ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ចង់ភ្លក្សរស​ជាតិ​ស្រាបៀរ ផលិត​ពីភព​ព្រះ​អង្គារទេ?

ចង់ភ្លក្សរស​ជាតិ​ស្រាបៀរ ផលិត​ពីភព​ព្រះ​អង្គារទេ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្រុកខ្មែរយើងអ្នកចូលចិត្តទទួល​ទាន​ស្រាបៀរ​មាន​កម្រិត​ច្រើន​មែន​ទែន ហើយ​ពាណិជ្ជកម្ម​ស្រាបៀរ​ក៏មាន​ហូរហែរ​ផង​ដែរ ពិសេស​កន្លែង​លក់​ស្រាបៀរ​មាន​គ្រប់​ទីកន្លែង ចង់ផឹកពេលណាបានពេលនោះ ឲ្យ​មានមានកម្លាំង និងថវិកាទិញជាការស្រេច។ យ៉ាងណាមិញ អ្វីដែលប្លែក ហើយត្រៀមនឹងមកដល់នា​ថ្ងៃអនាគតនោះ គឺការទទួលទានស្រាបៀរផលិតឡើងមកពីភពព្រះអង្គារ ដែលអន្តរជាតិហៅថា Mars ជាការវិវឌ្ឍន៍ថ្មី ហើយក៏ជាការប្រកួតប្រជែងយ៉ាងសាហាវផងដែរ ព្រោះថាវាគឺជារឿងពិបាកនឹងអាចកើត​ឡើង​បាន តែមិនថ្វីនោះទេ ការតស៊ូនឹងបានសម្រេចនាថ្ងៃណាមួយ ព្រោះក្រុមហ៊ុនផលិតស្រាបៀរដ៏​ល្បីល្បាញ​របស់​ពិភពលោកមួយឈ្មោះថា Budweiser បានប្រកាសជាផ្លូវការម្សិលមិញនេះថា ខ្លួនមាន​គម្រោង​បិទស្រាបៀរនៅភពព្រះអង្គារ។

1 2 3

Final 1000x150 copy

ខេមបូរីផត ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ម៉ាកស្រាបៀរនេះ ព្រោះវាឆ្ងាញ់ពិសារ មាន​គុណភាព ហើយក៏ថ្លៃណាស់ដែរ ហើយគម្រោងដ៏អស្ចារ្យ ដែល Budweiser ចង់ផលិតស្រាបៀរ​ពីភព​ព្រះអង្គារ គឺនឹងត្រៀមចាប់ផ្ដើមឆាប់ៗនាថ្ងៃអនាគត ដោយបច្ចុប្បន្នក្រុមហ៊ុននេះកំពុងជួបប្រទះ​បញ្ហា​ទៅ​លើ​ទឹកស្អាត និងគុណភាពផ្នែកបរិស្ថាន ដែលពេលខ្លះគឺសេតុណ្ហភាពធ្លាក់ចុះត្រជាក់ខ្លាំងនាពេលរាត្រី ថែមទាំងបញ្ហាផ្សេងៗទៀតជាច្រើន។ ដូច្នេះយើងមិនទាន់ដឹងថា គម្រោងដ៏មានការប្រកួតប្រជែងនេះ នឹង​អាចជោគជ័យ ឬក៏យ៉ាងណានោះទេ តែបើជោគជ័យមែននោះ តើអ្នកអាចទាយបានទេថា ស្រាបៀរ​មួយដប នឹងមានតម្លៃថ្លៃកម្រិតណា? ចុះរសជាតិ នឹងប្លែក ឬកាន់តែឆ្ងាញ់ដល់ណាទៅ?

4 5 6cover

នេះគ្រាន់តែជាការប្រកាសជាផ្លូវការរបស់ Budweiser ប៉ុណ្ណោះ ហើយក្រុមហ៊ុននេះ​ក៏​ត្រៀម​ជះ​លុយ​យ៉ាង​ច្រើន​ផងដែរ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ (Research) យ៉ាងពេញទំហឹងទៅលើគម្រោងដ៏​អស្ចារ្យ​មិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រផែនដី។ ដូច្នេះយើងជឿថា បើគម្រោងនេះពិតជា​ដំណើរការ​មែននោះ អ្នកមានឱកាសផឹកស្រាបៀរមកពីភពព្រះអង្គារ គឺពិតជាសំណាងហួសនិស្ស័យ ទោះ​បីមិនបានទៅភពនោះផ្ទាល់ ក៏អាចទទួលទានសមិត្ថផលនានា មកពីភពនោះផងដែរ ទោះ​បីវា​ថ្លៃ​ខ្លាំង​ក្ដី។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:16 PM, 15 March
  • ប្រភព: SlashGear
  • Tag: វិទ្យាសាស្រ្ត