ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ក្រុមហ៊ុន Nissan បាន​ចេញ​កៅ​អី​សម្រាប់​រង់​ចាំ​ដ៏​អស្ចារ្យ ដែល​មាន​ចលនា​ប្ដូរ​ទីតាំង​ខ្លួន​ឯង​បាន (មានវីដេអូ)

ក្រុមហ៊ុន Nissan បាន​ចេញ​កៅ​អី​សម្រាប់​រង់​ចាំ​ដ៏​អស្ចារ្យ ដែល​មាន​ចលនា​ប្ដូរ​ទីតាំង​ខ្លួន​ឯង​បាន (មានវីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួនធំច្បាស់ ជាស្គាល់ នូវ ក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុន ​ផលិត ឡានដ៏ល្បី មួយរបស់ ប្រទេសជប៉ុន។ ភាពជឿន លឿននៃ បច្ចេកវិទ្យា កាន់តែ ខ្លាំងឡើងៗ ហើយថ្មីៗ នេះក្រុមហ៊ុន  Nissan បានបង្កើត កៅអី ដ៏អស្ចារ្យ មួយ ដែលមានចលនា ផ្លាប្ដូរទីតាំង បាន​ដោយ មិនចាំបាច់ មានមនុស្ស ជួយរុញ លើកនោះទេ។

cover

កៅអីនេះ ត្រូវបានដាក់ឈ្មោះថា ProPilots។ ហើយការចេញ ProPilots នេះមក វាអាចបញ្ជាក់ បានច្បាស់ថា ពិភពលោក យើងអីលូវ កាន់តែឈាន មុខបច្ចេកវិទ្យា មិនចាញ់ ក្នុងរឿង ហូលីវូដ ដែលមានការច្នៃ ប្រឌិតខាង​ វិទ្យាសាស្ត្រ ទំនើបៗនោះទេ។ ហើយកៅអីរបស់ ក្រុមហ៊ុន Nissan នេះផងដែរ វាមានលក្ខណៈ សម្បត្តិដូច កៅអី ក្នុងរឿង Wall-E អីញ្ចឺង ដែលគ្រាន់អង្គុយ ពីលើហើយ វាអាចផ្លាស់ ប្ដូរទីកន្លែងបាន។

picture-1 picture-2

ការបង្កើត កៅអីនេះ ឡើងសម្រាប់ អោយមនុស្ស អង្គុយរង់ចាំជា ជាង ឈររង់ចាំ ហើយ អ្វីដែលពិសេស នឹងធ្វើចលនា ទៅតម្រង់ជួរ ពីក្រោយវិញ ប្រសិនអ្នក អង្គុយជួរ មុខគេ ងើបចេញ។ ការបង្កើតចេញជា កៅអីនេះ ឡើងគឺ វាមានភាព អស្ចារ្យជាង Hoverboard ដែលជា បច្ចេកវិទ្យាមួយ ផ្សេងទៀតសម្រាប់អោយ យើងឈរ នៅលើ Hoverboard នោះហើយវា នឹងមានការ ផ្លាស់ប្ដូរទីតាង ដែលយើងចង់ ទៅដោយ មិនចាំបាច់ ដើរនោះ។

picture-3 picture-4

ទោះជាយ៉ាងណា ProPilots នេះ Nissan មិនបានចេញ ជាផ្លូវការ រឺ ដាក់លក់អោយ ប្រើជាផ្លូវការ នៅឡើយទេ។ វាគ្រាន់ជា ការបង្ហាញ អោយពិភពលោក បានដឹង ថាក្រុមហ៊ុន របស់ខ្លួន នឹងមានអ្វី អស្ចារ្យ ហើយថ្មឺៗ ទៀតប៉ុណ្ណោះ។ ProPilots ស្ថិតក្នុងការ ធ្វើតេស្ត នៅឡើយទេ ហើយប្រសិន Nissan ចេញនោះ វាជារឿងល្អ មួយផងដែរ ដែលយើងមាន កៅអីដ៏ទំនើប យ៉ាងនេះ និងមិនសូវ មានភាព តានតឹង ក្នុងការ ឈរតម្រង់ជួរ ចាំទិញអ្វីមួយ។ ប្រសិនបើមិត្តអ្នក អានចង់ធ្វើការ បញ្ចេញមតិ អំពីវានោះ អាច Comment ខាងក្រោមបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Visal
  • 8:45 AM, 29 September
  • ប្រភព: The Verge
  • Tag: វិទ្យាសាស្រ្ត