ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ជប៉ុនប្រកាស​គម្រោង​ឡើង​ទៅ​ឋាន​ព្រះច័ន្ទ​ជាលើក​ដំបូង​របស់​ខ្លួន

ជប៉ុនប្រកាស​គម្រោង​ឡើង​ទៅ​ឋាន​ព្រះច័ន្ទ​ជាលើក​ដំបូង​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រទេសជប៉ុន ដែលល្បីល្បាញផ្នែកផលិត ឧបករណ៍​មានគុណភាព ជាប្រទេស​សំបូរ​ទៅ​ដោយ​មនុស្ស​វ័យ​​ឆ្លាត និង​មាន​សីលធម៌​ល្អ​នោះ បានធ្វើ​សេចក្ដីប្រកាសឲ្យពិភពលោកបានដឹងថា ខ្លួនកំពុងធ្វើការលើ​គម្រោង​ធំមួយ ក្នុងការនាំយកអ្នកអាវកាសជនជាតិជប៉ុនទៅកាន់ភពព្រះច័ន្ទជាលើក​ដំបូងក្នុង​ប្រវត្តិ​សាស្ត្រ​របស់ខ្លួន។ សេចក្ដីប្រកាសនោះធ្វើឡើងដោយ Japan Aerospace Exploration Agency ឬ​ហៅ​កាត់ថា JAXA ដោយគម្រោងយក្សមួយនេះ នឹងត្រៀមដាក់ស្នើរទៅកាន់រាជរដ្ឋាភិបាលរបស់ប្រទេស​ជប៉ុន​ផ្ទាល់ឆាប់ៗខាងមុខ ដើម្បីធ្វើការបើកគម្រោងនេះជាផ្លូវការ។

1

Final 1000x150 copy

គម្រោងនេះត្រូវបានធ្វើការសន្និដ្ឋានថា អាចនឹងទទួលបានជោគជ័យនៅឆ្នាំ 2030 ខាងមុខ ដែលជប៉ុន នឹង​ក្លាយទៅជាប្រទេសថ្មីមួយផ្សេងទៀត ដែលឈានជើងចូលក្នុងវិស័យអាវកាសដូចអាមេរិកដែរ ដោយ​មាន​ការដឹងនាំ ក៏ដូចជាផ្គត់ផ្គង់ផ្នែកសំភារៈដោយ JAXA។ ជាងនេះទៅទៀត គម្រោងនេះមិនត្រឹមតែ​ផ្ដោត​សំខាន់​ទៅ​លើ​ការយកអ្នកវិទ្យាសាស្រ្តអាវកាសរបស់ជប៉ុន ទៅជាន់នៅក្នុងភពព្រះច័ន្ទ ដើម្បីសិក្សា​ស្រាវ​ជ្រាវនោះទេ គឺថាគម្រោងនេះនឹងបង្កើតឲ្យមាននូវស្ថានីយអាវកាសផ្សេងៗទៀត នៅក្នុងគន្លងរបស់​ភព​ព្រះច័ន្ទ ដោយនឹងត្រៀមចាប់ផ្ដើមនៅឆ្នាំ 2025 ដោយជប៉ុនមិនចង់ប្រើប្រាស់ស្ថានីយអាវកាសរបស់​ប្រទេសណាផ្សេងឡើយ គឺចង់មានរបស់ផ្ទាល់ខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការប្រមូលរាល់ព័ត៌មាន ឬទិន្នន័យសំខាន់ៗដែលខ្លួនត្រូវការ។

ZHEZJAZGAN, KAZAKHSTAN- OCTOBER 29:   Astronaut Takuya Onishi of the Japan Aerospace Exploration Agency (JAXA) is helped out of the Soyuz MS-01 spacecraft just minutes after he NASA astronaut Kate Rubins, and Russian cosmonaut Anatoly Ivanishin of Roscosmos landed in a remote area near the town of Zhezkazgan, Kazakhstan on Sunday, Oct. 30, 2016(Kazakh time). Rubins, Onishi, and Ivanishin are returning after 115 days in space where they served as members of the Expedition 48 and 49 crews onboard the International Space Station. (Photo by Bill Ingalls-NASA via Getty Images)

សេចក្ដីប្រកាសនេះ ប្រៀបបានដូចជាការបង្ហាញនូវគោលដៅសម្រាប់ថ្ងៃអនាគតដ៏ធំមួយរបស់ជប៉ុន ទៅ​កាន់​បណ្ដា​ប្រទេសនៅក្បែខ្លួនជាច្រើន ពិសេសប្រទេសចិន ដែលគ្រោងនឹងចាប់ផ្ដើមបេសកកម្ម​ទៅ​ភព​ព្រះអង្គារ (Mars) នៅឆ្នាំ 2020 ខាងមុខ។ ដូច្នេះជប៉ុន អាចនឹងមិននូវស្ងៀមនោះទេ គឺនឹងចាប់​ផ្ដើម​យុទ្ធនា​ការក៏ក្ដៅគគុកនេះ នៅពេលមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលជប៉ុនផ្ទាល់!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:27 PM, 03 July
  • ប្រភព: SlashGear
  • Tag: វិទ្យាសាស្រ្ត