ទំព័រដើម    >    វិទ្យាសាស្ត្រ    >    មុខ​មាត់​ចឹង ហើយ​ចេះ​កម្រើក​ទៀត នរណា​ដែល​គិត​ថា​នាង​ជា​មនុស្ស​យន្ត​នោះ?

មុខ​មាត់​ចឹង ហើយ​ចេះ​កម្រើក​ទៀត នរណា​ដែល​គិត​ថា​នាង​ជា​មនុស្ស​យន្ត​នោះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មនុស្សជាច្រើន បាន​យល់​ច្រលំ ថា​នារី​ក្នុង​រូប​នេះ ជា​មនុស្ស​ស្រី​ដ៏​ស្អាត​ម្នាក់ តែការ​ពិត​នាង​ជា​មនុស្ស​យន្ត​តែ​ប៉ុណ្ណោះ ដែល​ផលិត​ឡើង ដោយ​អ្នក​ច្នៃប្រឌិត Teruyuki និង Yuka Ishikawa ដែល​មនុស្ស​យន្​មួយ​គ្រឿង​នេះ មានលក្ខណៈខុសមនុស្សមែនទែន ថែមទាំងអាចធ្វើការកម្រើកបានទៀតផង។ នាងបាន​ត្រូវ​បាន​គេប្រកាសជាផ្លូវការតាំងពីខែតុលា ឆ្នាំមុនមកម្ល៉េះ តែពេលនេះ​ នាងបានបង្ហាញមុខមាត់ម្តងទៀត កាន់តែល្អឥតខ្ចោះ មើលទៅដូចមនុស្សមែនទែន។

cover

នាងជាមនុស្សមួយគ្រឿង ដែលមានឈ្មោះ Saya ដែលមានវ័យស្របាល និងក្មេងជំទង់ រៀន​នៅ​វិទ្យាល័យ ហើយអ្នកបង្កើតនាង បានធ្វើឲ្យនាងមានចលនា ថែមទាំងធ្វើការបង្ហាញដល់មហាជន នៅក្នុង​ពីព័រណ៍បច្ចេកវិទ្យា CEATEC នៅជប៉ុនផងដែរ។ ស្បែករបស់ផលិតឡើងពីជ័រដែលទន់មានកម្រិតខ្ពស់ សឹង​តែទន់ដូចទៅនឹងស្បែកមនុស្សពិតៗ ទាំងសក់ក្បាល ហើយអ្វីដែលធ្វើ​ឲ្យ​នាង​កាន់​តែដូច​មនុស្ស​ទៀត​នោះ គឺកាយវិការរបស់នាង នាងអាចធ្វើការកម្រើកបាននៅពេលនេះ ដែលអ្នកអាចទស្សនានៅ​ក្នុងវីដេអូ​ខាងក្រោមនេះ៖

មនុស្សយន្តនេះ ស្ថិតក្នុងការ អភិវឌ្ឍន៍បន្ត ដែលយើងនឹងដឹងពីការវិវឌ្ឍន៍របស់នាង នៅពេលក្រោយៗ​ទៀត ដែលនៅពេលយើងអាចដឹងពីរូបរាងរបស់ និងការកម្រើកបន្តិចៗហើយ មើលទៅពិតជាដូច​មនុស្ស​មែន​ទែន ហើយទម្រាំដល់ឆ្នាំក្រោយ នាងនឹងអាចអភិវឌ្ឍន៍កាន់តែអស្ចារ្យជាងនេះទៅទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 3:13 PM, 19 October
  • ប្រភព: cnet
  • Tag: វិទ្យាសាស្រ្ត