ទំព័រដើម    >    វិទ្យាសាស្ត្រ    >    សកម្មភាពព្រះអាទិត្យ​មាន​កំដៅ​មហិមា​ដែល​អ្នក​កម្រ​បានឃើញ!

សកម្មភាពព្រះអាទិត្យ​មាន​កំដៅ​មហិមា​ដែល​អ្នក​កម្រ​បានឃើញ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងទាំងអស់បានមើលត្រឹមតែពន្លឺព្រះអាទិត្យជះមកកាន់​ផែនដី​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​អ្នក​សង្កេត​ការណ៍​សក្តានុពល​ថាមពល​ព្រះ​អាទិត្យ “Solar Dynamics Observatory“ របស់ NASA អាច​ដល់​ថ្នាក់​ថត​បាន​រូប​ព្រះអាទិត្យ​កំពុង​តែ​បញ្ចេញ​កំដៅ​នៅ​លំហ​អាកាស​បាន​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​មិន​អាច​ទៅ​ជិត​បាន​នោះ​ទេ ដោយ​ពួក​គេ​គ្រាន់​តែ​នៅ​រយៈ​ចំងាយ​ឆ្ងាយ​ល្មម​ដែល​អាច​ថត​យក​រូប​ទាំង​នោះ​បាន ដើម្បី​យក​មក​ចែក​រំលែក​ដល់​មនុស្ស​ជាតិ​បាន​ឃើញ​រូប​ពិត​របស់​ព្រះអាទិត្យ ហើយ​អាច​យក​រូប​ទាំង​នោះ​ទៅ​សិក្សា​បាន​ទៀតផង។

cover

ពួកគេបានព្យាយាមថតយករូបសកម្មភាពរបស់ព្រះអាទិត្យ​តាំង​ពី​ថ្ងៃ​ទី 14 ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី 30 ខែ​តុលា ដែល​ជា​ការ​ថត​យក​រូបភាព​បាន​យូរ​បំផុត​ក្នុង​រយៈពេល 24 ឆ្នាំ​ចុង​ក្រោយ​នេះ។ ហើយ​ពួក​គេ​ថត​បាន​រូប​មួយ​ក្នុង​រយៈពេល 34 វិនាទី​ម្តង រហូត​បាន​ដល់ 17,000 សន្លឹក។ ពេល​នេះ​រូប​ទាំង​នោះ​ត្រូវ​បាន​បុរស​ម្នាក់​មាន​ឈ្មោះ​ថា James Tyrwhitt-Drake មាន​តួនាទី​ជា​អ្នក​កាន់​កាប់​ប្លុក Infinity Imagined បាន​យក​រូប​ទាំង​នោះ​ទៅ​ធ្វើ​ជា​វីដេអូ​ដែល​មាន​កំរិត​នៃ​ការ​បង្ហាញ​រូបភាព​ច្បាស់​បំផុត​គឺ​កំរិត 4K ដែល​បង្ហាញ​ពី​ចលនា​សកម្មភាព​របស់​ព្រះអាទិត្យ​រយៈ​ពេល​កន្លះ​ខែ​នោះ។ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

បន្ទាប់ពីមិត្តអ្នកអានបានទស្សនាវីដេអូខាងលើនេះរួច​ប្រាកដ​ជា​បាន​ដឹង​កាន់​តែ​ច្បាស់​ពី​សកម្មភាព​របស់​ព្រះអាទិត្យ​សព្វ​ថ្ងៃ ដែល​ដូច​ដុំ​ភ្លើង​មួយ​ឆេះ​គ្មាន​ថ្ងៃ​រលត់ ហើយ​មាន​កំដៅ​មហិមា និង​មិន​ងាយ​ទៅ​ជិត​នោះ​ទេ។ រូប​ទាំង​នេះ​ថត​បាន​ដោយ​សារ​ពួក​គេ​មាន​ជំនាញ​ច្បាស់​លាស់ និង​បទ​ពិសោធន៍​គ្រប់​គ្រាន់ ទើប​អាច​ថត​រូប​បាន​យ៉ាង​ច្បាស់ និង​គ្មាន​ការ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​របៀបនេះ។

  • ដោយ: Hong
  • 8:17 AM, 26 February
  • ប្រភព: Infinity Imagined
  • Tag: វិទ្យាសាស្រ្ត