ទំព័រដើម    >    វិទ្យាសាស្ត្រ    >    អាវទ្រនាប់ពិសេស គ្រាន់​តែ​ប៉ះ​អ្នក​ពាក់​ដូច​គ្នា​អាច​ប្តូរ​ពណ៌បាន!

អាវទ្រនាប់ពិសេស គ្រាន់​តែ​ប៉ះ​អ្នក​ពាក់​ដូច​គ្នា​អាច​ប្តូរ​ពណ៌បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលថ្មីៗនេះពត៌មានដែលមិនគួរឲ្យជឿមួយបានចេញ​ផ្សាយ ពី​វត្តមាន​របស់​អាវ​ទ្រនាប់​សម័យ​ទំនើប​មួយ​ប្រភេទ​ដែល​អាច​ប្រែ​ពណ៌​បាន ហើយ​សាក​សម​បំផុត​ជាមួយ​សុភាព​នារី​វ័យ​ជំទង់ៗ។ ហើយ​នេះ​នឹង​អាច​ក្លាយ​ជា​ប្រវត្តិ​សាស្ត្រ ដែល​មាន​អាវ​ទ្រនាប់​ដ៏​ទំនើប​បែប​នេះ​ចរាចរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

cover

អាវទ្រនាប់ដ៏ពិសេសនេះអាចប្តូរពណ៌បានដោយប្រើ​បច្ចេក​វិទ្យា​បំពាក់​ឧបករណ៍​តូចៗ​មួយ​ចំនួន​ជាប់ នឹង​ខ្សែ​អាវ​ស្រដៀង​ត្បូង​លម្អ ឬ​កញ្ចប់​បេះដូង​តូច​មួយ​ដែល​មាន​ឧបករណ៍​ផ្តល់​សញ្ញា​នៅ​ក្នុង​នោះ និង​ក្រដាស​មួយ​ប្រភេទ​ដែល​ពួក​គេ​ហៅ​ថា “Electronic-paper” ទើប​អាច​ប្តូរ​ពណ៌​បាន​នៅ​ពេល​ដែល​អ្នក​ពាក់​ដូច​គ្នា​ប៉ះគ្នា។

Capture

អាវនេះដែលបង្កើតឡើងដោយក្រុមហ៊ុន Triumph ស្ថិតនៅ​ប្រទេស​ជប៉ុន ហើយ​បាន​ដាក់​ឈ្មោះ​អាវ​ទ្រនាប់​នេះ​ជា​ផ្លូវ​ការ​ថា “Close Sister Bras” ដែល​បង្កើត​ឡើង​ជា​គូ​សំរាប់​បង​ប្អូន​ស្រីៗ ឬ​មិត្តភក្តិ​ស្រីៗ​ដែល​ជិត​ស្និទ្ធ​គ្នា​លើស​ពី​មិត្ត​ធម្មតា អាច​ទិញ​ជា​គូ​យក​ទៅ​ពាក់​ដើម្បី​ធ្វើ​ឲ្យ​ការ​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ។ បន្ត​ទៀត​ថា​ក្រុមហ៊ុន Triumph បង្កើត​អាវ​ទ្រនាប់​នេះ​ឡើង​ក្នុង​គោល​បំណង​ឲ្យ​ការ​ទំនាក់​ទំនាក់​បង​ប្អូន​ស្រីៗ ឬ​មិត្តភក្តិ​ស្រីៗ​កាន់​តែ​ល្អ ដូច​នៅ​ក្នុង​រឿង Frozen ដែល​បង្ហាញ​ពី​ការ​ស្រលាញ់ និង​យក​ជិត​ទុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​បង​ប្អូន​ស្រី ហើយ​គ្មាន​នរណា​ម្នាក់​អាច​កាត់​ផ្តាច់​បានទេ។

ការឌីហ្សាញរបស់ពួកគេពិតជាមានភាពច្នៃប្រឌិត និង​គិត​គូ​វែង​ឆ្ងាយ​មែន​ទែន។ មិន​ត្រឹម​អស្ចារ្យ, ទំនើប, ស្រស់​ស្អាត និង​មាន​បំណង​ល្អ​សំរាប់​អ្នក​ប្រើ​ប្រាស់​ទៀត ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ​ក្រុមហ៊ុន​នេះ​មិន​ទាន់​មាន​គំរោង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ដាក់​បង្ហាញ​ជា​មុន​តែ​ប៉ុណ្ណោះ។

  • ដោយ: Hong
  • 3:05 PM, 26 February
  • ប្រភព: Cnet
  • Tag: វិទ្យាសាស្រ្ត