ទំព័រដើម    >    វិទ្យាសាស្ត្រ    >    សត្វ​ចម្លែក​ក្នុង​សមុទ្រ ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក! (មាន​វីដេអូ)

សត្វ​ចម្លែក​ក្នុង​សមុទ្រ ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក! (មាន​វីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះគឺជាលើកទីមួយហើយ ហើយក៏ជា ហេតុការណ៍ ដែលកម្រនឹងបាន ឃើញដូចគ្នា ខណៈសត្វ យក្សសមុទ្រម្យ៉ាង មានមាឌធំខ្លាំង បានដេកស្លាប់ អណ្ដែតពេញ ផ្ទៃសមុទ្រនៅ ឯប្រទេស ឥណ្ឌូនេស៊ី ត្រូវបានអ្នក រស់នៅលើកោះ Serum ឈ្មោះ Asrul Tuanakota អាយុ 37 ឆ្នាំប្រទះឃើញ ហើយបានថតវីដេអូ បង្ហោះចូល YouTube ឲ្យពិភពលោក បានឃើញ ទៀតផង។

1

Final 1000x150 copy

តាមសេចក្ដីរាយការណ៍របស់ SlashGear បានប្រាប់ឲ្យដឹងថា សត្វចម្លែក ដែលដេកស្លាប់នោះ នៅមិនទាន់ ដឹងថា វាជាសត្វអ្វី នៅឡើយទេ ដោយសារតែ វាមានមាឌ ធំពេក ហើយក៏មាន សភាពហើម ផងដែរ ពិបាកនឹងធ្វើ ការវិភាគ និងកំណត់ឲ្យ ប្រាកដថា វាគឺជាសត្វអ្វី ឲ្យច្បាស់។

ដូចប្រិយមិត្តបានឃើញវីដេអូខាងលើនេះអញ្ចឹង វាត្រូវបានថត ឡើងភ្លាមបន្ទាប់ ពីប្រទះឃើញ ហើយកំណត់ ថាវាត្រូវបាន ស្លាប់រួច ទៅហើយ ដោយទឹកអណ្ដែត នៅក្បែរសត្វចម្លែក យក្សមួយនេះ គឺមានពណ៌ ក្រហម មានន័យថា សត្វនោះ ហូរឈាមស្រស់ៗ នៅឡើយ។ បន្ទាប់ពីពត៌មាន សត្វយក្ស សមុទ្រនេះ បែកធ្លាយ ក៏មានការ ស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើង ផងដែរ ដែលជាបឋម គេសន្និដ្ឋាន ថា សត្វយក្ស សមុទ្រដ៏ធំ មួយនោះ គឺជាមឹក យក្សពាន់ឆ្នាំ ដែលរស់នៅ ក្នុងបាត សមុទ្រជ្រៅៗ តែបើឲ្យនិយាយ ប្រាកដថា ជាសត្វអ្វីនោះ ក៏មិន ច្បាស់ដែរ ហើយប្រិយមិត្តអាច ទស្សនាហើយ ទស្សន៍ទាយ បានដោយ ខ្លួនឯង ថាវាជាសត្វអ្វី ឲ្យប្រាកដ? បាឡែនងាប់ ឬពិតជា មឹកយក្ស ដូចការ សន្និដ្ឋានមែន? ឬអាចជា សត្វចម្លែក ដែលមនុស្ស មិនធ្លាប់បាន ជួបប្រទះ ពីមុនមកក្នុង ប្រវត្តិសាស្ត្រ?

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 8:34 AM, 15 May
  • ប្រភព: Slash Gear
  • Tag: វិទ្យាសាស្រ្ត