ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ត្រឹម​គ្រោង​ឆ្អឹង​សត្វ​មួយ​នេះ​សោះ តម្លៃ​កន្លះ​លាន​ដុល្លារ​ជាង!

ត្រឹម​គ្រោង​ឆ្អឹង​សត្វ​មួយ​នេះ​សោះ តម្លៃ​កន្លះ​លាន​ដុល្លារ​ជាង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

DoDo ត្រូវបានចាត់ទុកថាជា​សត្វបក្សីមិន​ចេះ​ហោះ​ហើរ​ដ៏​កម្រ​មួយ ហើយ​បាន​ផុត​ពូជ​រលាយ​ពីភពផែនដី​យើង​នៅ​អំឡុង​ឆ្នាំ 1660 នៅទ្វីប​អ៊ឺរ៉ុប ក្រោយ​មក​ទៀត​គ្រោង​ឆ្អឹង​របស់​វាត្រូវ​បាន​គេជីករកឃើញកាលពីឆ្នាំ 1914  ហើយត្រូវបានយកទៅរក្សាទុក ដើម្បីឲ្យអ្នក​វិទ្យាសាស្ត្រ​ធ្វើការ​សិក្សាស្រាវ​ជ្រាវ​បន្ថែម​ជុំវិញ​ការ​វិវឌ្ឍន៍​​របស់​ពូជសត្វមួយនេះ។ មកដល់ចុងឆ្នាំ 2016 នេះបំណែកឆ្នឹងរបស់សត្វបក្សី DoDo ត្រូវបាន​ដាក់​ល​ក់ជាផ្លូវការហើយ ដែលនឹងធ្វើឡើងនៅថ្ងៃទី 22 ខែវិច្ឆិកា​ ខាងមុខឆាប់ៗនេះ នៅចក្រភពអង់គ្លេស ក្នុង​កម្មវិធី Summers Place Auctions ដឹងនាំដោយលោក Rupert Van Der Werff។

0

ឆ្អឹងសត្វដ៏កម្រ និងផុតពូជមួយនេះត្រូវបានប្រាប់ឲ្យដឹងថា តម្លៃរបស់វាគឺចន្លោះចាប់ពី 373, 630$ ទៅ 622,780$ ជាមួយនឹងតួឆ្អឹង 95% ដោយ 5% ទៀតត្រូវបានបាត់បង់ចាប់តាំងពីពេលរកឃើញមកម៉្លេះ។ តួឆ្អឹង DoDo​ ដាក់លក់នោះមានតែលលាក្បាល, ឆ្អឹងខ្នង, ឆ្អឹងជំនី, ជើងឆ្វេងស្ដាំ និងឆ្អឹងទ្រូងមុខប៉ុណ្ណោះ ជាមួយកម្ពស់ 1 ម៉ែត្រ ឯណោះ វាគឺជាប្រភេទសត្វព្រៃ ហើយត្រូវបានអ្នកវិទ្យាសាស្ត្រជឿជាក់ថាវា គឺជា​សត្វ​ស្លាបដែលសល់ពីជំនាន់ដាយណូស័រ ហើយក៏ជាសត្វដែលត្រូវបានជនខិលខូចជាច្រើនតាមប្រមាញ់ រហូត​វាផុតពូជពីភពផែនដីដ៏អាក្រក់របស់យើងមួយនេះ។

1 2 3 4 5 6

ឆ្អឹងសត្វដ៏មានតម្លៃថ្លៃមួយនេះអាចនឹងត្រូវសារមន្ទីទិញច្រើនជាង ព្រោះដើម្បីទុកជាវត្ថុបុរាណ​សម្រាប់​ឲ្យ​អ្នក​ជំនាន់ក្រោយបានសិក្សាបន្ថែម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 11:09 AM, 19 November
  • ប្រភព: IFLScience
  • Tag: វិទ្យាសាស្រ្ត