ទំព័រដើម    >    វិទ្យាសាស្ត្រ    >    កូន​កន្ទុំ​រុយ​គ្មាន​មនុស្ស​បើក​ មាន​ទម្ងន់​ស្រាល​ ងាយ​ស្រួល​ហោះ​ហើរ​ បញ្ជា​ដោយ​ប្រព័ន្ធ​ប្លូធូស

កូន​កន្ទុំ​រុយ​គ្មាន​មនុស្ស​បើក​ មាន​ទម្ងន់​ស្រាល​ ងាយ​ស្រួល​ហោះ​ហើរ​ បញ្ជា​ដោយ​ប្រព័ន្ធ​ប្លូធូស

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការបង្កើតឡើងនូវកូនកន្ទុំរុយគ្មានមនុស្សបើកសម្រាប់ពេលបច្ចុប្បន្ននេះត្រូវបាន​ក្រុមហ៊ុន​មួយ​ចំនួន​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​សម្រាប់​មុខ​ងារ​ដឹក​ជញ្ជូន​ក៏​ដូច​ជា​ផ្តិត​យក​សកម្មភាព​វីដេអូ​ផ្សេងៗ​នៅ​ក្នុង​លំហ​អាកាស។​ កាល​ពី​ពេល​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​ Amazon ធ្លាប់​បាន​បង្ហាញ​ពី​កូន​កន្ទុំរុយ​គ្មាន​មនុស្ស​បើក​ ប្រើ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​អតិថិជន​គោល​ដៅ​ ក៏​ដូច​ជា​ ផ្តិត​យក​រូបភាព​វីដេអូនៃ​តំបន់​ណា​មួយ​មក​សិក្សា​ផង​ដែរ។

cover

ឥឡូវនេះ ក្រោមស្នាដៃបង្កើតថ្មីរបស់ក្រុមហ៊ុន Powersquid បានបង្ហាញចេញ​នូវ​ប្រភេទ​ Drone(កូន​កន្ទុំ​រុយ​គ្មាន​មនុស្ស​បើក) ស្រប​ច្បាប់​មួយ​មាន​ឈ្មោះថា​ Carbon Flyer ដែល​ជា​ប្រភេទ​កូន​កន្ទុំ​រុយ​ មាន​ទម្ងន់​ស្រាល​ អាច​ហោះ​ហើរ​បាន​ ដោយ​មាន​ការ​បញ្ជា​ពី​ស្មាត​ហ្វូន​តាម​ប្រព័ន្ធ​ប្លូធូស​ ហើយ​ក៏​មាន​បំពាក់​មក​ជា​មួយ​ប្រព័ន្ធ​កាមេរ៉ា​នៅ​ជាប់​វា​ផង​ដែរ។

1

Carbon Flyer ត្រូវបានរចនាឡើងដោយមានបំពាក់ដុំ Controller មួយនៅខាងក្នុង​ ដើម្បី​អាច​ទទួល​សញ្ញា​ពី​ស្មាត​ហ្វូន​តាម​រយៈ​ប្រព័ន្ធ​ប្លូធូស​ ហើយ​តួ​ខ្លួន​និង​ស្លាប​របស់​វា​ ធ្វើ​ឡើង​ពី​សារធាតុ​កាបូន​ហ្វាយ​បឺរ​ មាន​ទម្ងន់​ស្រាល​ ងាយ​ស្រួល​ឡើង​ចុះ ​និង​ ចុះ​ចត។​ ចំពោះ​មុខងារ​កាមេរ៉ា​វិញ​ អាច​ផ្តិត​យក​រូបភាព​និង​វីដេអូ​បាន​ច្បាស់​ ដោយ​បង្ហាញ​មក​កាន់​ស្មាតហ្វូន​តែ​ម្តង ហើយ​វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ថត​វីដេអូ​នៅ​ក្នុង​លំហ​ ដូច​ជា​ អាច​យក​ទៅ​ថត​គ្រោង​ប្លង់​អាគារ​ពាណិជ្ជកម្ម​ធំៗ​ អាច​បញ្ជា​ឲ្យ​ថត​មើល​សកម្មភាព​នៅ​ខាង​មុខ​របស់​យើង​(ជា​ពិសេស​ក្នុង​វិស័យ​យោធា) ជា​ដើម។

2

នាពេលនេះដែរ Carbon Flyer ត្រូវបានដាក់បង្ហាញលើគេហទំព័រ Indiegogo​ ដោយ​នឹង​ចេញ​លក់​ក្នុង​តម្លៃ​ 89 ដុល្លារ​សហរដ្ឋ​អាមេរិក។​​ គួរ​បញ្ជាក់​ថា​ កូន​កន្ទុំ​រុយ​គ្មាន​មនុស្ស​បើក​ខាង​លើ​នេះ​ ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ខ្លាំង​ណាស់​ ដូច​ជា​ ការ​ប្រើ​វា​ឲ្យ​ដឹក​ជញ្ជូន​អ្វី​មួយ​ ឬ ​ថត​សកម្មភាព​ពិសេស​ណា​មួយ​ជា​ដើម៕

  • ដោយ: Vannoch
  • 3:39 PM, 26 February
  • ប្រភព: techcrunch
  • Tag: វិទ្យាសាស្រ្ត