ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​បង្ហាញ​ថា ទឹក​មាត់​កង្កែប​គឺ​ជា​ទឹក​អាច​ប្រែ​ក្លាយ​ស្រដៀង​ទៅ​នឹង​ទឹកឃ្មុំ!

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​បង្ហាញ​ថា ទឹក​មាត់​កង្កែប​គឺ​ជា​ទឹក​អាច​ប្រែ​ក្លាយ​ស្រដៀង​ទៅ​នឹង​ទឹកឃ្មុំ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅបរទេស អ្នកវិទ្យាសាស្ត្រមានទៅតាមជំនាញ​របស់ពួកគេ ដោយខ្លះជាអ្នក វិទ្យាសាស្ត្រជំនាញ អំពី ផែនដីវិទ្យា, ខ្លះគីមីវិទ្យា ហើយខ្លះទៀត ជីវៈវិទ្យាជាដើម ដោយរៀងរាល់ ថ្ងៃធ្វើការ ពួកគេតែងតែ បំពេញ ការងារនៅក្នុង បន្ទប់ពិសោធន៍ ឬពេលខ្លះ ចេញទៅពិសោធន៍ ផ្ទាល់នៅពិភព ខាងក្រៅផ្ទាល់ ដើម្បីស្វែងរក អ្វីដែលថ្មី ដែលទាក់ទង ទៅនឹងជីវិត របស់នៅ របស់មនុស្ស និងសត្វ។ ក្នុងនោះ អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើល នោះគឺថា ក្រុមអ្នកវិទ្យាសាស្ត្រ ឈ្មោះ Georgia Tech បានធ្វើការ សិក្សាយ៉ាងស៊ី ជម្រៅជាមួយនឹង សត្វកង្កែប ដោយ ក្នុងនោះ ពួកគេបានសិក្សា ទៅលើទឹកមាត់ របស់សត្វកង្កែប ដែលយើងតែងតែ ចូលចិត្ត ពិសារ ហើយជាលទ្ធផល ឃើញថា ទឹកមាត់កង្កែប មានការកែប្រែ ទៅតាម ស្ថានការណ៍។

1 Final 1000x150 copy

ប្រិយមិត្តដែលអានចំនងជើងអត្ថបទពត៌មាននេះ ប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជា ថាទឹកមាត់កង្កែប ជាទឹក ហើយអាច ប្រែក្លាយ ដូចជាទឹកឃ្មុំ? វាអាចជារឿង ថ្មីសម្រាប់អ្នក ទាំងអស់គ្នា ដូច្នេះហើយ ទើបបានជា ក្រុមការងារយើង ចេញពត៌មាន នេះឲ្យបានដឹង ដោយយោងតាម ការសិក្សាស្រាវជ្រាវ របស់ក្រុម អ្នកវិទ្យាសាស្ត្រ ជីវៈវិទ្យា Georgia Tech បានប្រាប់ ឲ្យដឹងថា ទឹកមាត់កង្កែប គឺជាចំនុចពិសេស មួយរបស់ វា ក្នុងការស្វែង រកចំនីតាម រយៈការប្រើប្រាស់ អណ្ដាត ចាប់យក សត្វល្អិត ដាក់ចូល ក្នុងមាត់ ដោយមានជំនួយ ពីទឹកមាត់ យ៉ាងពិសេស ដោយទឹកមាត់ នោះត្រូវបាន ប្រាប់ឲ្យ ដឹងថា ជាទឹកធម្មតា ប៉ុណ្ណោះ ក៏ប៉ុន្តែវាបាន កែប្រែទៅតាម ស្ថានភាព។ កែប្រែតាមស្ថានភាព ដោយរបៀប ណាទៅ? តាមការ ស្រាវជ្រាវ បានបញ្ជាក់ ប្រាប់ឲ្យ ដឹងថា ទឹកមាត់កង្កែប នឹងធ្វើការ ប្រែប្រួលភ្លាមៗ ទៅជាស្អិត ដូចទៅនឹង ទឹកឃ្មុំ នៅពេល វាប៉ះ ជាមួយនឹង សត្វល្អិត ដែលធ្វើឲ្យ សត្វល្អិតប៉ះ ជាមួយនឹងអណ្ដាត និងទឹកមាត់ របស់វា ដ៏ស្អិតនោះហើយ មិនអាច រត់គេច ខ្លួនបាន អមមកជាមួយ នឹងអណ្ដាត ដ៏រហ័សរបស់វា ទៀតនោះ ធ្វើឲ្យកង្កែប ចាប់សត្វល្អិត ស៊ីជាចំនី បានយ៉ាង ងាយស្រួលបំផុត។

2cover

ជាងនេះទៅទៀតទឹកមាត់របស់កង្កែបដ៏ស្អិតដូចទឹកឃ្មុំនោះ នឹងប្រែក្លាយ ជាទឹកមាត់ធម្មតា វិញនៅ ពេលសត្វល្អិត បានចូលទៅដល់ ក្នុងមាត់ របស់វារួច។ នេះគឺជារឿង មិនគួរ ឲ្យជឿមួយ ដែលថាសូម្បីតែ របៀបរបប រកចំនីរបស់ សត្វកង្កែប ក៏ត្រូវបានគេ សិក្សាស្រាវជ្រាវ ផងដែរ ខណៈយើង ទាំងអស់គ្នា ចូលចិត្ត ញ៉ាំវា យ៉ាងពិសេស ទៅវិញ។ ខាងក្រោមគឺជា វីដេអូបញ្ជាក់របស់ ក្រុមស្រាវជ្រាវ Georgia Tech អមមកជាមួយនឹង សកម្មភាពយឺតៗ របស់សត្វ កង្កែបក្នុងការ ប្រើប្រាស់អណ្ដាត ចាប់សត្វល្អិត ដោយក្នុង នោះអ្នកអាច មើលឃើញ ទឹកមាត់ របស់វាបាន។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 10:18 AM, 02 February
  • ប្រភព: Georgia Tech
  • Tag: វិទ្យាសាស្រ្ត