ទំព័រដើម    >    វិទ្យាសាស្ត្រ    >    គួរឲ្យ​ភ្ញាក់​ផ្អើល! ក្រុមហ៊ុន Wireless ដ៏​ធំ​មួយ​នៅ​ជប៉ុន​ប្រើប្រាស់​បង្គា​មក​ផ្សព្វ​ផ្សាយ​ពី​បណ្តាញ​សេវា​ LTE របស់​ខ្លួន!

គួរឲ្យ​ភ្ញាក់​ផ្អើល! ក្រុមហ៊ុន Wireless ដ៏​ធំ​មួយ​នៅ​ជប៉ុន​ប្រើប្រាស់​បង្គា​មក​ផ្សព្វ​ផ្សាយ​ពី​បណ្តាញ​សេវា​ LTE របស់​ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តើមិត្តអ្នកអានដែលធ្លាប់លើ Seafood cannon ដែរឬទេពីមុនមក? Seafood cannon នេះ​ដូច​ជា​ល្បែង​មួយ​ប្រភេទ​ដែល​មាន​មនុស្ស​យក​សត្វ​សមុទ្រ​ដូច​ជា​បង្គា ​ឬ​ត្រី​សាម៉ុង​មក​ដាក់​ក្នុង​បំពង់​មួយ​ ដែល​អាច​បាញ់​បាន​ស្រដៀង​នឹង​កាំភ្លើង​ធំ​ ប៉ុន្តែ​កំលាំង​បាញ់​របស់​វា​មិន​សូវ​ខ្លាំង​នោះ​ទេ។

cover

មានក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណេតអត់ខ្សែមួយដ៏ធំនៅប្រទេសជប៉ុនបាន​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ដោយ​ប្រើប្រាស់​សត្វ​បង្គា​ដើម្បី​ចង់​បង្ហាញ​ពី​ល្បឿន​របស់​បណ្តាញ​ LTE របស់​ពួក​គេ។ នៅ​ក្នុង​វីដេអូ​ផ្សព្វ​ផ្សាយ​នោះ​ មាន​ស្រ្តី​មេផ្ទះ​ពីរ​នាក់​ដែល​មាន​វិធី​ធ្វើ​ម្ហូប​បែប​ថ្មី​ដោយ​ប្រើប្រាស់​ បំពង់​មួយ​ដែល​ដាក់​បង្គា​នៅ​ក្នុង​ (Seafood cannon) ហើយ​បាញ់​បង្ហោះទៅ​មុខ​ ប៉ះ​ជា​មួយ​ម្សៅ​បំពង​, ខ្លាញ់, ម្សៅ​នំបុ័ង និង​កំដៅ​ភ្លើង​ បន្ទាប់​ប៉ះ​ចំ​ផ្ទាំង​ស៊ីប​ក៏​ធ្លាក់ចូល​ចាន​តែ​ម្តង​ ហើយ​ថែម​ទាំង​ឆ្អិន​ល្អ​បាន​រហ័ស​ទៀត​ផង។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ដូចអ្វីដែលអ្នកបានឃើញនៅវីដេអូខាងលើនេះពិតជាបង្ហាញពី​ភាព​ច្នៃប្រឌិត​ និង​ប៉ិន​ប្រសប់​អំពី​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​ ដែល​អាច​ធ្វើ​ឲ្យ​អតិថិជន និង​មហាជន​កាន់​តែ​មាន​អារម្មណ៍​ពេញ​ចិត្ត និង​ចង់​ប្រើប្រាស់​បណ្តាញ​ LTE​ របស់​ពួក​គេ​ថែម​ទៀត​ផង។

  • ដោយ: Hong
  • 3:28 PM, 26 February
  • ប្រភព: Nerd Core
  • Tag: វិទ្យាសាស្រ្ត