ទំព័រដើម    >    វិទ្យាសាស្ត្រ    >    មជ្ឈមណ្ឌលពាណិជ្ជកម្ម​ពិភព​លោក​បើក​សា​ជា​ថ្មី​បន្ទាប់​ពី​ការ​វាយ​ប្រហារ​កាល​ពី 13 ឆ្នាំមុន!

មជ្ឈមណ្ឌលពាណិជ្ជកម្ម​ពិភព​លោក​បើក​សា​ជា​ថ្មី​បន្ទាប់​ពី​ការ​វាយ​ប្រហារ​កាល​ពី 13 ឆ្នាំមុន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពី 13 ឆ្នាំមុនមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក​នេះ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ក្រុម​ភារវករ​ជិះ​យន្តហោះ​បំំបុក​អាគារ​នេះ​តែ​ម្តង​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ខ្លាំង និង​គ្មាន​នរណា​ចង់​រំលឹក​ពី​សោកនាដ​កម្ម​នេះ​ទៀត​ទេ ហើយ​នៅ​ពេល​នេះ​ទើប​មាន​ការ​សំរេច​បើក​ម្តង​ទៀត និង​ធ្វើ​ការ​សាង​សង់​ថ្មី​កាន់​តែ​ប្រណិត និង​ខ្ពស់បំផុត។

cover

អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មនេះមានកំពស់​ខ្ពស់​ស្កឹម​ស្កៃ​រហូត​ដល់ 104 ជាន់ ហើយ​ពេល​នេះ​ក្លាយ​ជា​អាគារ​កប់​ពពក​នៅ Manhattan និង​មាន​ក្រុមហ៊ុន Conde Nast បាន​ប្តូរ​ទីតាំង​ចូល​ក្នុង​អាគារ​នោះ​មួយ​ហើយ។ ជា​ពិសេស​មាន 107 ក្រុមហ៊ុន​ទៀត​និង​បុគ្គលិក 3,400 នាក់​បាន​សំរេច​ចិត្ត​ប្តូរ​ទីតាំង​កន្លែង​ធ្វើ​ការ​ចូល​មក​ក្នុង​អាគារ​នេះ ហើយ​នៅ​មាន​បុគ្គលិក 3,000 នាក់​ទៀត​រង់ចាំ​ដល់​ដើម​ឆ្នាំ 2015 ទើប​ចូល​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ។ អាគារ​កប់​ពពក​នេះ​មាន​កំពស់​ប្រមាណ 1,776 ហ្វីត (541ម៉ែត្រ) ជា​អាគារ​របស់​សហរដ្ឋ​អាមេរិក​ដែល​ខ្ពស់​ជាងគេ។

1

បន្ទាប់មានការបំផ្លាញដោយក្រុមភារវករមក អាគារនេះត្រូវបានចំនាយ​ពេល​ជួស​ជុល​ឲ្យ​ដូច​ដើម​វិញ​អស់​រយៈពេល 8 ឆ្នាំ បន្ទាប់​មក​កន្លង 13 ឆ្នាំ​ទើប​បាន​បើក​ដំនើរ​ការ​សា​ជា​ថ្មី​បែប​នេះ។ នេះ​ក៏​ជា​សោក​នាដ​កម្ម​ក្នុង​ប្រវត្តិ​សាស្រ្ត​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​ស្លាប់​ជា​ច្រើន ហើយ​ក៏​ជា​មោទនភាព​ដែល​អាគារ​នេះ​រស់​ឡើង​វិញ​ផងដែរ។

  • ដោយ: Hong
  • 8:14 AM, 26 February
  • ប្រភព: Sky News
  • Tag: វិទ្យាសាស្រ្ត