ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អាចម៍​ផ្កាយ​ដ៏​ធំ​មួយ នឹង​ហោះ​កាត់​ផែន​ដី​យើង​នៅ​ថ្ងៃ​ទី 1 ខែ​កញ្ញា 2017

អាចម៍​ផ្កាយ​ដ៏​ធំ​មួយ នឹង​ហោះ​កាត់​ផែន​ដី​យើង​នៅ​ថ្ងៃ​ទី 1 ខែ​កញ្ញា 2017

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អាចម៍ផ្កាយគឺជាដំថ្ម តូច ឬ ធំ ទាំងឡាយដែលបានរសាត់នៅក្នុងលំហ តាមគន្លងព្រះអាទិត្យ ហើយអាចម៍ផ្កាយ ភាគច្រើនគឺ មានវិមាឌតូច ជាងភព តែខ្លះទៀតធំ រហូតអាចកកើតទៅជាភព មួយបាន។ នៅក្នុងប្រព័ន្ធ ព្រះអាទិត្យ ក៏មានអាចម៍ផ្កាយ ជាច្រើនដែរ ដោយពួកវាស្ថិតនៅ តំបន់របស់វា ហៅថា Asteroid Belt ស្ថិតនៅចន្លោះពី ភពអង្គារ និង ភពព្រហស្បតិ៍ ហើយពេលខ្លះ វាក៏ខ្ទាតចេញ ពីគន្លងដែរ។

យោងតាមទិន្នន័យរបស់អង្គការ ណាសា បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី 1 កញ្ញា 2017 ខាងមុននេះ មានអាចម៍ផ្កាយដ៏ធំមួយ នឹងហោះមកកាត់ ភពផែនដីយើង ដែលវាត្រូវចាត់ទុកជា អាចម៍ផ្កាយ ដ៏ធំជាងគេមួយ ក្នុងចំណោម អាចម៍ផ្កាយដទៃទៀត ដែលហោះមក ជិតផែនដី។

2

Final 1000x150 copy

អាចម៍ផ្កាយនេះ ត្រូវបានរកឃើញតាំងពីឆ្នាំ 1981 មកម៉្លេះ ដោយលោក Schelte “Bobby” Bus ទីពិសោធន៍ Siding Spring Observatory ប្រទេសអូស្ត្រាលី ដែលវាមាន ឈ្មោះថា Florence។ វាមានអង្កត់ផ្ចិត ប្រហែល 2.7 miles ឬ 4.4 គីឡូម៉ែត្រ ហើយនឹងហោះស្រប ជាមួយភពផែនដី កៀកបំផុត ក្នុងចំងាយ 7 លានគីឡូម៉ែត្រ ពីផែនដី ដែលវាស់ដោយ Spitzer Space Telescope របស់ NASA។

1

ក្នុងការហោះកាត់ផែនដីនេះ វាមិនមានបង្ករផលអាក្រក់អី ឬប៉ះពាល់ដល់ ភពផែនដីទេ ហើយប្រសិនបើវាមក កៀកខ្លាំង អង្គការ NASA ក៏មានយានអាវកាស សម្រាប់ជិះបំបុក ឱ្យខ្ទាត ឬបាញ់បំបែកដែរ។ ប៉ុន្តែនេះវា ជាផលចំណេញ ដល់អង្គការ NASA ទៅវិញទេ ដែលបានសាកល្បង រ៉ាដារបស់ខ្លួន ឃើញថាវាប្រើប្រាស់ មើលឃើញ បានច្បាស់ ហើយគណនា បានយ៉ាង ត្រឹមត្រូវបំផុត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:01 AM, 21 August
  • ប្រភព: NASA
  • Tag: វិទ្យាសាស្រ្ត