ទំព័រដើម    >    វិទ្យាសាស្ត្រ    >    Drone ពិសេស​បង្កើត​ឡើង​សម្រាប់​ផ្គត់​ផ្គង់​ឈាម​នៅ​តំបន់​ឆ្ងាយ​ៗ ជា​ស្នាម​ញញឹម​ថ្មី​របស់​ភព​ផែនដី

Drone ពិសេស​បង្កើត​ឡើង​សម្រាប់​ផ្គត់​ផ្គង់​ឈាម​នៅ​តំបន់​ឆ្ងាយ​ៗ ជា​ស្នាម​ញញឹម​ថ្មី​របស់​ភព​ផែនដី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅ យើងធ្លាប់តែឃើញឧបករណ៍ Drone គេយកវា ទៅថតរូប និងវីដេអូពី លើអាកាស ដើម្បីទទួលបាន នូវអ្វី ដែលពិសេស ដែលពីមុន ធ្វើមិនបាន ថែមទាំងចំនាយ ថវិកាតិច ទៀតផង។ យ៉ាងណាមិញ Drone នេះមិនត្រឹមតែ ត្រូវបានគេយក ទៅទុកថតរូប និងវីដេអូ នោះទេ តែវាក៏ត្រូវបាន អ្នកវិទ្យាសាស្ត្រយកទៅ បំរើដល់សេចក្ដី ត្រូវការ ផ្នែកពេទ្យ នៅក្នុងប្រទេសមួយ មានឈ្មោះថា Rwanda ជាប្រទេសមួយស្ថិត នៅខាងកើត នៃទ្វីបអាហ្វ្រិច។

1cover

ជាការពិតណាស់ Drone មានច្រើនប្រភេទទៅតាម សមត្ថភាព និងកម្លាំងហោះ របស់វា ដូច្នេះហើយ ការប្រើប្រាស់ Drone សម្រាប់ការ ផ្ដល់ឈាម អាចទៅ រួចឬទេ? ចម្លើយគឺអាច ទៅរួច 100% ដោយបច្ចុប្បន្ន Drone ដែលត្រូវបានគេ បញ្ជាឲ្យដឹកឈាម ទៅកាន់តំបន់ឆ្ងាយៗ មួយចំនួននៅ ក្នុងប្រទេស Rwanda ដែលវាបាន កំពុងជួយសង្គ្រោះ ជីវិតជាច្រើន តាមរយៈការដឹក ជញ្ជូនឈាមជា បន្ទាន់ពីកន្លែង ផ្ទុកប្លោកឈាម ទៅកាន់ ទីតាំងចំនួន 21 កន្លែងផ្សេងៗគ្នា។ Drone ជួយសង្គ្រោះជីវិត នោះមាន ឈ្មោះថា Zip ដែលវាអាច ហោះហើរ ដឹកជញ្ជូនឥវ៉ាន់ បានដល់ ទៅទម្ងន់ 1.5 គីឡូក្រាម ពិសេសអាចហោះ បានរយៈចម្ងាយ 150 គីឡូម៉ែត្រ ទៀងផង ដោយវាអាច ទៅដល់គោលដៅ ឆ្ងាយៗដោយ ចំនាយពេល 30 នាទីយ៉ាងយូរ បើនៅជិត ល្មមគឺ 15 នាទីប៉ុណ្ណោះ តែប្រើឡាន ឬម៉ូតូ គឺរាប់ម៉ោង ឯណោះ ពិសេស ពេលខែភ្លៀងតែម្ដង ដោយផ្លូវមាន បញ្ហាច្រើន។

ការប្រើប្រាស់ Drone ក្នុងការដឹកជញ្ជូនប្លោកឈាម ដើម្បីជួយសង្គ្រោះ ជីវិតមនុស្សនេះ គឺជាគម្រោងពិសេស មួយរបស់ រដ្ឋាភិបាល របស់ប្រទេស Rwanda តែម្ដង ដោយបាន សហការយ៉ាងល្អ ជាមួយក្រុមអ្នក វិទ្យាសាស្ត្រ វ័យក្មេង Zipline ក្នុងការ បង្កើតជា Drone នេះចំនួន 15 ម៉ាស៊ីន ក្នុងការជួយ ជាដៃជាជើង ផ្នែកសុខាភិបាល ដោយវាមិន ត្រឹមតែផ្គត់ផ្គង់ ឈាមបាន នោះទេ គឺថាវាក៏អាច ដឹកជញ្ជូន វ៉ាក់សាំង ឬថ្នាំនានា ដែលត្រូវការ ជាបន្ទាន់ ផងដែរ។ នេះគឺជាក្ដី សង្ឃឹមថ្មីមួយផ្សេង ទៀតរបស់ ពិភពលោក ក្នុងការនាំយក នូវឧបករណ៍ Drone ដើម្បីជួយសង្គ្រោះ ជីវិតនៅតំបន់ ឆ្ងាយៗ។ ក្រុមផលិត Drone នេះមានគម្រោង ទៅធ្វើការ បែបនេះដដែល នាឯប្រទេស ឥណ្ឌា, Nevada និង Washington ថែមទៀតផង គ្រាន់តែវា ទាមទារពេល វេលារាង យូរបន្តិច ហើយបើមក ដល់ស្រុកខ្មែរ យើងក៏ល្អដែរ ព្រោះពេទ្យ ឆ្ងាយៗនៅតំបន់ ដាច់ស្រយាល ខ្លះពុំមាន បរិក្ខារ ឬថ្នាំ សម្រាប់ផ្គត់ផ្គង់ គ្រប់គ្រាន់ នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 11:09 AM, 17 October
  • ប្រភព: Engadget
  • Tag: វិទ្យាសាស្រ្ត