ទំព័រដើម    >    វិទ្យាសាស្ត្រ    >    Intel ប្រកាស​បង្ហាញ Drone ដំបូង​របស់​ខ្លួន​ក្នុង​ឧស្សាហ​កម្ម​នេះ ដែល​មាន​ស្លាប​កង្ហារ​ចំនួន 8 និង​សមត្ថភាព​មិនធម្មតា!

Intel ប្រកាស​បង្ហាញ Drone ដំបូង​របស់​ខ្លួន​ក្នុង​ឧស្សាហ​កម្ម​នេះ ដែល​មាន​ស្លាប​កង្ហារ​ចំនួន 8 និង​សមត្ថភាព​មិនធម្មតា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចយើងបានដឹងថា Intel ជាក្រុមហ៊ុនផលិត បន្ទះឈីប សម្រាប់កុំព្យូទ័រ និងស្មាតហ្វូន ដែលមាន ភាពល្បីល្បាញខ្លាំង ក៏បានចាប់ផ្តើម ផលិតនូវ Drone ដំបូងរបស់ខ្លួន ផងដែរ ហៅថា Falcon 8+  ដែលមាន រូបរាងប្លែក មានស្លាបកង្ហារ ដល់ទៅ 8 ឯណោះ និង ដំនើរការ ដោយប្រព័ន្ធ អេឡិចត្រូនិច កម្រិតខ្ពស់ មានដំនើរការរលូន អាចហោះបាន ក្នុងល្បឿន 35 ម៉ាលក្នុង ម៉ោងមួយ និងអាចរក្សា សុវត្ថិភាពខ្លួងឯង បានទៀតផង។

cover

Falcon 8+ ជា Drone ដំបូង ដែលផលិតដោយ Intel ហើយ Drone នេះ កាន់តែប្លែក ដោយវាបាន បំពាក់មកជាមួយ បច្ចេកវិទ្យាទំនើបៗ និងថ្មីៗពី Intel និងដៃគូ សហការមួយ ចំនួនទៀត។ បច្ចេកវិទ្យាដែល បានបំពាក់មក ជាមួយនឹង Drone នេះ មានដូចជា ប្រព័ន្ធ អេឡិចត្រូនិច គ្រប់គ្រងលើ Drone ទាំងស្រុង ក៏មានន័យថា រាល់ Hardware ឬ Software ដែលមានក្នុង Drone នេះ នៅពេល មានបញ្ហា នឹងមាន ការទទួល ដំណឹងផ្សេងៗ ដែលអាច ដឹងតាមរយៈ បច្ចេកវិទ្យា សេនស៊ឺ នៅគ្រប់ជ្រុង នៅពេលមាន Drone ផ្សេងនៅ ក្បែរនោះ ឬមានឧបសគ្គ ខាងមុខ វានឹងបញ្ចូល បង្ហាញនៅលើ ដៃបញ្ជា Cockpit ភ្លាម ដូចនេះអ្នកប្រើប្រាស់ អាចដឹង នឹងអាចជៀសវាង ពីបញ្ហាផ្សេងៗបាន, បច្ចេកវិទ្យា AscTec Trinity ដែលអាចឲ្យ Drone នេះ ដើម្បីបរដោយ ខ្លួនឯងបាន និងអាចទប់ទល់ ពេលមានខ្យល់ បក់ប៉ះខ្លាំង ទៀតផង។

1

អ្វីដែលហៅថា Cockpit នោះជា ដៃបញ្ជា ដែលមានអេក្រង់ នៅភ្ជាប់នោះ ផងដែរ ដែលអាចបង្ហាញ រូបភាពដល់ កម្រិតច្បាស់ 1080 ភិចសែល សម្រាប់មើលពី អ្វីដែល កាមេរ៉ាកំពុងថត និងថតបាន, នៅមានប៊ូតុង បញ្ជាទៅ Drone និងដៃ Joystick សម្រាប់បញ្ជាបត់ឆ្វេង បត់ស្តាំបាន យ៉ាងងាយ។

2 3

សម្រាប់តម្លៃដាក់លក់ និងថ្ងៃដាក់លក់ យើងនៅមិនទាន់ដឹង នៅឡើយទេ ដែលមាន សារពត៌មាន មួយចំនួន ថានេះ គ្រាន់ជាការ ផ្សព្វផ្សាយដំបូង របស់ Intel ដោយគ្មានបំណង ដាក់លក់នៅពេល នេះនៅឡើយទេ​ ដូចនេះយើងមាន តែរង់ចាំ ពត៌មានថ្ងៃ ប្រកាសចេញ និងតម្លៃដាក់លក់ របស់វានាពេល បន្ទាប់ទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 1:29 PM, 13 October
  • ប្រភព: Intel
  • Tag: វិទ្យាសាស្រ្ត