ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អ្នក​វិទ្យា​សាស្រ្ត​បង្វឹក​សត្វ​ឃ្មុំ ដើម្បី​ឲ្យ​ចេះ​បង្រៀន​ជំនាញ​ថ្មី​ៗ​ដល់​គ្នាវា!

អ្នក​វិទ្យា​សាស្រ្ត​បង្វឹក​សត្វ​ឃ្មុំ ដើម្បី​ឲ្យ​ចេះ​បង្រៀន​ជំនាញ​ថ្មី​ៗ​ដល់​គ្នាវា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការបង្រៀនសត្វសុនខ ជារឿងមួយដែលពិបាក ទៅហើយ ចុះទម្រាំមានអ្នក វិទ្យាសាស្រ្តព្យាយាម បង្រៀនសត្វត្រី និងសត្វល្អិត ផ្សេងៗជា ដើមនោះ វាកាន់ តែពិបាក។ ពត៌មានថ្មីបាន ចេញផ្សាយ ពីអ្នកវិទ្យាសាស្រ្ត មានគំនិត បង្រៀនដល់សត្វឃ្មុំ មួយចំនួនតូច និងឲ្យសត្វឃ្មុំ មួយចំនួន តូចនោះ ទៅបង្រៀន សត្វឃ្មុំជា ច្រើនទៀត។

cover

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Queen Mary នៅឡុងដ៍ ពួកគេបាន បង្វឹកឲ្យ សត្វឃ្មុំ ចេះទាញខ្សែ យកចំនីអាហារ ដែលនៅកណ្តាល កងរង្វង់នោះ ដែលមាន ការបិទបាំង សន្ទះប្លាស្ទិច ពីលើ តែបើមិនបាន ហ្វឹកហាត់ទេ ឃ្មុំទាំងនោះ ច្បាស់ជា ព្យាយាទំលុះ សន្ទះប្លាស្ទិចនោះ ដើម្បីយកចំនី អាហារហើយ មិនចេះទាញ ខ្សែនោះទេ។ បន្ទាប់ពីការ ហ្វឹកហាត់ សត្វឃ្មុំទាំងនេះ បានធ្វើបែបនេះ ឲ្យពពួកសត្វឃ្មុំ ដទៃឃើញ ហើយពួកគេ ក៏ធ្វើតាមគ្នា បន្តបន្ទាប់ទៀត ទើបនេះ ជាគំនិតល្អ ដែលបង្វឹក ឃ្មុំមួយចំនួនតូច អាចទៅបង្រៀន ដល់ឃ្មុំជាច្រើន ទៀតបាន។

1

សូមទស្សនាវីដេអូខាងក្រោម៖

អ្នកឃើញបែបនេះប្រហែលជាគិតថា ងាយស្រួល តែនេះជារឿង មួយដែលពិបាក ហើយគោលបំណង របស់ពួកគេ នៅមាន បន្តទៀត ដោយនេះគ្រាន់ តែជាការ ហ្វឹកហាត់ ដំបូងតែប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 10:18 AM, 06 October
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត