ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ទីបំផុត​ទិន្នន័យ​ទ​ទួល​បាន​ពីភព Jupiter (ភព​ព្រហស្បតិ៍) ត្រូវ​បាន​លាត​ត្រដាង!

ទីបំផុត​ទិន្នន័យ​ទ​ទួល​បាន​ពីភព Jupiter (ភព​ព្រហស្បតិ៍) ត្រូវ​បាន​លាត​ត្រដាង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ភពព្រហស្បតិ៍ គឺជាភព​ធំ​ជាង​គេ​ទី 1 នៅក្នុង​កាឡាក់​ស៊ី Mikiway យើង​នេះ ហើយ​វា​ក៏​ជា​ភព​ទី 2 ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ NASA បាន​ខិត​ខំសិក្សា​ និងស្វែង​យល់​អំពីវាអស់​ជា​ច្រើនឆ្នាំ​ ក្នុងការប្រមូល​ទិន្នន័យ​ក៏ដូច​ជាពត៌មានច្បាស់ការចេញពីភព ដែលមានទំហំធំជាងភពផែនដីយើងរាប់ពាន់ដងឯណោះ។ ជាក់​ស្ដែង​កាលពីខែកញ្ញា ឆ្នាំ 2011 កន្លងទៅ NASA បានចាប់ផ្ដើមបេសកកម្ម Juno ផ្លូវការមួយ ដើម្បីធ្វើការ​សិ​ក្សាអំពីភពយក្សនេះ ហើយជាលទ្ធផលឆ្នាំ 2016 កន្លងទៅ យាន្តអាវកាស ដែលបង្ហោះទៅស៊ើបការ និង​សិក្សានោះ បានហោះចូលគន្លងភព Jupiter ជាលើកដំបូង ហើយបានបង្ហាញទិន្នន័យមួយចំនួន​ដល់​អ្នកវិទ្យាសាស្រ្ត។

1

Final 1000x150 copy

ប្រភពពត៌មានបានចេញផ្សាយឲ្យដឹងថា NASA បានប្រកាសឲ្យពិភពលោកបានដឹង ជុំវិញលទ្ធផល​បេសកកម្ម ដែល​ចំនាយពេលជាង 5​ ឆ្នាំកន្លងមកនេះ ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន គឺមិន​ដូច​ការរំពឹងទុករបស់អ្នកវិទ្យាសាស្ត្រឡើយ។ អ្វីដែលជាបញ្ហាធំជាងគេ ដែលបានស្វែករកឃើញនៅពេល​នេះ​គឺ​ថា នៅលើភពព្រហស្បតិ៍ គឺផ្ទុកទៅដោយខ្យល់គួចយក្ស មានទំហំធំជាងភពផែនដីយើងទៅទៀត ហើយវាក៏មិនមែនមានតែមួយនោះដែរ គឺមានច្រើនថែមទៀតផង ដែលអ្នកវិទ្យាសាស្ត្រនៅ​មិន​អាច​សិក្សា​ដឹង​ថា មូលហេតុអ្វីទើបបង្កើតឲ្យចេញជាខ្យល់គួចដ៏ច្រើនបែបនេះនោះទេ។ 

2

ជាងនេះទៅទៀតកម្រិតវាលម៉ាញេទិក នៅលើភពនោះមានកម្រតិខ្លាំងជាងការរំពឹងទុកថែមទៀត ដែលវា​ខ្លាំង​ជាង​នៅលើផែនដីយើង 1០ដង ដែលជាឧបសគ្គសម្រាប់ការសិក្សាស្រាវជ្រាវលើភពទាំងមូល ស្រប​ពេល​ភពនោះមានទំហំធំខ្លាំងណាស់ ដូច្នេះ NASA នឹងដកឃ្លា ហើយធ្វើការសិក្សា​អំពីភព​ព្រហស្បតិ៍​សារជាថ្មីម្ដងទៀត មុននឹងចាប់ផ្ដើមបេសកកម្មស្រាវជ្រាវបន្ថែម។

ខាងក្រោមជារូបភាពដែលថតបាននៅជិតបំផុតនៃភព Jupiter

3 4 5 6

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:09 PM, 27 May
  • ប្រភព: SlashGear
  • Tag: វិទ្យាសាស្រ្ត