ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អ្នក​វិទ្យា​សាស្រ្ត រក​ឃើញ​ភព Super Earth ថ្មី​មួយ​ទៀត នៅ​ជិត​បង្កើយ!

អ្នក​វិទ្យា​សាស្រ្ត រក​ឃើញ​ភព Super Earth ថ្មី​មួយ​ទៀត នៅ​ជិត​បង្កើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុមអ្នក​វិទ្យាសាស្រ្ត ផ្នែក​លំហរ​អាកាស បាន​រក​ឃើញ នូវ​ភព Super Earth ថ្មី​មួយ​ទៀត ដែល​អាច​អោយ​ប៉ាន់​ស្មាន បានថា នឹង​អាច​អោយ មនុស្សរស់នៅបាន ដែលវាមានចម្ងាយ 32.7 ឆ្នាំពន្លឺ ពីផែនដីយើង តែប៉ុណ្ណោះ។

cover

final

ភពថ្មីនេះដែរ មិនទាន់មានឈ្មោះ ដាក់ជាផ្លូវការ នៅឡើយទេ ដោយនៅក្នុង ពេលនេះ អ្នកវិទ្យាសាស្រ្ត ហៅវាថា New Super Earth ជាបណ្តោះអាសន្ន នៅឡើយ និងកំពុងតែ ស្ថិតនៅក្នុង ការសិក្សា​ស្រាវ​ជ្រាវ បន្ថែម។ ហើយ Super Earth ថ្មីនេះដែរ មានគន្លង វិលជុំវិញ ផ្កាយក្រហមមួយ មានពន្លឺប្លែក ពី​ព្រះ​អាទិត្យ ត្រូវបាន គេហៅថា GJ 536។

បើតាមអ្នកវិទ្យាសាស្រ្ត ដែលបាន រកឃើញ​ និងបានសិក្សា ពីភពនោះ បានអោយដឹងថា Super Earth ថ្មីនេះ មាន​រយៈ​ពេល វិលជុំ យឺតជាង ផែនដីរបស់យើង 9 ថ្ងៃ បានន័យថា វាអាចនឹង មានរយៈពេល យូរ​ជាង 24 ម៉ោង ក្នុងមួយថ្ងៃឯណោះ។

1

យ៉ាងណាមិញ បើទោះបីជា ភពនេះ ត្រូវបាន អ្នកវិទ្យាសាស្រ្ត ប៉ាន់ស្មានថា នឹងអាចអោយ មនុស្សរស់​នៅ​បាន​មែន តែពួកគេ មានការព្រួយបារម្ភ ទៅលើរឿងមួយ នោះគឺ ផ្កាយក្រហម ដែលជាផ្កាយសំខាន់ ក្នុង​ការផ្តល់ពន្លឺ នៅជិតភពថ្មីនេះ តែម្តង ដែលវាអាចធ្វើអោយ ឧស្ម័នក្នុងបរិយាកាស របស់ភព Super Earth ថ្មីនេះ ក្លាយទៅជា ឧស្ម័នគីមីបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 3:07 PM, 02 December
  • ប្រភព: Futurism
  • Tag: វិទ្យាសាស្រ្ត