ទំព័រដើម    >    វិទ្យាសាស្ត្រ    >    បច្ចេក​វិទ្យា​កាន់​តែ​ទំនើប! ជន​ជាតិ​អង់គ្លេស​ផលិត Robot ដើម្បី​បម្រើ​ការ​វះ​កាត់​ក្នុង​មន្ទីរពេទ្យ

បច្ចេក​វិទ្យា​កាន់​តែ​ទំនើប! ជន​ជាតិ​អង់គ្លេស​ផលិត Robot ដើម្បី​បម្រើ​ការ​វះ​កាត់​ក្នុង​មន្ទីរពេទ្យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជារឿងដ៏អស្ចារ្យមួយ ដោយអ្នកវិទ្យាសាស្ត្រជាង 100 នាក់បាន សហការគ្នា យកកសិដ្ឋាន ចិញ្ចឹមជ្រូកដ៏តូចមួយ នៅតំបន់ជនបទ Cambridgeshire ប្រទេសអង់គ្លេស កែប្រែទៅជា ការបើក រោងចក្រផលិត មនុស្សយន្ដ Robot ដោយចំណាយ អស់ប្រាក់យ៉ាង តិចបំផុត។ រោងចក្រនេះមាន ឈ្មោះថា Cambridge Medical Robotics ដែលផលិត មនុស្សយន្ដ Robot ដើម្បីបម្រើការ ក្នុងវិស័យសុខាភិបាល ប្រទេសអង់គ្លេស តែម្ដង។

1

Final 1000x150 copy

Robot នេះគេឱ្យឈ្មោះវាថា Versius ប្រើប្រាស់សម្រាប់ការវះកាត់ក្នុងមន្ទីរពេទ្យ ហើយវាធ្វើការ បានរហ័ស អាចវះកាត់អ្នក ជំងឺរាប់ពាន់នាក់ ឯណោះក្នុងមួយថ្ងៃ។ វាអាចធ្វើការ ដូចទៅនឹង ម៉ាស៊ីន Laparoscopic ដែរ តែវាឆ្លាតជាង ព្រោះវាមិនត្រូវការ វេជ្ជបណ្ឌិត ដើម្បីវះកាត់ឡើយ គ្រាន់តែត្រូវការ វេជ្ជបណ្ឌិតម្នាក់ ចាំបញ្ជា នៅលើអេក្រង់ 3D តែប៉ុណ្ណោះ ដែលជួយសម្រួល ការងារ របស់លោក Doctor កាត់បន្ថយភាព ស្មុគស្មាញ និងបញ្ហា ជាយថាហេតុ ហើយក៏ជួយ ដល់ការវះកាត់ សង្គ្រោះបន្ទាន់ ឱ្យមានភាពរហ័ស ជាងមុនផងដែរ។

Robot នេះមានសមត្ថភាពអាចវះកាត់ សរីរាង្គកាយយើងជាច្រើន កន្លែងដូចជា៖ វះកាត់ពោះវៀន, ដុះសាច់, តម្រងនោម, ត្រចៀក, ច្រមុះ, បំពង់ក ជាដើម។

2 3

សព្វថ្ងៃនេះ Robot Versuis មិនមានជួបបញ្ហាអ្វីទាំងអស់ ក្នុងការងារវះកាត់ បើយោងតាមការ អះអាងរបស់លោក នាយកប្រតិបត្តិ រោងចក្រ Cambridge Medical Robotics ប៉ុន្តែអ្វីដែលជា បញ្ហាធំនោះ គឺថាតម្លៃ របស់វា រៀងថ្លៃបន្តិចហើយ រហូតដល់ 2.5 លានដុល្លារ ឯណោះ ក្នុងមួយគ្រឿង ហើយរាល់ ប្រតិបត្តិការប្រចាំថ្ងៃ ត្រូវចំណាយ 3800 ដុល្លារ បន្ថែមទៀត ពិតជាចំណាយអស់ ច្រើនមែនទែន ដើម្បីប្រើវា។ ដូចនេះ លោកមិនសូវជា មានសង្ឃឹមលក់វា ចេញបានច្រើនទេ បើទោះ នៅក្នុងប្រទេស ជឿនលឿន ខ្លាំងដូចសហរដ្ឋអាមេរិច ក៏ដោយ ព្រោះថាតម្លៃ Robot និងតម្លៃប្រតិបត្តិការ ប្រចាំថ្ងៃ វាថ្លៃហួសពីលទ្ធភាព របស់អ្នកជំងឺ ខ្លាំងណាស់ ហើយលោក ក៏បាន សម្រេចដែរថា នឹងបើកជា National Health Services បម្រើជូន ពលរដ្ឋ ជាលក្ខណៈឯកជន ដោយខ្លួនឯងវិញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:28 AM, 21 August
  • ប្រភព: The Guardian
  • Tag: វិទ្យាសាស្រ្ត