ទំព័រដើម    >    វិទ្យាសាស្ត្រ    >    នេះ​ស្បែក​ជើង​មាន​ភ្ជាប់​មក​ជាមួយ Wi-Fi Hotspot, ផ្ទាំង​អេក្រង់​មួយ​និង​រន្ធ​ដោត​សាក​បញ្ចូល​ថ្ម​ទូរស័ព្ទទៀត!

នេះ​ស្បែក​ជើង​មាន​ភ្ជាប់​មក​ជាមួយ Wi-Fi Hotspot, ផ្ទាំង​អេក្រង់​មួយ​និង​រន្ធ​ដោត​សាក​បញ្ចូល​ថ្ម​ទូរស័ព្ទទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាពេលថ្មីៗនេះ Nike ក៏បានបានបង្ហាញនូវ ស្បែកជើង ដែលអាចចងខ្សែ ដោយស្វ័យប្រវត្តិបាន និងមានភ្លើង ចាំងភ្លែតៗ នៅបាត ស្បែកជើង តែហាក់បីដូចជា មិនសូវភ្ញាក់ផ្អើល ប៉ុន្មានទេ។ ក្រុមហ៊ុន អាកាសចរណ៍ Virgin America បែកគំនិត ផលិតនូវស្បែកជើង ដែលប្លែកជាង ស្បែកជើង របស់ Nike ទៅទៀត។

cover

បន្តថា ស្បែកជើងដែលផលិតដោយ Virgin America Airlines នេះ មានភ្ជាប់មកជាមួយ អេក្រង់បង្ហាញរូបភាព តូចមួយ នៅពីលើ, មានបច្ចេកវិទ្យា ចែករំលែក Wi-Fi Hotspot, មានដុំផ្ទុក ថាមពលថ្ម អាចសាកបញ្ចូលថ្ម ដល់ស្មាតហ្វូនបាន និងអាចបញ្ចេញពន្លឺ ស្រស់ស្អាត ទៀតផង នៅទីងងឹត ទៀតផង ដែលវាមិនសូវជា មានអត្ថប្រយោជន៍ ច្រើននោះទេ។

virgin-america-shoes-2-630x946 virgin-america-shoes-3-630x946 virgin-america-shoes-4-630x420 virgin-america-shoes-5-630x420

ស្បែកជើងនេះ មិនមែនសម្រាប់ ដាក់លក់ទេ ដែលមិនទាន់មាន អ្នកដឹងថា ក្រុមហ៊ុននេះផលិតឡើង ដើម្បីគោលដៅអ្វី ឲ្យច្បាស់ ដូចនេះយើងគ្រាន់ តែដឹងថា បច្ចេកវិទ្យា សព្វថ្ងៃនេះ កាន់តែ ជឿនលឿន ហើយផលិតផលខ្លះ មិនមែនសម្រាប់ លក់នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 10:16 AM, 17 October
  • ប្រភព: Techno Buffalo
  • Tag: វិទ្យាសាស្រ្ត