ទំព័រដើម    >    វិទ្យាសាស្ត្រ    >    NASA បាន​បង្ហាញ​វីដេអូ​មួយ​អំពី​ភព​ភ្លុយ​តុង ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ​ពី​មុនមក

NASA បាន​បង្ហាញ​វីដេអូ​មួយ​អំពី​ភព​ភ្លុយ​តុង ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ​ពី​មុនមក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

NASA ដែលមានឈ្មោះពេញថា (National Aeronautics and Space Administration) គឺជា ស្ថានីយ៍វិទ្យសាស្ត្រ រុករក អាវកាស ដ៍ធំជាងគេ នៅលើពិភពលោក យើងនេះ។ ហើយកាលពី ថ្មីៗនេះដែរ NASA បានបង្ហាញ វីដេអូមួយ ពាក់ព័ន្ធនឹង ភពភ្លុយតុង ដែលយើងគ្រប់គ្នា មិនធ្លាប់បានឃើញ ពីមុនមក។ មតិមួយចំនួន បានលើកឡើងថា ភ្លុយតុង គឺមិនមែនជា ភពនោះទេ ប៉ុន្តែវាគឺជាកន្លែងមួយ ដែលគួរអោយ ចាប់អារម្មណ៍ ហើយក៏ជាកន្លែង ដែលសំបូរទៅដោយ ពិភពថ្ម គ្របដណ្តប់ ដោយស្រទាប់ទឹកកក អាសូតក្រាស់ៗ ដែលបង្ករជា ភាពងាយស្រួល ក្នុងការចុះ ទៅសិក្សា និង ប្រមូលទិន្នន័យ ជាវីដេអូ តាមរយៈយាន អាវកាសថ្មីរបស់ អង្គការ NASA ដោយបានហោះហើរ យ៉ាងខ្ពស់ពីលើ កំពូលភ្នំ និង ជ្រលងភ្នំ របស់ភ្លុយតុង បានជោគជ័យ ទៀតផង។

1 Cover

Final 1000x150 copy

អង្គការ NASA បានពន្យល់អំពីវីដេអូនេះថា: «យានអវកាសដែលឆ្ងងកាត់ ភពភ្លុយតុងនេះ ចាប់ផ្តើមពីលើ តំបន់ខ្ពង់រាប ទៅភាគនិរតី នៃផ្ទាំងទឹកកក អាសូត ដែលមានឈ្មោះក្រៅ ផ្លូវការហៅថា Sputnik Planitia »។ ដំបូងយាននេះ ឆ្លងកាត់ជិតភាគ ខាងលិចនៃ Sputnik ដែលវាមាន ព្រំប្រទល់ជាប់នឹង តំបន់ភ្នំដ៏ខ្មៅ ងងឹតនៃតំបន់ Cthulhu Macula ដែលនៅទីនោះ គឺមានជួរភ្នំស្ថិត នៅក្នុងតំបន់ទំនាប ដែលយើងអាចឃើញ នៅផ្នែក ខាងស្តាំវិញ។ ការធ្វើដំណើរ ទៅភាគខាងជើង គឺត្រូវឆ្លងកាត់ តំបន់ខ្ពង់រាប Voyager Terra ដែលកន្លែងនោះ មានដីបាក់ជាច្រើន ហើយសម្រាប់ភាគ ខាងត្បូង លើតំបន់ Pioneer Terra គឺបង្ហាញពីរណ្តៅ ជ្រៅៗផងដែរ ហើយចុងបញ្ចប់ គឺយានត្រូវ ហោះហើរ នៅលើវាលស្មៅ នៃតំបន់ Tartarus Dorsa ភាគខាងកើត នៃអឌ្ឍគោល វិញម្តង។

A close-up view of the rugged, icy mountains and flat ice plains on Pluto is seen in an image from NASA's New Horizons spacecraft taken July 14, 2015 and released September 17, 2015. The expanse of the informally named icy plain Sputnik Planum (R) is flanked to the west (L) by rugged mountains up to 11,000 feet (3,500 meters) high. The image was taken from a distance of 11,000 miles (18,000 kilometers) to Pluto.  REUTERS/NASA/JHUAPL/SwRI/Handout via Reuters

ជាច្រើនទសវត្សរ៍មកហើយដែលភពភ្លុយតុង ត្រូវបាន NASA ដាក់ឈ្មោះថា ជាភពទី 9 នៅក្នុងប្រព័ន្ធ ថាមពល ព្រះអាទិត្យ ហើយម្យ៉ាងវិញទៀត វីដេអូដែល NASA បានបង្ហាញនេះ គឺត្រូវបាន ថតដោយ ឌីជីថលយ៉ាងត្រឹមត្រូវ ទៅតាមផែនទី ដែលបានបង្ហាញ រូបភាពនៃភព ដ៏តូចមួយនេះ ហើយធ្វើអោយអ្នក ដែលតាមដានមាន អារម្មណ៍រំភើប ជាមួយនឹងពេល វេលាអនាគត របស់ពួកគេ។

ទស្សនាវីដេអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:44 AM, 17 July
  • ប្រភព: BGR
  • Tag: វិទ្យាសាស្រ្ត