ទំព័រដើម    >    វិទ្យាសាស្ត្រ    >    NASA នឹង​ធ្វើ​តេស្ត​យាន​អាវកាស​ពិសេស ដែល​អាច​ការពារ​អាចម៍​ផ្កាយ​មិន​ឱ្យ​ទង្គិច​ជាមួយ​ផែនដី

NASA នឹង​ធ្វើ​តេស្ត​យាន​អាវកាស​ពិសេស ដែល​អាច​ការពារ​អាចម៍​ផ្កាយ​មិន​ឱ្យ​ទង្គិច​ជាមួយ​ផែនដី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

NASA បានសហការជាមួយ ESA (European Space Agency) ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា ដែលអាចជួយ ការពារផែនដី ពីការប៉ះទង្គិច ជាមួយអាចម៍ផ្កាយ ដែលបានរសាត់មក ពីភពនានា នៅក្នុងលំហ។ ក្រោយមក ក៏បានចេញគំរោងមួយ មានឈ្មោះថា AIDA (Asteroid Impact and Deflection Assessment) ដែលនឹងមាន យានអាវកាស ខ្នាតតូច 2 គ្រឿង ទំហំប្រហែលនឹង ទូរទឹកកក។

cover

Final 1000x150 copy

យានទី 1 មានឈ្មោះថា AIM (Asteroid Impact Monitor) វាត្រូវបានផលិតដោយ ESA ដែលមានតួនាទី ត្រួតពិនិត្យមើល អាចម៍ផ្កាយ និងគណនាទិន្នន័យ ដែលទាក់ទង ដូចជា ទំហំ, ទិសដៅ និងល្បឿន រួចបញ្ជូន ព័ត៌មានឲ្យ ទៅយានទី 2 ។

យានទី 2 មានឈ្មោះថា Double Asteroid Redirection Test ហៅកាត់ថា DART វាត្រូវបានផលិត ដោយ APL (JHU Applied Physics Lab) និងត្រួតពិនិត្យ ដោយ NASA។ DART មានតួនាទី ជិះបំបុក ជាមួយនឹង អាចម៍ផ្កាយ ដោយធ្វើយ៉ាងណា ឲ្យអាចម៍ផ្កាយ ខ្ទាតចេញពី គន្លង ឬ បែរទិសដៅ មិនឲ្យមកជិត ផែនដី។ DART នេះមាន ល្បឿនលឿន រហូតដល់ 6 គីឡូម៉ែត្រក្នុង មួយវិនាទី ដែលវាលឿនជាង គ្រាប់ កាំភ្លើង AK 47 រហូតដល់ 9 ដង ឯណោះ, បើតាមការ អះអាង របស់ APL។

អាចម៍ផ្កាយដែល DART នឹងត្រូវបុកមុនគេនោះគឺមាន ឈ្មោះថា Didymos បកជាភាសាអង់គ្លេស ថា Twin (ភ្លោះ) សំដៅថា វានឹងមាន 2 គ្រាប់ គឺ Didymos A និង Didymos B ហើយវានឹង មកដល់ នៅក្នុង កំឡុងឆ្នាំ 2022 ខាងមុខនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:39 AM, 06 July
  • ប្រភព: Slash Gear, ESA
  • Tag: វិទ្យាសាស្រ្ត