ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ការពិនិត្យ និងព្យាបាល​ភ្នែក​នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ដោយ​ធ្វើ​នៅ​ លើស្មាតហ្វូន

ការពិនិត្យ និងព្យាបាល​ភ្នែក​នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ដោយ​ធ្វើ​នៅ​ លើស្មាតហ្វូន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

មនុស្សប្រមាណ 39 លាននាក់នាពេលបច្ចុប្បន្ននេះ កំពុង​រស់នៅ​ដោយ​មិន​អាច​មើល​ឃើញ​ពន្លឺ​ថ្ងៃ​បាន​ឡើយ ខណៈ 256 លាន​នាក់​ផ្សេង​ទៀត​កំពុង​រស់នៅ​ទាំង​ភ្នែក​មាន​បញ្ហា។ អង្គការ​សុខភាព​ពិភព​លោក​បាន​ប៉ាន់ស្មាន​ថា​អ្នក​ដែល​កំពុង​តែ​មាន​បញ្ហា​ភ្នែក​ប្រមាណ 80% សុទ្ធ​តែ​មាន​លទ្ធភាព​ការពារ និង​អាច​ព្យាបាល​ទាំង​អស់ ក៏​ប៉ុន្តែ​ដោយសារ​កង្វះ​ខាត​ចំណេះ​ដឹង ក៏​ដូច​ជា​ឧបកណ៍​ដើម្បី​ពិនិត្យ​តាម​ដាន ទើប​ធ្វើ​អោយ​មាន​អត្រា​អ្នក​រងគ្រោះ​ដោយសារ​ជម្ងឺ​ភ្នែក​ផ្សេងៗ​មាន​ចំនួន​ច្រើន។ ដោយ​មើល​ឃើញ​ពី​ភាព​លំបាក​នេះ​ហើយ បាន​ជា​ក្រុម​អ្នក​ជំនាញ​ខាង​ភ្នែក​មួយ បាន​បង្កើត​កម្មវិធី​សម្រាប់​ស្មាតហ្វូន ក៏​ដូច​ជា​ឧបករណ៍​ស្រោប​ជាមួយ​កាមេរ៉ា​ទូរស័ព្ទ ដែល​យើង​អាច​ប្រើ​ប្រាស់​វា​ដើម្បី​ពិនិត្យ និង​តាម​ដាន​ពី​សុខភាព​ភ្នែក​បាន​ដូច​ឧបករណ៍​ជំនាញ​អញ្ចឹងដែរ។

1

Capture

ជាមួយនឹងឧបករណ៍និងកម្មវិធិដ៏ពិសេនេះ គេអាច​ផ្តល់​ការ​ពិនិត្យ​និង​ព្យាបាល​ដល់​មនុស្ស​បាន​ច្រើន​ជាង​មុន ជា​ពិសេស​នៅ​តាម​តំបន់​ក្រី​ក្រ​នានា​ទូទាំង​ពិភព​លោក។ ការ​ធ្វើ​ពិនិត្យ​មើល​សុខភាព​ភ្នែក​តាម​ឧបករណ៍​នេះ​គឺ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល រហ័ស ហើយ​លទ្ធផល​ដែល​ទទួល​បាន​ល្អ ដូច​ទៅ​នឹង​ឧបករណ៍​ធំ​អញ្ចឹង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​អាច​រាយ​ការណ៍​ប្រាប់​ពី​ស្ថានភាព​ភ្នែក​របស់​អ្នក​ជំងឺ​បាន​ផង​ដែរ ហើយ​ក៏​អាច​ណែនាំ​នូវ​កម្រិត​ថ្នាំ​ដែល​នឹង​ប្រើ​ប្រាស់​ទៀត។ អាការៈ​ដែល​វា​អាច​តាម​ដាន​បាន​មាន​ដូច​ជា​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក និង​ភ្នែក​ឡើង​បាយ​ជា​ដើម ដែល​វា​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ កំពុង​គំរាម​កំហែង​កែវ​ភ្នែក​របស់​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​ជាច្រើន។

នាពេលបច្ចុប្បន្ននេះឧបករណ៍ដែលមានឈ្មោះ​ថា Peek Retina នេះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្វែង​រក​ប្រាក់​ជំនួយ​ដើម្បី​បង្កើត​នៅ​ឡើយ​ទេ ដោយ​ក្រុមហ៊ុន​ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ 110,00$ សហរដ្ឋ​អាមេរិច។ ឧបករណ៍​នេះ​អាច​នឹង​ចាប់​ផ្តើម​ផលិត​ចាប់​ពី​ខែ​តុលា​ឆ្នាំ 2015 ខាង​មុខ​នេះ​ហើយ ដែល​តម្លៃ​របស់​វា​ក្នុង​មួយ​ឈុត​ប្រមាណ 95$ ដោយ​វា​អាច​ប្រើ​ប្រាស់​បាន​ជាមួយ​ស្មាតហ្វូន​មួយ​ចំនួនធំ។

  • ដោយ: Vongthear
  • 3:47 PM, 26 February
  • ប្រភព: CNN
  • Tag: វិទ្យាសាស្រ្ត