ទំព័រដើម    >    វិទ្យាសាស្ត្រ    >    មូលហេតុ​ក្រោយ​ការ​កើត​ឡើង​នៃ​សូរ្យ​គ្រាស និង​ចន្ទគ្រាស

មូលហេតុ​ក្រោយ​ការ​កើត​ឡើង​នៃ​សូរ្យ​គ្រាស និង​ចន្ទគ្រាស

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងអាចនិយាយបានថា សូរ្យគ្រាស និងថ្ងៃពេញបូរណ៌មី ជាបាតុភូត ធម្មជាតិ ហើយក្រុមអ្នក វិទ្យាសាស្រ្ត ក៏បានស្រាវជ្រាវ ស្វែងយល់ពី បាតុភូតនេះដែរ ថាកើតឡើង មកដោយសារអ្វី និងបាន បញ្ជាក់ថានេះ មិនមែនជាអបិយ ជំនឿនោះទេ ដូចនេះសង្ឃឹម ថា មនុស្សម្នា មិនគិតផ្តេសផ្តាស ពីការមាន បាតុភូតនេះ កើតឡើង។

cover Final 1000x150 copy

តាមការបកស្រាយ ពីលោក Harrington, Phillip S. កាលពីឆ្នាំ 1997, លោក Mobberley, Martin កាលពីឆ្នាំ 2007, លោក Steel, Duncan កាលពីឆ្នាំ 1999 និងអង្គការ NASA មានការបកស្រាយ ស្រដៀងៗគ្នា និងបានពន្យល់ ពីបាតុភូត សូរ្យគ្រាសថ្ងៃពេញ បូរណ៌មី ឬចន្ទគ្រាសនេះ ដល់មហាជន ឲ្យបាន យល់លម្អិត។

ដូចយើងឃើញជារាល់ដងអញ្ចឹង សូរ្យគ្រាស ជាគ្រាសម៉្យាង ដែលកើតឡើង​ នៅពេលដែលព្រះចន្ទ ឆ្លងកាត់ចន្លោះ ផែនដី និងព្រះអាទិត្យ ពេលថ្ងៃដូចនេះ យើងស្ថិត នៅផែនដី និងឃើញ ព្រះចន្ទឆ្លងកាត់នោះ បាំងព្រះអាទិត្យ ដូចនេះ វាអាចធ្វើ ឲ្យមាន ភាពងងឹត ប៉ុន្មាននាទី។ បើអ្នក មិនបានដឹង និងមានអារម្មណ៍ ភ័យខ្លាច នៅពេលដែល ងងឹតនោះ ជាពិសេសក្មេងៗ។ នៅពេលដែល បាតុភូតនេះកើតឡើង គេមិនឲ្យ មនុស្សមើល វាដោយភ្នែកផ្ទាល់ នោះទេ ព្រោះវាក៏មាន ផលប៉ះពាល់ខ្លាំង ដល់ភ្នែក ផងដែរ ដូចនេះត្រូវមាន វ៉ែនតាការពារ បើចង់មើលវា ហើយវាកាន់តែ មានផលប៉ះពាល់ ដល់ស្រ្តីដែល មានគភ៌ ព្រោះអាចប៉ះពាល់ ដល់បញ្ញា របស់កូនក្នុងផ្ទៃ។

ចំណែកឯ ចន្ទគ្រាសវិញ កើតឡើងយប់ ដែលព្រះចន្ទ ឆ្លងកាត់ ពីក្រោយផែនដី ហើយក៏មានន័យថា ភពផែនដីនៅ ចន្លោះព្រះចន្ទ និងព្រះអាទិត្យ ទើបធ្វើឲ្យមាន ស្រមោលផែនដីឆ្លុះ ទៅផ្នែក ម្ខាងទៀត ដូចនេះផ្នែកម្ខាង នោះប្រែជា ងងឹតខ្លាំង និងបន្ទាប់ព្រះចន្ទ ឆ្លងកាត់ ពីក្រោយទៅ ក៏មានភាពងងឹត ខ្លាំងជាងធម្មតា ផងដែរ ទើបគេហៅថា ចន្ទគ្រាស បែបនេះ។ ដល់ពេលដែរ ពន្លឺព្រះអាទិត្យ ជះខ្លាំងពេក ទៅកាន់ភពផែនដី ដែលនៅកណ្តាលនោះ ក៏បានឆ្លុះទៅកាន់ ព្រះចន្ទនោះ ឲ្យឡើងពណ៌ ក្រហមវិញ ដែលគេហៅថា ព្រះចន្ទពេញបូរណ៌មី នោះ។

សូមទស្សនាការបង្ហាញ ពីភាពខុសគ្នារវាង សូរ្យគ្រាសនិងចន្ទគ្រាស នៅខាងក្រោម៖

ហើយអ្វីដែលយើងចង់បញ្ជាក់នោះ រវាងចន្ទគ្រាស និងសូរ្យគ្រាស នេះមានបាតុភូត កើតឡើងខុសគ្នា ដូចនេះសូមកុំ ច្រលំថាវាដូច គ្នានោះ។ ដូចនេះ សរុបសេចក្តីមក សូរ្យកើតឡើង នៅពេលថ្ងៃ ពេលដែលព្រះចន្ទ នៅចន្លោះ ភពផែនដី និងព្រះអាទិត្យ រីឯចន្ទគ្រាស កើតឡើង នៅពេលយប់ ពេលដែល ភពផែនដី នៅចន្លោះ ព្រះចន្ទ និងព្រះអាទិត្យ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Hong
  • 8:37 AM, 28 February
  • ប្រភព: NASA, Wikipedia & Monkey See
  • Tag: វិទ្យាសាស្រ្ត