ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អ្នកអាច​នឹង​គិត​ថា​ឡាន​ចេះ​ហោះ​គឺ​សម្រាប់​អនាគត! តែ​ពេល​នេះ​វា​មាន​វត្ត​មាន​ហើយ (មានវីដេអូ)

អ្នកអាច​នឹង​គិត​ថា​ឡាន​ចេះ​ហោះ​គឺ​សម្រាប់​អនាគត! តែ​ពេល​នេះ​វា​មាន​វត្ត​មាន​ហើយ (មានវីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឡានចេះហោះ គ្រាន់​តែ​និយាយក៏​យើង​អាច​សន្និដ្ឋាន​បាន​ថា វានឹង​កើត​មាន​ឡើង​នា​ថ្ងៃអនាគត​ជាក់​ជា​មិន​ខាន នៅ​ពេល​វិទ្យាសាស្ត្រ​កាន់​តែ​ទំនើប ដូចខ្សែ​ភាពយន្ត​មួយ​ចំ​នួនបាន​បង្ហាញ​ឲ្យ​ឃើញ​ស្រាប់​អញ្ចឹង តែ​អ្វីដែលយើងពិបាកនឹងនិយាយនោះគឺថា តើឡានចេះហោះនឹងមានរូបរាងយ៉ាងណា? មានស្លាប? មាន​កង្ហា​រ​ដូចយន្តហោះ ឬមានបច្ចេកវិទ្យារុញច្រានជាមួយនឹងទំនាញផែនដី? វាពិតជាពិបាកនិយាយ ហើយ​ក៏​ពិបាក​ប៉ាន់ស្មានដូចគ្នា តែអ្វីដែលពិសេសនោះគឺថា Lilium បានបង្ហាញខ្លួនជាលើកដំបូងហើយ ដែលវា​គឺជា​ឡាន​ចេះហោះ មានស្លាបដូចយន្តហោះអញ្ចឹងដែរ ធ្វើឲ្យពិភពលោកបើកភ្នែកធំៗ និងកោតសរសើរ​អំពី​សមត្ថភាពដ៏អស្ចារ្យរបស់វា។

1

Final 1000x150 copy

Lilium គ្រាន់ជាយាន្តហោះ ស្ថិតនៅក្នុងដំណាក់កាលផលិត និងធ្វើតេស្ដប៉ុណ្ណោះ របស់ក្រុមអ្នកជំនាញ​ច្រើន​ជាង 40 នាក់មកពីជុំវិញពិភពលោក ដែលមានទីស្នាក់ការនៅឯប្រទេសអាឡឺម៉ង់ មានន័យថា​ទោះ​បីមាន​លុយក៏មិនអាចស្វែងរកទិញវាមកជិះកំសាន្ត ទៅធ្វើការ ឬទៅរៀនបានដែរ ដោយសារតែក្រុមហ៊ុន​ផលិត បានកំពុងតែកែច្នៃឲ្យវាកាន់តែមានសុវត្ថិភាព ជិះបានគ្នាច្រើនទៀតផង ដោយវីដេអូខាងក្រោម វាគឺ​ជា Lilium ជំនាន់ទី 1 ដែលមានកន្លែងអង្គុយ 2 នាក់ ហើយ Lilium ដែលមានកន្លែងអង្គុយ 5 នាក់ក៏នឹង​ត្រៀម​ចេញខាង​មុខនេះផងដែរ ជាមួយនឹងសមត្ថភាពកាន់តែខ្លាំង។

ឡានហោះ Lilium មិនប្រើប្រាស់សាំងដូចយន្តហោះនោះទេ ដោយក្រុមអ្នកផលិតអះអាងថា វាប្រើប្រាស់​ម៉ាស៊ីន​ដែល​មិនបំផ្លាញបរិយាកាសផែនដី មានន័យថាឧស្ម័នដែលចេញពី​ម៉ាស៊ីន​គឺមិនប៉ះពាល់អ្វី​ទាំង​អស់​ ដែលវាគឺជាចំនុចយ៉ាងពិសេសអស្ចារ្យមួយ ក្នុងការចូលរួមចំនែកថែរក្សាផែនដីង៏ស្រស់បំព្រង​មួយ​នេះ​។ វាប្រើប្រាស់ម៉ាស៊ីនយន្តហោះតូចៗចំនួន 36 គ្រាប់ ធ្វើឲ្យ Lilum ជំនាន់ទី 1 ខាងលើអាចហោះ​បាន តែរបៀបហោះឡើងគឺមិនដូចយន្តហោះដោយរត់ទៅមុខនោះទេ ដោយវាហោះឡើងលើដូច​កន្ទុំរុយ​អញ្ចឹង ថែមទាំងមានសម្លេងម៉ាស៊ីនស្ងាត់ជាសម្លេងម៉ូតូធំទៀតផង ជាមួយនឹងសមត្ថភាពជិះបានលឿន​បំផុត​ក្នុងល្បឿន 300 គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងរយៈចម្ងាយបានឆ្ងាយបំផុតដល់ទៅ 185 ម៉ាយ ឬស្មើរនឹង 300 គីឡូម៉ែត្រ ពិតជាពិសេស ហើយខ្ញុំពេញចិត្តណាស់។

2

នេះគ្រាន់តែជាគម្រូបង្ហាញឲ្យពិភពលោកបានភ្លឺភ្នែកប៉ុណ្ណោះ ថាយើងកំពុងបោះជំហានឈានចូល​យុគ្គសម័យឡានហោះហើយ ដែលវានឹងមានវត្តមានជាផ្លូវការប៉ុន្មានឆ្នាំខាងមុខនេះឯង មិនយូរ​នោះ​ឡើយ។ សម្រាប់ Lilium ជំនាន់ទី 1 អង្គុយបាន 2 នាក់នេះ វាគ្រាន់ជាម៉ាស៊ីន Prototype ប៉ុណ្ណោះ ដូច្នេះ​ហើយ​ក្រុមអ្នកផលិតនៅមានវិធីសាស្ត្រប្លែកៗជាច្រើនផ្សេងទៀត ដែលត្រៀមនឹងបំពាក់​នៅលើ​ឡាន​ចេះ​ហោះ​មួយនេះ ឲ្យវាកាន់តែមានភាពលេចធ្លោ ដូចជាការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាព, កម្លាំង​ម៉ាស៊ីន, ដំណោះស្រាយនៅពេលមានអាសន្ន, ការបើកដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ៏ទៃទៀត ដែល​យើង​នឹក​ស្មានមិនដល់!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:07 PM, 22 April
  • ប្រភព: SlashGear
  • Tag: វិទ្យាសាស្រ្ត