ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ចិនបានជោគជ័យបេសកកម្ម​ដំនើរ​ឆ្ពោះ​ទៅ​កាន់​ឋាន​ព្រះច័ន្ទ និង​ត្រលប់​មក​វិញ​ដោយ​សុវត្ថិភាព

ចិនបានជោគជ័យបេសកកម្ម​ដំនើរ​ឆ្ពោះ​ទៅ​កាន់​ឋាន​ព្រះច័ន្ទ និង​ត្រលប់​មក​វិញ​ដោយ​សុវត្ថិភាព

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការធ្វើដំនើរទៅកាន់វាលលំហរបស់យានដែលគ្មានមនុស្ស​បើក​របស់​ប្រទេស​ចិន​មាន​ឈ្មោះ​ថា “little flyer” ជា​ភាសា​ចិន​ហៅ​ថា “Xiao Fei” បាន​ទទួល​ជោគ​ជ័យ​ជា​ស្ថាពរ​នៃ​បេសកកម្ម​ឆ្ពោះ​ទៅ​កាន់​ឋាន​ព្រះ​ច័ន្ទ​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ហើយ​បាន​ចុះ​មក​ដី​វិញ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ចិន ក្នុង​តំបន់​ម៉ុងហ្គាលី។ នេះ​ជា​លើក​ដំបូង​ដែល​មាន​ការ​ត្រលប់​មក​វិញ​នៃ​ដំនើរ​ឆ្ពោះ​ទៅ​កាន់​ឋាន​ព្រះច័ន្ទ​ក្នុង​អំឡុង​ពេល 40 ឆ្នាំ​ក្រោយនេះ។

cover

នេះហៅថាបេសកកម្ម Chang’e 5-T1 ដែលបានទៅកាន់ឋាន​ព្រះច័ន្ទ, ហើយ​ធ្វើ​ដំនើរ​ជុំវិញ​វា រួច​ត្រលប់​មក​ផែនដី​វិញ, ដែល​យោង​តាម រដ្ឋបាល​រដ្ឋ​នៃ​វិទ្យាសាស្រ្ត, បច្ចេក​វិទ្យា និង ឧស្សាហកម្ម​ដើម្បី​ការពារ​ជាតិ (SASTIND) ។ ហើយ​នេះ​ជា​បច្ចេក​វិទ្យា​របស់​ចិន​លើក​ទី 4 ដែល​បង្កើត​ឡើង​ដើម្បី​ត្រៀម​ធ្វើ​បេសកកម្ម​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Chang’e-5 ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ 2017 ខាង​មុខ ហើយ​បើ​សិន​ជា​បាន​ជោគ​ជ័យ ពួក​គេ​នឹង​ធ្វើ​ឲ្យ​យាន​នេះ​ថ្មី​មួយ​ទៀត​ឲ្យ​កាន់​តែ​មាន​សមត្ថភាព​ខ្ពស់ សំរាប់​បេសកកម្ម​ឆ្នាំ 2017 ទី​បំផុត​បេសកកម្ម​នេះ​បាន​ជោគ​ជ័យ​ពិតមែន។

យាន Xiao Fei នេះហោះបានប្រមាណ 413,000 គីឡូម៉ែត្រ​ពី​ផែនដី​ទៅ។ ប្រាកដ​ណាស់​បើ​យើង​មើល​ទៅ​ពិត​ជា​ឆ្ងាយ​មែន​ទែន ព្រោះ​ព្រះច័ន្ទ​ធំ​ខ្លាំង​ណាស់ ហើយ​យើង​មើល​ពី​ផែនដី​ទៅ​ឃើញ​តូច ដូចនេះ​ច្បាស់​ជា​ឆ្ងាយ​ណាស់​ពី​ផែនដី។ យាន​នេះ​អាច​ហោះ​បាន 11.2 គីឡូម៉ែត្រ​ក្នុង​រយៈពេល​មួយ​វិនាទី (25,000 ម៉ាល​ក្នុង​ម៉ោង) ហើយ​អាច​រង​កំដៅ​បាន​ដល់ 1500 អង្សា​សេ (2700 ហ្វារិនហៃ) ឯ​ណោះ និង​ចំណាយ​ពេល​ប្រមាណ 8 ថ្ងៃ​ក្នុង​ការ​ធ្វើ​ដំនើរនេះ។

នេះជាសមិទ្ធផលរបស់ទីក្រុងប៉េកាំងដែលមានមហិច្ចតាចង់ធ្វើអ្វី​ឲ្យ​បាន​ទាំង​អស់ ហើយ​មិន​ឲ្យ​ចាញ់​ប្រទេស​អាមេរិក​ឡើយ។ យោង​តាម ABC News ថា​គំរោង​នេះ​ត្រូវ​ការ​ចូល​រួម​ដោយ​ក្រុម​ទាហ៊ាន និង​សង្ឃឹម​ថា​នឹង​មាន​ការ​បញ្ជូន​បុរស​រឹង​មាំ​ម្នាក់​ទៅ​កាន់​ឋាន​ព្រះច័ន្ទ​នោះ​ផងដែរ។

  • ដោយ: Hong
  • 8:12 AM, 26 February
  • ប្រភព: ABC News
  • Tag: វិទ្យាសាស្រ្ត