ទំព័រដើម    >    វិទ្យាសាស្ត្រ    >    NASA កំពុង​សិក្សា និង សហការ​ផលិត​យន្ត​ហោះ​លឿន​ជាង​សំលេង និងកាត់​​បន្ថយ​សំលេង​មក​ទាប​បំផុត

NASA កំពុង​សិក្សា និង សហការ​ផលិត​យន្ត​ហោះ​លឿន​ជាង​សំលេង និងកាត់​​បន្ថយ​សំលេង​មក​ទាប​បំផុត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

Final 1000x150 copy

យន្ដហោះដែលដឹកអ្នកដំណើរ ឬ ដឹកទំនិញនាពេល​បច្ចុប្បន្ននេះ​មាន​សំលេង​រំខានយ៉ាង​ខ្លាំង​មក​ដល់​ផ្ទៃដី​ដែល​យើង​រស់​នៅ បើទោះ​បី​ជា​វា​ហោះ​នៅ​លើ​យ៉ាង​ខ្ពស់ក៏ដោយ។ ដែល NASA យល់ថា នេះក៏ជាការ​បំពុល​បរិស្ថាន​មួយផ្នែកដែរ ដោយសារសំលេង, កម្តៅ, និងការប្រើប្រាស់ហ្គាស ដ៏ខ្លាំងក្លារបស់វា។ NASA បានសិក្សាលើគម្រោងនេះជាង ១០ ឆ្នាំមកហើយ ដែលវាមានឈ្មោះថា QueSST (Quiet Super Sonic Technology) ដំបូង ពួកគេបានពិសោធន៍យន្តហោះជាមួយការទង្គិចនិងកម្លាំងខ្យល់ ជំហ៊ាន​បន្ទាប់​គឺសិក្សាទៅលើតិចណូឡូជី ធ្វើឲ្យវាហោះ។ ជាលទ្ធផល NASA បានរកឃើញគំនិត​ឌីហ្សាញ​រូបរាងរបស់យន្តហោះដែលអាចកាត់បន្ថយសំលេងបានច្រើន ហើយ NASA ឲ្យឈ្មោះវាថា X-Plane។

2

ការច្នៃប្រឌិតនេះនិងជួយឲ្យយន្តហោះមានការហោះហើរកាន់តែលឿន និងមានសំលេងរំខានកាន់តែតិច ព្រមទាំងប្រើប្រាស់ថាមពលតិចផងដែរ ដោយជួយថែរក្សាបរិស្ថានរបស់ពួកយើងរស់នៅមានភាពប្រសើរ និងទំនើបជាងមុន។ NASA រំពឹងថានឹងអាចសហការជាមួយក្រុមហ៊ុនផលិតយន្តហោះជាដៃគូដើម្បី ផលិត​យន្តហោះប្រភេទ X-Plane នៅឆ្នាំក្រោយ និងត្រៀមបង្ហោះនៅ ២០២១។ ហើយបើសិនជាអាច NASA ក៏គ្រោងសហការផលិតយន្តហោះដឹកអ្នកដំណើរប្រភេទនេះដែរ នៅកំឡុងឆ្នាំ ២០៣០។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:28 PM, 03 July
  • ប្រភព: NASA
  • Tag: វិទ្យាសាស្រ្ត