ទំព័រដើម    >    វិទ្យាសាស្ត្រ    >    សូរ្យគ្រាស ថ្ងៃទី 21 សីហា ខាង​​មុខ​នេះ តើ​ប្រទេស​​ណា​ខ្លះ​​អាច​មើល​​ឃើញ? សូរ្យគ្រាស​ជាអ្វី?

សូរ្យគ្រាស ថ្ងៃទី 21 សីហា ខាង​​មុខ​នេះ តើ​ប្រទេស​​ណា​ខ្លះ​​អាច​មើល​​ឃើញ? សូរ្យគ្រាស​ជាអ្វី?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តទាំងអស់គ្នា ប្រាកដជា​បាន​ស្គាល់​ច្បាស់​ហើយ​ថា សូរ្យគ្រាស​ជាអ្វី។ សូរគ្រាស គឺជា​បាតុភូត​កើត​ឡើង នៅពេល​ដែលដំណើររបស់ព្រះច័ន្ទ ដើរមកដល់ចំនុចកណ្ដាលចន្លោះពី ព្រះអាទិត្យ និងផែនដី ហើយបាំង ពន្លឺព្រះអាទិត្យដែលត្រូវជះមកលើផែនដី ធ្វើឱ្យមួយផ្នែករបស់ផែនដី ងងឹត ដោយសារ​ស្រមោល​​ព្រះច័ន្ទ ហើយជាទូទៅវាកើតឡើងរៀងរាល់រយៈពេលចន្លោះពី 12 ខែម្តង ទៅ 18 ខែម្តង។

cover

Final 1000x150 copy

សម្រាប់សូរ្យគ្រាសនៅក្នុងឆ្នាំនេះគឺពិសេសមែនទែន ដោយវានឹងទៅបាំង ចំកន្លែងដែលវាធ្លាប់​បាន​កើត​ឡើង​រួចមកហើយ នៅទ្វីបអាមេរិច កាលពីឆ្នាំ 1918 កន្លងទៅ។ ហាក់បីដូចជាបង្វិលពេលវេលា ឱ្យកើត​ឡើង​​ម្តងទៀតអញ្ចឹង។

បើយោងតាមទិន្នន័យរបស់ NASA សូរ្យគ្រាសថ្ងៃទី 21 សីហានេះ នឹងមានរដ្ឋចំនួន 14 នៅក្នុង​សហរដ្ឋ​អាមេរិច អាចមើលឃើញបានច្បាស់ជាងគេ មានដូចជា៖ Oregon, Idaho, Wyoming, Montana, Nebraska, Iowa, Kansas, Missouri, Illinois, Kentucky, Tennessee, Georgia, North Carolina and South Carolina។

1

2

សរុបទៅ មនុស្សជាង 300 លាននាក់នៅក្នុងរដ្ឋទាំង 14 របស់សហរដ្ឋអាមេរិច អាចមើលឃើញបាន​ច្បាស់។ ក្រៅពីរដ្ឋទាំង 14 ក៏នៅមានតំបន់ផ្សេងទៀត ដែលអាចមើលឃើញសូរ្យគ្រាសឆ្នាំនេះ ដូចជា ទ្វីបអាព្រិក, ទ្វីបអឺរ៉ុប, និងទ្វីបអាមេរិចខាងជើង គ្រាន់តែមិនសូវ ងងឹតដូចរដ្ឋទាំង 14 នោះទេ។

ហើយខាងក្រោមនេះជាតារាងពេលវេលា ដែលសូរ្យគ្រាសកើតឡើង៖

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:03 PM, 04 August
  • ប្រភព: ABC News
  • Tag: វិទ្យាសាស្រ្ត