ទំព័រដើម    >    វិទ្យាសាស្ត្រ    >    វិទ្យាសាស្ត្រ​កាន់​តែ​ទំនើប គ្រាន់​តែ​ពាក់​លើ​ក្បាល​ភ្លាម អាច​ដឹង​ថា​យើង​កំពុង​គិត​អ្វី!

វិទ្យាសាស្ត្រ​កាន់​តែ​ទំនើប គ្រាន់​តែ​ពាក់​លើ​ក្បាល​ភ្លាម អាច​ដឹង​ថា​យើង​កំពុង​គិត​អ្វី!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងធ្លាប់តែឃើញនៅក្នុងខ្សែភាព​យន្ត និយាយ​អំពី​ការ​ពាក់​ឧបករណ៍​នៅ​លើក្បាល ហើយ​ដឹង​អំពី​អ្វី​ដែល​ខួរ​ក្បាល​កំពុង​តែ​គិត ដែល​វា​ពិតជាពិសេស ហើយអាចនឹងគិតថានាថ្ងៃអនាគត​នឹងមាន​ឧបករណ៍​នោះ​ទុក​សម្រាប់សួរចម្លើយជាដើម។ សម្រាប់ថ្ងៃអនាគតនោះ យើងបានឃើញខ្លះៗហើយ ដោយ​ហេតុថា​នៅ​ដើម​ឆ្នាំ 2017 នេះក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​មន្ទី​ពិសោធន៍ Artificial Intelligence និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ MIT ដែល​ទូទៅមហាជនហៅថា CSAIL បានចាប់ដៃគ្នា​សហការណ៍​ជាមួយ​នឹង​មហាវិទ្យាល័យ Boston ក្នុង​ការ​បង្កើត​មនុស្សយន្ត ដែលអាចធ្វើការអាននូវការគិតរបស់មនុស្សបាន។

1cover

Final 1000x150 copy

ការបង្កើតមនុស្សយន្ត ដែលអាចដឹងអំពីគំនិត និងការគិតរបស់មនុស្សនេះគឺពិតជាអស្ចារ្យ ហើយក៏មិ​ន​មែន​ជា​រឿង​ងាយ​ស្រួលផងដែរ ក្នុងការផលិត តែទីបំផុតវាបានលេចចេញជារូបរាងហើយ ដោយ​តម្រូវ​ឲ្យ​ពាក់​ឧបករណ៍មួយដូចរូបភាពខាងលើ ហើយឲ្យអ្នកពាក់ធ្វើការបញ្ជា​ទៅកាន់មនុស្សយន្តផ្ទាល់ ដោយ​ពុំ​ចាំ​បាច់ចុចប៊ូតុង ឬប្រើសម្លេងនោះឡើយ គឺគ្រាន់តែគិតប៉ុណ្ណោះ អាចបញ្ជាបានហើយ មានន័យថា មនុស្ស​យន្ត និងមនុស្សមានទំនាក់ទំនងគ្នា ដោយមនុស្សយន្តអាចដឹងអំពីការគិតរបស់មនុស្សបាន តែ​មិន​អាច​ដឹង​បាន​សព្វគ្រប់​នោះទេ ព្រោះវាស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការវិវឌ្ឍន៍ខ្លួន បើចង់ឲ្យវា​វ័យ​ឆ្លាតដូចក្នុងខ្សែភាពយន្តនោះគឺទាមទាពេលវេលាយូរខ្លាំងណាស់ទើបអាចលេចចេញរូបរាង។

ប្រិយ​មិត្ត​អាចនឹងឆ្ងល់ថា តើមនុស្សយន្តអាចដឹងអំពីការគិតចេញពីខួរក្បាលរបស់មនុស្សរបៀបណាទៅ? វាគឺជារឿងស្មុគស្មាញមួយក្នុងការពន្យល់បា្រប់ តែបើបកស្រាយឲ្យងាយយល់គឺមនុស្សយន្តប្រើប្រាស់​ឧបករណ៍​បំពាក់​នៅលើក្បាលរបស់មនុស្ស ហើយធ្វើការកត់ត្រាទុករាល់សកម្មភាពរបស់ខួរក្បាល។ នៅ​ក្នុង​ករណីមនុស្សយន្តធ្វើសកម្មភាពខុសពីការបញ្ជាពីខួរក្បាលនោះ ប្រព័ន្ធគ្រប់គ្រង (System) នឹងធ្វើ​ការ​មើល​ទៅ​លើ​បញ្ហាតាមរយៈទិន្នន័យ EEG រួចបញ្ជូនបន្តទៅកាន់មនុស្សយន្ត បន្ទាប់មកដោះ​ស្រាយ​បញ្ហា​ភ្លាមៗ​តែ​ម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!

subscribe1-23

  • ដោយ: Por
  • 10:16 AM, 07 March
  • ប្រភព: SlashGear
  • Tag: វិទ្យាសាស្រ្ត