ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ចិន​កំពុង​សាង​សង់​ផ្លូវ​ដែក​ដែល​ប្រើ​ទំនាញ​មេ​ដែក​ឆក់ អាច​ឲ្យ​រថភ្លើង​រត់​បាន​ល្បឿន​លឿន 373 ម៉ាល​ក្នុង​មួយ​ម៉ោង ជិត​រួច​រាល់ហើយ!

ចិន​កំពុង​សាង​សង់​ផ្លូវ​ដែក​ដែល​ប្រើ​ទំនាញ​មេ​ដែក​ឆក់ អាច​ឲ្យ​រថភ្លើង​រត់​បាន​ល្បឿន​លឿន 373 ម៉ាល​ក្នុង​មួយ​ម៉ោង ជិត​រួច​រាល់ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន The China Railway Rolling Stock Corporation ហៅថា CRRC នៅប្រទេសចិន បានប្រកាស ថាខ្លួន កំពុងតែ សាងសង់ នូវផ្លូវរថភ្លើង ដែលប្រើប្រាស់ មេដែក ឆក់ប្រភេទថ្មី និងប្រើទំនាញ របស់វា ធ្វើឲ្យរថភ្លើង រត់បាន កាន់តែលឿន ដល់ល្បឿន 373 ម៉ាលក្នុង មួយម៉ោង ឬស្មើនឹង 600 គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលលឿនជាង រថភ្លើងផ្សេងៗ ដែលមានវត្តមាន នៅពេលនេះ។

cover

យោងតាមប្រភពពត៌មានច្បាស់ការមួយ បានរៀបរាប់ថា ក្រុមហ៊ុន CRRC នេះ ធ្វើការសាកល្បង ជំហ៊ានដំបូង រួចហើយ និងបានទទួល ជោគជ័យ ដូចនេះ ទើបពួកគេព្យាយាម សាងសង់នូវ ផ្លូវទ្រង់ទ្រាយធំ និងវែង នេះតែម្តង ដើម្បីបំពេញ តម្រូវការ ប្រជាជន ហើយជាពិសេសនោះ ក៏ចង់ឲ្យប្រទេស ជិតខាង ដែលពេញនិយម ប្រើប្រាស់ រថយន្តទំនើប កោតសរសើរ ផងដែរ។

រថភ្លើងប្រភេទដែលប្រើទំនាញមេដែកឆក់នេះ នៅជប៉ុន ក៏មានដែរ តែរត់បាន លឿនបំផុតត្រឹម  366 ម៉ាលក្នុងមួយ ម៉ោងប៉ុណ្ណោះ ហើយបានបំបែក កំណត់ត្រា ពិភពលោកទៀតផង តែជប៉ុននៅ មិនទាន់ដាក់ឲ្យ ប្រើប្រាស់ នៅឡើយទេ ទាល់តែសាងសង់ ផ្លូវគ្រប់តាម តម្រូវការសិន ទើបអាចប្រើបាន នៅអំឡុងឆ្នាំ 2027 ខាងមុខ។

ខាងក្រោមវីដេអូបង្ហាញរថភ្លើងជប៉ុន៖

ខាងក្រោមវីដេអូបង្ហាញពីរថភ្លើងចិន៖

បន្ថែមថា រថភ្លើងរបស់ចិនផលិតនេះ ជិតរួចរាល់ហើយ  បន្ទាប់ពីការសាងសង់ រយៈពេលច្រើន ឆ្នាំកន្លងមក តែយើងក៏ មិនទាន់ដឹង ថាគេនឹងដាក់ ឲ្យប្រើប្រាស់នៅ ពេលណា នៅឡើយទេ តាមប្រភពដដែល ក៏មិនបាន បញ្ជាក់ដែរ ដោយគ្រាន់ តែដឹងថា វាជិតរួច រាល់ហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 10:49 AM, 02 November
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត