ទំព័រដើម    >    វិទ្យាសាស្ត្រ    >    រូបភាពដ៏កម្ររបស់​ស្រា​វីស្គី ដែល​ថត​ដោយ​ប្រើ​ប្រាស់​មីក្រូទស្សន៍

រូបភាពដ៏កម្ររបស់​ស្រា​វីស្គី ដែល​ថត​ដោយ​ប្រើ​ប្រាស់​មីក្រូទស្សន៍

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការយកឧបករណ៍មីក្រូទស្សន៍ទៅឆ្លុះពិនិត្យមើល​វត្ថុ​ផ្សេងៗ​គឺ​ជា​រឿង​ដ៏​សប្បាយ​មួយ ព្រោះ​អី​យើង​អាច​មើល​ឃើញ​ទិដ្ឋភាព​ប្លែកៗ​ដែល​យើង​មិន​ធ្លាប់​បាន​មើល​ឃើញ​ពី​មុន​មក​នោះ​ទេ។ ដោយសារ​តែ​ហេតុ​នេះ​ហើយ បាន​ជា​អ្នក​ថត​រូប​ដ៏​ចំណាន​ម្នាក់​ឈ្មោះ Ernie Button បាន​ប្រើ​ប្រាស់​ឧបករណ៍​មីក្រូ​ទស្សន៍​ទៅ​ឆ្លុះ​មើល​ស្រា​វីស្គី​នៅ​ពេល​ដែល​វា​កំពុង​ហួត ហើយ​វា​ក៏​បាន​ប្រែ​ក្លាយ​ទៅ​ជា​រូប​រាង​ពិសេស​មួយ​គួរ​អោយ​ទាក់ទាញ។

cover

ស្រាវីស្គីដែលគេថតពង្រីកដោយប្រើមីក្រូទស្សន៍ទាំងនេះ​សុទ្ធ​តែ​ជា​ប្រភេទ​ផ្សេងៗ​គ្នា ហេតុ​ដូច្នេះ​ហើយ​បាន​ជា​វា​មាន​រូប​រាង​ខុស​គ្នា។ វីស្គី​គឺ​ជាប្រ​ភេទ​ស្រា​មួយ ដែល​វា​បាន​បង្កើត​ឡើង​ដោយ​គ្រាប់​ធញ្ញជាតិ​ច្រើន​ប្រភេទ ដូច​ជា ស្រូវ​សាលី ស្រូវ​បាឡេ ពោត .. និង​បាន​ផ្អាប់​ទុក​ជា​ច្រើន​ឆ្នាំ។ ភេសជ្ជៈ​ប្រភេទ​នេះ​មាន​កម្រិត​អាល់កុល​ខ្ពស់​ខ្លាំង​ណាស់ ដែល​តម្រូវ​អោយ​យើង​ផឹក​បន្តិច​ម្តងៗ រឺ​ក៏​លាយ​ជាមួយ​ភេសជ្ជៈ​ដទៃ​ទៀត​ទើប​ទទួល​ទានបាន។

Capture

Capture1

Capture2

រូបភាពទាំងនេះពិតជាពិសេស និងកម្របានឃើញ​មែន ព្រោះ​ទិដ្ឋភាព​ដែល​យើង​ឃើញ​នឹង​ភ្នែក វា​ប្រៀប​បាន​ដូច​ជា​ភព​ផ្កាយ រឺ​ដុំ​ឧស្ម័ន​ដែល​អណ្តែត​រសាត់​លើ​ស្ថាន​ហ្គាឡាក់ស៊ី​អញ្ចឹង។

  • ដោយ: Vongthear
  • 3:33 PM, 26 February
  • ប្រភព: Eliteday
  • Tag: វិទ្យាសាស្រ្ត