ទំព័រដើម    >    វិទ្យាសាស្ត្រ    >    គ្រឿងយន្តមួយនេះ​មាន​សមត្ថភាព​អាច​ទំលាយ​អាថ៌​កំបាំង​នៅ​ក្នុង​មហាសមុទ្រ​ អង់តាក់ទិក

គ្រឿងយន្តមួយនេះ​មាន​សមត្ថភាព​អាច​ទំលាយ​អាថ៌​កំបាំង​នៅ​ក្នុង​មហាសមុទ្រ​ អង់តាក់ទិក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដោយសារតែតំបន់មហាសមុទ្រអង់តាក់ទិក ជាកន្លែង​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ពេក ទើប​មិន​សូវ​មាន​អ្នក​ចង់​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ។ ហើយ​នៅ​តែ​មាន​មនុស្ស​មួយ​ភាគ​តិច​ចង់​ដឹង​ពី​អាថ៌​កំបាំង​ដែល​មាន​នៅ​ក្នុង​បាត​សមុទ្រ​អង់តាក់ទិច ព្រោះ​គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​នោះ​បាន​ងាយ​នោះ​ទេ។ មាន​ក្រុម​ការងារ​មក​ពី​ប្រទេស​អង់គ្លេស បាន​ព្យាយាម​យក​ពត៌មាន​លម្អិត​ពី​មហា​សមុទ្រ​នេះ ដោយ​បាន​បង្កើត​គ្រឿង​យន្ត​មួយ​ដែល​មាន​បច្ចេក​វិទ្យា​ខ្ពស់ អាច​ដំនើរ​ការ​នៅ​ក្នុង​ទឹក​ដែល​ត្រជាក់​ខ្លាំង និង​បំពាក់​មក​ជាមួយ​ផែន​ទី 3D ថែម​ទៀតផង។

cover

គ្រឿងយន្តនេះត្រូវបានគេដាក់ឈ្មោះថា SeaBED ដែលអាច​ធន់​នឹង​សំពាធ​ត្រជាក់​នៅ​ក្នុង​ទឹក​បាន។ វា​អាច​ជួយ​អ្នក​វិទ្យា​សាស្រ្ត​តាម​ដាន​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ផ្សេងៗ និង​ការ​រុក​រក​អ្វី​មួយ​បាន​យ៉ាង​ងាយ​បំផុត។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវ​ការ​នាវា​មួយ​ដើម្បី​បំបែក​ទឹក​កក ហើយ​ងាយ​ស្រួល​ចាប់​សញ្ញា​សំរាប់​ងាយ​ស្រួល​បញ្ជា​គ្រឿង​យន្ត​មួយនេះ។

1

រាល់ការធ្វើបែបនេះតម្រូវឲ្យមានឧបករណ៍, មាន​កម្មវិធី និង​អ្នក​ជំនាញ​ច្បាស់​លាស់​ទើប​អាច​ដំនើរ​ការ​ទៅ​បាន​រលូន។ ពួក​គេ​បញ្ជា​គ្រឿង​យន្ត​មួយ​នេះ​ដោយ​កម្មវិធី ដោយ​គេ​អាច​បញ្ជា​ឲ្យ​បត់​បែន និង​បំពាក់​កាមេរ៉ា​ជាប់​វា​ដើម្បី​កាន់​តែ​ងាយ​ស្រួល​បញ្ជា ជា​ពិសេស​វា​បាន​សំរេច​ប្រតិបត្តិ​ការ​មួយ​ចំនួន​ហើយ។ SeaBED នេះ​មាន​ប្រវែង 2 ម៉ែត្រ និង​ទំងន់​ជិត 200 គីឡូ​ក្រាម។ ពួក​គេ​អាច​បញ្ជា​គ្រឿង​យន្ត​នេះ​បាន​ត្រឹម​តែ​រយៈ​ចំងាយ​ 20 ទៅ 30 ម៉ែត្រ​តែ​ប៉ុណ្ណោះ ដូច​នេះ​នា​វា​ដែល​មាន​ប្រអប់​បញ្ជា​ត្រូវ​ជិះ​នៅ​ក្បែរ​គ្រឿង​យន្ត​នេះ​ជានិច្ច។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​បង្ហាញ​ពី​ការ​បក​ស្រាយ​របស់ Dr Ted Maksym ៖

ការរុករកស្រាវជ្រាវនេះពិតជាពិបាក ដោយសារ​តែ​សំពាធ​នៃ​បរិយាកាស​នៅ​តំបន់​សមុទ្រ​អង់តាក់ទិក​នោះ​ត្រជាក់​ខ្លាំង តម្រូវ​ឲ្យ​ពួក​គេ​ម្នាក់ៗ​អាច​ធន់​នឹង​អាកាស​ធាតុ និង​មាន​វិធី​ការពារ​ខ្លួន​ត្រឹម​ត្រូវ ដើម្បី​ជៀស​វាង​ពី​ហានិភ័យ​ផ្សេងៗ ហើយ​អាច​ធ្វើ​ឲ្យ​ភារកិច្ច​ដំនើរ​ការ​បាន​ល្អ និង​រហ័ស​ផងដែរ។

  • ដោយ: Hong
  • 3:25 PM, 26 February
  • ប្រភព: Cnet
  • Tag: វិទ្យាសាស្រ្ត