ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ដំឡូង​បារាំង​ពិត​ជា​អាច​ដាំដុះ​នៅ​លើភព​ព្រះអង្គារ​ពិតមែន (Mars)

ដំឡូង​បារាំង​ពិត​ជា​អាច​ដាំដុះ​នៅ​លើភព​ព្រះអង្គារ​ពិតមែន (Mars)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមអ្នកវិទ្យាសាស្រ្ដ NASA​ ពិតជាចង់​ឲ្យ​មនុស្ស​ទៅ​រស់​នៅ​លើ​ភពព្រះអង្គារ​ណាស់ ដើម្បីជៀ​ស​វាងអំពី​បញ្ហា ដែល​មិន​អាច​នឹក​ស្មាន​ដល់​នា​ថ្ងៃអនាគតនៅលើភពផែនដីនេះ ព្រោះសព្វថ្ងៃមនុស្សបានកំពុង​បំផ្លាញ​ពិភ​ព​លោកបន្តិចម្ដងៗ រហូតដល់ថ្ងៃណាមួយផែនដីនឹងជួបបញ្ហា ដូចទៅនឹងខ្សែភាពយន្ត​មួយ​ចំនួន ដែលបានធ្វើការសន្និដ្ឋានអនាគតដ៏គ្រោះថ្នាក់បំផុត។ យ៉ាងណាក៏ដោយ គម្រោងយកមនុស្សទៅ​រស់នៅ​លើភពព្រះអង្គារមិនមែនជារឿងងាយស្រួលនោះទេ ផលវិបាកគឺមានច្រើន ហើយការរស់នៅក៏​មិន​ដូចលើ​ភពផែនដីយើងដែរ ម្យ៉ាងកត្តាជាច្រើនត្រូវបានលើកឡើង ដោយក្នុងនោះរឿងចំនីអាហារ ក៏​ជា​កត្តាចំបាច់បំផុតមួយផងដែរ ដើម្បីឲ្យជីវិតមួយមានចំនីអារម្មណ៍សម្រាប់ផ្គង់ផ្គង់ទៅដល់ក្រពះ។

1cover

Final 1000x150 copy

ដើម្បីផ្គង់ផ្គង់ផ្នែកអាហារលើភពព្រះអង្គារបាន តើអ្នកវិទ្យាសាស្ត្រមានវិធីសាស្រ្ដបែបណា? អ្នកអាចនឹង​ធ្លាប់​បាន​ទស្សនាខ្សែភាពយន្ត Hollywood មួយចំនួន ដោយក្នុងនោះការដាំដំឡូងបារាំង គឺជារឿងចំបង​មួយ ហើយវាពិតជាអាចធ្វើទៅបានមែន។ យោងតាមប្រភពពត៌មានចុងក្រោយគេបានចេញផ្សាយ​ឲ្យ​ដឹង​ថា ការដាំដុះដំឡូងបារាំង នៅលើភពព្រះអង្គារ ពិតជាអាចធ្វើទៅបាន 100% មែន ដោយលិទ្ធផល​ត្រូវ​បាន​ប្រកាសឲ្យដឹងពីក្រុមអ្នកវិទ្យាសាស្ត្រ NASA ដែលបានធ្វើតេស្ដសាកល្បងដាំដំឡូង​បារាំង​នៅ​ក្នុង​ប្រអប់​ពិសេស​មួយ ដែលពោពេញទៅដោយ Carbon Monoxide ថែមទាំងមានសំពាធខ្យល់ខ្ពស់ នៅក្នុងរយៈកំពស់ 19700ft និងកម្រិតពន្លឺ ដែលភពព្រះអង្គារទទួលបានពីព្រះអាទិត្យ ហើយ​ជា​លិទ្ធផល​ទៅលើដំឡូងបារាំង 65 ក្នុងនោះមានតែ 4 ប៉ុណ្ណោះ ដែលបរាជ័យចំនែក 61 ផ្លែទៀតត្រូវ​បាន​រីកលូតលាស់បានជោគជ័យ។ នេះសបញ្ជាក់ឲ្យឃើញថា ដំឡូងបារាំងគឺជារុក្ខជាតិ ដំបូងគេបង្អស់មួយ ដែលអាចដុះលូតលាស់លើភពព្រះអង្គារបាន ហើយវាក៏ជាផ្លូវបង្ហាញទៅដល់អនាគតសម្រាប់អ្នក​វិទ្យាសាស្ត្រ​ក្នុងការរៀបគម្រោងបង្កើតជា Greenhouses សម្រាប់ដាំដំណាំនៅលើភពក្រហមមួយ​នោះ​។

2

គួរបញ្ជាក់ប្រាប់ប្រិយមិត្តផងដែរថា ការធ្វើតេស្ដដាំដំឡូងបារាំងនេះ មិនបានធ្វើឡើងនៅលើភពព្រះអង្គារ​នោះទេ តែក្រុមអ្នកវិទ្យាសាស្ត្របានធ្វើនៅប្រទេស Peru ស្ថិតនៅទ្វីបអាមេរិកខាងត្បូង ដោយការធ្វើ​តេស្ដត្រូវ​បាន​រៀបចំ​ឡើងយ៉ាងពិសេសក្នុងប្រអប់ដូចខ្ញុំបានរៀបរាប់ខាងលើ ដែលជាអាកាសធាតុ ក៏ដូច​ជា​សំពាធនានា មាននៅលើភពព្រះអង្គារ ដើម្បីប្រមូលយកទិន្នន័យច្បាស់ការ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:16 PM, 03 April
  • ប្រភព: SlashGear
  • Tag: វិទ្យាសាស្រ្ត