ទំព័រដើម    >    វិទ្យាសាស្ត្រ    >    យប់​នេះ​ចន្ទ​គ្រាស​នឹង​កើត​មាន​ឡើង ហើយ​ប្រទេស​កម្ពុជា​យើង​ក៏​អាច​មើល​ឃើញដែរ

យប់​នេះ​ចន្ទ​គ្រាស​នឹង​កើត​មាន​ឡើង ហើយ​ប្រទេស​កម្ពុជា​យើង​ក៏​អាច​មើល​ឃើញដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តរបស់ ខេមបូរីផត ប្រាកដជាបានធ្លាប់អានពត៌មានកាលពី ៣ ថ្ងៃមុន ទាក់ទងទៅនឹង សូរ្យគ្រាស នៅថ្ងៃទី 21 សីហាខាងមុខ ដោយព្រះចន្ទ​នឹងទៅបាំង ពន្លឺព្រះអាទិត្យ ដែលត្រូវជះ មកលើផែនដី។

ចំណែកឯ ចន្ទគ្រាស វិញគឺផ្ទុយពីសូរ្យគ្រាស ពោលគឺ ផែនដី ស្ថិតនៅចន្លោះរវាងព្រះអាទិត្យ និងព្រះចន្ទ  ហើយផែនដី ជាអ្នកបាំង ពន្លឺព្រះអាទិត្យ ដែលត្រូវជះទៅលើ ព្រះចន្ទវិញ ដែលវានឹងកើតឡើង នៅក្នុងយប់ថ្ងៃទី 7 សីហា នេះតែម្តង។

1

Final 1000x150 copy

នៅក្នុងយប់នេះ បាតុភូតចន្ទគ្រាស នឹងកើតឡើងជាលក្ខណៈចំណិត ហៅថា Partial Lunar Eclipse ដោយប្រទេស ជាច្រើននឹងអាច មើលឃើញ ដូចជាទ្វីបអាស៊ី, ទ្វីបអាព្រិច, ទ្វីបអឺរុប, និងទ្វីបអូស្ត្រាលី។ ចន្ទគ្រាសយប់ នេះនឹង មានកម្រិត Magnitude = 0.246 (Magnitude = 0.5 គឺបាំងពាក់ កណ្តាលព្រះចន្ទ) ជាមួយនឹងកម្រិត penumbral = 1.289 ដោយលោកអ្នក អាចគណនា រូបរាងចំណិត របស់ចន្ទគ្រាស តាមរូបខាង ក្រោមនេះ ឬ មើលវីឌីអូ ខាងក្រោមនេះបាន។

2

ខាងក្រោមនេះជាតារាងពេលវេលាដែលបាតុភូតចន្ទគ្រាសកើតឡើង ដោយមានរយៈពេលសរុប 5 ម៉ោង 1 នាទី ចាប់ពីម៉ោង 10:50 តទៅ។ ប៉ុន្តែដោយសារ ប្រទេសកម្ពុជាយើងអាច មើលឃើញត្រឹម Partial Lunar Eclipse (ចន្ទគ្រាសចំណិត) ប៉ុណ្ណោះ អញ្ចឹងគឺមើលឃើញ ចាប់ពីម៉ោង 12:22 រំលងអាធ្រាត ចូលថ្ងៃ 8 សីហា រហូតដល់ម៉ោង 2:18 ព្រឹក។

3

បញ្ជាក់ផងដែរថា បាតុភូតចន្ទគ្រាសនឹងកើតឡើងម្តងទៀត នៅថ្ងៃទី 31 មករា 2018 ដោយប្រទេស កម្ពុជារបស់យើង នឹងអាចមើលឃើញ បានពេញភ្នែក ច្បាស់តែម្តង ហេតុដូច្នេះហើយ សូមកត់ថ្ងៃ ចំណំាទុក ប្រសិន បើអ្នកចង់ ទស្សនាមើល បាតុភូត ដ៏កម្រនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:06 PM, 07 August
  • ប្រភព: Time and Date
  • Tag: វិទ្យាសាស្រ្ត