ទំព័រដើម    >    វិទ្យាសាស្ត្រ    >    Panasonic កំពុង​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​វាស់​ដឹង​ពី​ចង្វាក់​បេះដូង​តាម​កាមេរ៉ា!

Panasonic កំពុង​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​វាស់​ដឹង​ពី​ចង្វាក់​បេះដូង​តាម​កាមេរ៉ា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្វីដែលយើងបានដឹងនាពេលកន្លងមក បច្ចេកវិទ្យាវាស់ ចង្វាក់បេះដូង មានបំពាក់នៅលើ ស្មាតហ្វូន និងនាឡិកាឆ្លាត ច្រើនម៉ូឌែលហើយ ដោយការវាស់ ចង្វាក់បេះដូង ត្រូវការប្រើប្រាស់ សេនសឺស្គេន តែពត៌មាន ថ្មីមួយ បានចេញផ្សាយ Panasonic កំពុងតែសង្ងំ អភិវឌ្ឍន៍នូវ បច្ចេកវិទ្យាវាស់ ចង្វាក់បេះដូង តាមរយៈ កាមេរ៉ាវិញ។

cover Final 1000x150 copy

Panasonic បានប្រកាសអះអាងថាខ្លួន ពិតជាកំពុងតែអភិវឌ្ឍន៍ ទៅលើបច្ចេកវិទ្យា នេះ​ ហើយនាពេល ខាងមុខ បច្ចេកវិទ្យាអាចនឹង មានបំពាក់នៅលើ កាមេរ៉ារបស់ ស្មាតហ្វូន។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេហៅ ឈ្មោះថា Contactless Vital Sensing ដែលកំពុងផលិត និងសិក្សានៅ ប្រទេសជប៉ុន។

តាមការពន្យល់ខ្លះៗពីបច្ចេកវិទ្យានេះថា បច្ចេកវិទ្យាថ្មីនេះ អាចវាស់ដឹងពី ចង្វាក់បេះដូង តាមរយៈ ស្បែករបស់ មនុស្សយើង ពេលត្រូវ ពន្លឺជះចំ ឈាមនឹងស្រូប យកពន្លឺ ដូចនេះនៅពេលឈាម ធ្វើចលនា បច្ចេកវិទ្យាមាន សមត្ថភាពអាច ធ្វើឲ្យកាមេរ៉ាមើល ធ្លុះស្បែក និងអាច វាស់ដឹងពី ចង្វាក់បេះដូង។ ស្តាប់មើលទៅ ហាក់បីដូចជា ប្លែកបន្តិចមែន តែនេះជាការ បកស្រាយបែប វិទ្យាសាស្រ្ត។

1

សរុបមក បច្ចេកវិទ្យានេះស្ថិតក្នុងការអភិវឌ្ឍន៍ នៅឡើយ ហើយតាមការ វិភាគ Panasonic អាចនឹងប្រកាស បង្ហាញបច្ចេកវិទ្យានេះ ជាផ្លូវការ នៅក្នុងឆ្នាំ 2018 ខាងមុខ បន្ទាប់ ពីពួកគេ អភិវឌ្ឍន៍បាន ពេញលេញ និងជោគជ័យ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:15 AM, 02 March
  • ប្រភព: Nikkei Technology
  • Tag: វិទ្យាសាស្រ្ត