្ត