ទំព័រដើម    >    វិទ្យាសាស្ត្រ    >    នេះជាឆ្នាំងអ៊ុតឆ្លាតវៃ ដែលមេផ្ទះឃើញហើយ ប្រាថ្នាចង់បាន! (វីដេអូ)

នេះជាឆ្នាំងអ៊ុតឆ្លាតវៃ ដែលមេផ្ទះឃើញហើយ ប្រាថ្នាចង់បាន! (វីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះគឺជា ឆ្នាំងអ៊ុត ដ៏ឆ្លាត​វៃ មាន​រាង​តូច​ច្រលឹង ស៊េរីថ្មី និង​ទំនើប​មួយ ដែល​ទើប​តែ បង្កើត​ឡើង ដោយ​ក្រុម​ហ៊ុន​មួយ ឈ្មោះ​ថា Collar Perfect។ រូប​រាង របស់​វា​មើល​ទៅ​តូច ងាយ​ស្រួល ក្នុង​ការ​ដាក់ តាមខ្លួន ហើយ​បន្ថែម​ពីនេះ វាក៏​អាច អោយ​យើង បើក​ចំ​ប៉ាបស្លាប ដើម្បី​អោយ ផ្ទៃអ៊ុត កាន់តែធំ ជាងមុន ងាយ​ស្រួល ក្នុងការអ៊ុត សម្លៀកបំពាក់ បន្ថែមទៀតផងដែរ។

cover

ឆ្នាំងអ៊ុតនេះ Collarperfect នេះ ក៏ប្រើប្រាស់ ចរន្តអគ្គីសនី ដែលភ្ជាប់ តាមរយៈខ្សែ ចូលទៅក្នុងព្រី ដូចជា ឆ្នាំងអ៊ុត ដទៃទៀតដែរ តែអ្វីដែល ជាលក្ខណៈពិសេស របស់វានោះ គឺវាមានរូបរាងតូច អាចអ៊ុតផ្នែក ដែល​ពិបាក ក្នុងការអ៊ុត បានយ៉ាងងាយស្រួល និងអាច យកតាមខ្លួនបាន យ៉ាងងាយស្រួល។ វាក៏មាន មុខងារ សម្រាប់អោយយើង កំណត់ផងដែរ ថាតើ យើងចង់បានកំដៅប៉ុណ្ណា និងត្រូវអ៊ុតនៅលើ សាច់​ក្រណាត់ ប្រភេទអ្វី។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

1 2 3 4

បច្ចុប្បន្ននេះ វាមានដាក់លក់ នៅលើទីផ្សារ អន្តរជាតិហើយ ក្នុងតម្លៃត្រឹមតែ 34.95$ ប៉ុណ្ណោះ តែសម្រាប់ នៅ​ខ្មែរយើង គឺមិនមាននោះទេ។ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ ចង់ទិញវានោះ អាច​ស្វែងរកសេវាកម្ម នៅក្នុងស្រុកយើង ដែលទទួលទិញ របស់ពីក្រៅប្រទេស អោយបាន ដោយភ្ជាប់ តំណរ​ភ្ជាប់នេះ ទៅអោយគេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Mai
  • 3:11 PM, 20 October
  • ប្រភព: collar perfect
  • Tag: វិទ្យាសាស្រ្ត