ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អាវសូឡា អាច​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ បាន​យ៉ាង​ងាយ​ស្រួល

អាវសូឡា អាច​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ បាន​យ៉ាង​ងាយ​ស្រួល

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សព្វថ្ងៃនេះ ការប្រើប្រាស់ថាមពលអគ្គីសនីក្នុងជីវិតរស់នៅរបស់មនុស្សលើ​ពិភពលោក​កំពុង​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ ដែល​ធ្វើ​ឲ្យ​ការ​ផ្គត់​ផ្គង់​ថាមពល​ប្រើប្រាស់​មាន​ការ​ខ្វះ​ខាត​នៅ​តំបន់​មួយ​ចំនួន។​ ក្រោម​ការ​រិះ​រក​ដ៏​ឆ្លាត​វៃ​របស់​អ្នក​វិទ្យាសាស្រ្ត​ បាន​បង្កើត​នូវ​បច្ចេក​វិទ្យា​មួយ​ ដោយ​ទាញ​យក​ថាម​ពល​ពន្លឺ​ព្រះអាទិត្យ​មក​បម្លែង​ធ្វើ​ជា​ថាមពល​អគ្គីសនី​តាម​រយៈ​ការ​បង្កើត​បន្ទះ​សូឡា ​ដើម្បី​បម្រើ​តម្រូវ​ការ​មនុស្ស​ដូច​ជា ​ការ​បញ្ចូល​ថាមពល​ឲ្យ​រថយន្ត​ ស្មាត​ហ្វូន​ជា​ដើម។​ នៅ​ថ្ងៃ​នេះ​ដែរ​ ក្រុមហ៊ុន​សម្លៀក​បំពាក់​ Tommy Hilfiger បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ផលិត​បន្ទះ​សូឡា​ឈ្មោះថា​ PVilion ដើម្បី​បង្កើត​ចេញ​នូវ​អាវ​បំពាក់​ដោយ​បន្ទះ​សូឡា​ អាច​សាក​ថ្ម​ស្មាត​ហ្វូន​បាន​យ៉ាង​ស្រួល។

cover

អាវសូឡានេះ ត្រូវបានរចនាឡើងសម្រាប់ទាំងបុរស និង នារី ពាក់ជាប់ខ្លួន។​ បន្ទះ​សូឡា​ត្រូវ​បាន​ភ្ជាប់​នៅ​ខាង​ខ្នង​ ហើយ​ហោប៉ៅ​ខាង​មុខ​សម្រាប់​ដាក់​ស្មាត​ហ្វូន​ ដើម្បី​បញ្ចូល​ថ្ម​។​ នៅ​ក្នុង​ហោប៉ៅ​ខាង​មុខ​នោះ​ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ភ្ជាប់​មក​ជា​មួយ​រន្ធ​ឌុយ​ USB សម្រាប់​ដោត​ Mobile Devices របស់​អ្នក​ ជា​មួយ​ថាមពល​ដល់​ទៅ​ 6000mAh។

1

ក្នុងករណីដែលលោកអ្នកមិនបានដើរចេញទៅក្រៅនោះទេ លោកអ្នកក៏អាចដោះ​ USB Ports នៅ​ខាង​ក្នុង​ហោប៉ៅ​អាវ​របស់​អ្នក​ សម្រាប់​យក​ទៅ​សាក​នឹង​ប្រភព​ថាម​ពល​អគ្គីសនី​ធម្មតា​ក៏​បាន​ដែរ​។​ ចំពោះ​អាវ​ដ៏​អស្ចារ្យ​នេះ​ ខ្ញុំ​គិត​ថា​ វា​មើល​ទៅ​ហាក់​ដូច​ជា​មិន​សូវ​ទាក់​ទាញ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​ដល់​អ្នក​ប្រើប្រាស់​ដូច​ជា​ មិន​ចាំ​បាច់​ត្រូវ​ការ​យក​ឆ្នាំង​សាក​ទៅ​តាម​ មិន​ព្រួយ​បារម្ភ​ទៅ​ឆ្ងាយ​អត់​ថាមពល​អគ្គីសនី​ នោះ​ទេ។​ ចំពោះ​គុណ​វិបត្តិ​របស់​វា​វិញ​ គឺ​ថា​ វា​មាន​តម្លៃ​ថ្លៃ​បន្តិច​ហើយ​គឺ​ 599 ​ដុល្លារ​ ហើយ​ពិបាក​ណាស់​សម្រាប់​រដូវ​ក្តៅ ​បើ​យើង​ពាក់​អាវ​បែប​នេះ​ទៀត​ វា​រឹត​តែ​ក្តៅ​និង​ហប់៕

  • ដោយ: Vannoch
  • 3:36 PM, 26 February
  • ប្រភព: CNET
  • Tag: វិទ្យាសាស្រ្ត