ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ទី​បំផុត​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​តម្រុយ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ ទាក់​ទង​នឹង​ជីវិត​ក្រៅ​ភព​ឫ​ពពួក Alien ហើយ

ទី​បំផុត​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​តម្រុយ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ ទាក់​ទង​នឹង​ជីវិត​ក្រៅ​ភព​ឫ​ពពួក Alien ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

លំហគឺជាពិភពដែល មានអាថ៌កំបាំងច្រើនបំផុត ធ្វើឱ្យមនុស្ស ជាច្រើន អាចនឹងព្រឺសប្បុរ និងចាប់អារម្មណ៍ ជាទីបំផុត។ អ្វីដែលមនុស្សមាន ភាពភ័យខ្លាចពី អាថ៌កំបាំង ក្នុងលំហនោះ គឺជាពពួក ជីវិតក្រៅភព ផែនដី ដែលយើង ហៅថាពពួក Alien នោះឯង។ តែរហូតមក ដល់ពេលនេះ បើទោះបីជា បច្ចេកវិទ្យា វាបានដើរ ដល់កម្រិត ខ្ពស់ទៅហើយក្តីក៏ អាថ៌កំបាំងទាំង អស់របស់ ចក្រក្រវាឡ នៅតែមិន ទាន់បាន បកស្រាយ ច្បាស់លាស់ អស់ដដែល។

1 Final 1000x150 copy

Alien ជាចំណុចមួយដែល ធ្វើឱ្យមនុស្សចាប់ អារម្មណ៍ពីវាបំផុត ហើយបើទោះបីជា អ្នកវិទ្យាសាស្រ្ត ប្រាប់ថាមិន ទាន់បានរកឃើញ ក៏មនុស្សជាច្រើន ជឿថាមាន។ មិនត្រឹមតែ ប៉ុណ្ណោះ នៅក្នុងអ៊ីនធើណេត ក៏មាននូវរូបភាព និងវីដេអូបង្ហាញ ពីយាន្ត UFO របស់ពួក Alien ថែមទៀតផង។ ជឿអត់? ថាវាជាការ ពិតនោះចុះ ហេតុអីមាន តែគេឃើញ ចុះយើង មិនឃើញផង? ពិបាកនិយាយ តែយើង គួរលើក ពីការស្រាវជ្រាវ របស់អ្នក វិទ្យាសាស្រ្តមក និយាយវិញ។ ដោយថ្មីនេះ អ្នកវិទ្យាសាស្ត្រ បានសិក្សារក ឃើញនូវ ប្រព័ន្ធ មួយដែលមាន ចម្ងាយពីផែនដី ដល់ទៅ 40ឆ្នាំពន្លឺ ឯណោះ។ ក្នុងប្រព័ន្ធដែល គេបានរក ឃើញនោះត្រូវ បានគេឱ្យ ឈ្មោះថា TRAPPIST-1 ។ ប្រព័ន្ធមួយនេះហាក់ មានអ្វី ចម្លែកៗជាច្រើន ដែលគួរឱ្យ ចាប់អារម្មណ៍ ព្រោះវាមើលដំបូង ឃើញតែភព បីប៉ុណ្ណោះ តែនៅពេល គេប្រើនូវ កែវយឹតរបស់ NASA (Spitzer Space Telescope) ក៏រកឃើញ ថាប្រព័ន្ធ មានភពដល់ ទៅប្រាំពីរ ឯណោះ។

2

ភពទាំងនោះមានលក្ខណៈ ស្រដៀងនឹងភពផែនដី របស់យើង ដែរដោយវាជា ភពសិលា មានសីតុណ្ហភាព សមរម្យ ថែមទៀត។ អ្វីដែលគួរ ឱ្យចាប់អារម្មណ៍ នោះគឺគេ បានរកឃើញថា ភពទាំងនោះ មានទឹកហើយ ជាទឹករាវ ផងកាន់តែ សំខាន់នោះ កែវយឹតនោះ គឺបានបង្ហាញ ឱ្យឃើ់ញនៅលើ ផ្ទៃរបស់ភព មានសមុទ្រ ថែមទៀតផង។ អ្នកវិទ្យាសស្រ្ត បានចំណាយ ពេលប្រមាណ 1,000 ម៉ោងដើម្បី ធ្វើការសិក្សា ពីភព និមួយៗនៅក្នុង ប្រព័ន្ធនេះ តែគួរឱ្យសោកស្តាយ ដោយកែវយឹត អាចប្រមូល យកទិន្នន័យ បានតែភពចំនួន ប្រាំប៉ុណ្ណោះ។ ការសិក្សានេះបាន ធ្វើឱ្យ​អ្នក វិទ្យាសាស្រ្តហ៊ាន អះអាងថា ភពទាំងនោះ គឺប្រាកដជា មានជីវិត រស់នៅ។ ទោះយ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្ត្រ អាចនឹង ត្រូវការ ពេលច្រើន ទៀតដើម្បីធ្វើការ សិក្សាបន្ត និងដើម្បីឱ្យ បានកាន់តែ ច្បាស់លាស់ ថែមទៀត។

3

សម្រាប់ការស្រាវជ្រាវកន្លង មកនៅក្នុងចក្រក្រវាឡ គឺពុំឃើញមាន នូវភ័ស្តុតាង ដែលអាចបញ្ជាក់ ដើម្បីធ្វើការ ប៉ាន់ស្មាន ឱ្យបានស៊ី ជម្រៅដូច លើកនេះ នោះទេ។ នេះសបញ្ជាក់ ឱ្យឃើញថា ភពនៅក្នុង ប្រព័ន្ធ TRAPPIST-1 នេះគឺពិតជា អាចនឹង មានជីវិត រស់នៅពិត មែន។ ដូច្នេះឆាប់ខាង មុខនេះ ជឿថាអ្នកវិទ្យាសាស្ត្រ អាចនឹង រកឃើញនូវ ជីវិតក្រៅភព មកបង្ហាញឱ្យពួក យើងបានដឹង ជាមិនខាន។ តែមិន ដឹងថានរណាខ្លះ ហ៊ានមើល និងស្វែងយល់ ពីរឿន ដ៏គួរឱ្យព្រឺព្រួច ទាំងនេះនោះ។ ចុះប្រិយមិត្ត ទាំងអស់គ្នាហ៊ាន ដែរអត់?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 11:38 AM, 23 February
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត