ទំព័រដើម    >    វិទ្យាសាស្ត្រ    >    NASA ជ្រើស​រើស​បុគ្គលិក ការពារ​ភព​ផែន​ដីពី Alien មាន​ប្រាក់​ចំនូល​ដល់​ខ្ទង់​សែន​ដុល្លារ

NASA ជ្រើស​រើស​បុគ្គលិក ការពារ​ភព​ផែន​ដីពី Alien មាន​ប្រាក់​ចំនូល​ដល់​ខ្ទង់​សែន​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្តាប់មួយភ្លែត អ្នកអាច​នឹង​គិត​ថា​នេះ​ជាពត៌​មាន​មិន​ពិត ឬពត៌មានបែបកំប្លែងលេងប៉ុណ្ណោះ ក៏ប៉ុន្តែ​នេះ​ជា​ពត៌មាន​ច្បាស់ការ​ចេញ​ពីអង្គការ NASA តែម្តង ដោយអង្គការ NASA ត្រូវការត្រូវការជ្រើសរើសបុគ្គលិក មក​កាន់​តំណែងហៅថា Planetary Protection Officer មានតួរនាទីការពារជីវិតមនុស្សសត្វ នៅលើ​ភព​ផែនដី ពីការបំពុល ឬប៉ះទង្គិចពីវត្ថុនានា នៅក្នុងលំហរ និងការឆ្លៀន​ពាន​រ​បស់ពួក Alien ផងដែរ។

1

Final 1000x150 copy

ស្របពេលដែលរដ្ឋាភិបាល និងអ្នកវិទ្យាសាស្ត្រអាមេរិច បានកំពុងធ្វើការសិក្សាស្រាវជ្រាវ យ៉ាងមមារញឹក​ទៅ​លើ ការការពារជីវិតមនុស្សសត្វនៅលើភពផែនដីយើង។ ខ្លះសិក្សាពី ជំងឺ, ការព្យាបាល, ឱសថ, ចំណី​អាហារ, យានយន្ត, និងផលិតផលផ្សេងៗ ដោយធ្វើយ៉ាងណា មិនឱ្យវាប៉ះពាល់ដល់ការរស់​នៅ​របស់​​មនុស្ស។ សម្រាប់ អង្គការ NASA វិញកំពុងតែព្រួយបារម្មណ៍ពីអ្វី ដែលនៅក្នុងក្រៅភពផែនដី ហេតុ​នេះ​​ហើយ​ទើបថ្មី​នេះបានបើកឱកាសការងារសម្រាប់ ការពារភពផែនដី ពីការប៉ះពាល់មក​ពីភព​ផ្សេងៗ ដូចជា អាចម៍ផ្កាយ, ភពរសាត់ខុសគន្លង, និងពពួក មនុស្សក្រៅភពផងដែរ។

2

សម្រាប់ការងារជា Planetary Protection Officer នេះ នឹងទទួលបានប្រាក់ចំណូលចន្លោះពី 124,406 ដុល្លារ ទៅដល់ 187,000 ដុល្លារ ក្នុងមួយឆ្នាំ ជាមួយនឹង លក្ខខ័ណ្ឌច្រើនគួរសម៖

  • សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្ររូបវិទ្យា, វិស្វកម្ម ឬគណិតវិទ្យា
  • ចំនេះដឹងខ្ពស់អំពីការការពារភពផ្សេងៗ
  • បទពិសោធន៏ការធ្វើផែនការអនុវត្ត និងត្រួតពិនិត្យ Space Program
  • មានជំនាញការទូត
  • យ៉ាងហោចណាស់មានបទពិសោធន៍មួយឆ្នាំជាបុគ្គលិករដ្ឋាភិបាលស៊ីវិល

ហើយក៏មានតម្រូវការមួយចំនួនទៀតដូចជា៖

  • ត្រូវធ្វើដំណើរជាញឹកញាប់ (ទៅក្រៅភព)
  • ត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងថ្នាំ
  • អ្នកជ្រើសរើសត្រូវតែបំពេញសេចក្តីថ្លែងការណ៏ហិរញ្ញវត្ថុ
  • ត្រូវធ្វើការងារសាកល្បងរយៈពេលមួយឆ្នាំ

3

NASA នឹងឈប់ទទួលពាក្យពីបេក្ខជននៅថ្ងៃទី 14 សីហា ឆ្នាំ 2017 ខាងមុខនេះហើយនេះគឺជាឱកាស​ការងារ​ដ៏គួរចាប់អារម្មណ៍មួយ ប៉ុន្តែគួរឱ្យសោកស្តាយ ដែលតម្រូវការ ការងារនេះខ្ពស់ពេកដែល​មនុស្ស​ទូទៅ​ភាគច្រើនមិនអាចមានសមត្ថភាពដាក់ពាក្យធ្វើបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:51 PM, 02 August
  • ប្រភព: Business Insider
  • Tag: វិទ្យាសាស្រ្ត