ទំព័រដើម    >    វិទ្យាសាស្ត្រ    >    1 ទសវត្សទៀត យើងប្រហែល​ជា​បាន​ជិះ​យន្តហោះ​ទំនើប​បំផុត អាច​មើល​ធ្លុះ​ទៅ​ ខាង​ក្រៅបាន

1 ទសវត្សទៀត យើងប្រហែល​ជា​បាន​ជិះ​យន្តហោះ​ទំនើប​បំផុត អាច​មើល​ធ្លុះ​ទៅ​ ខាង​ក្រៅបាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីប៉ុន្មានខែកន្លងទៅនេះ ឭថាមានការព្រួយ​បារម្ភ​មួយ ទៅ​លើ​គំនិត​ថ្មី​ចម្លែក​របស់​ក្រុមហ៊ុន​អាកាស​ចរ ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ប៉ារីស ដោយ​ចង់​ផលិត​អោយ​មាន​យន្តហោះ​ដ៏​ទំនើប​មួយ ដែល​ពិភព​លោក​មិន​ធ្លាប់​បាន​ផលិត​ពី​មុន​មក ជាមួយ​បច្ចេក​វិទ្យា​ទំនើប​បំផុត គឺ​យន្តហោះ​អាច​មើល​ធ្លុះ​ទៅ​ខាង​ក្រៅ​បាន​ដូច​រូប​ខាង​ក្រោម។ គំនិត​នេះ​ស្ដាប់​ទៅ​គួរ​អោយ​ខ្លាច និង​ពុំ​អាច​នឹង​កើត​មាន​ឡើង​បាន​ឡើយ ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​អាកាសចរ​ធំ​មួយ​នៅ​ចក្រភព​អង់គ្លេស​យល់​ឃើញ​ថា​យោបល់​នោះ​គឺ​អស្ចារ្យ​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​ប្រាប់​អោយ​ពិភព​លោក​ដឹង​ទៀត​ថា យន្តហោះ​ក្នុង​ក្ដី​ស្រម៉ៃ​នោះ​នឹង​មាន​ពិត​នៅ​លើ​ផែនដី​យើង​នេះ ដោយ​វា​អាច​នឹង​បង្ហាញ​ខ្លួន​នា​រយៈពេល 10 ឆ្នាំ​ទៅ​មុខទៀត។

1

គ្រាន់តែឃើញរូបភាពគំរូក៏អ្នកអាចមានអារម្មណ៍មួយថាយន្តហោះនោះ​នឹង​ធ្វើ​អោយ​អ្នក​បុក​ពោះ​មិន​តិច​នោះ​ទេ​នៅ​ពេល​ជិះ​វា​ធ្វើ​ដំណើរ ព្រោះ​មើល​ធ្លុះ​ទៅ​ខាង​ក្រៅ​បាន ហាក់​បី​ដូច​ជា​យើង​កំពុង​ជិះ​ប្រអប់​មួយ​អញ្ចឹង​ដែរ តែ​ក៏​មិន​ត្រូវ​យល់​ច្រឡំ​ថា​យន្តហោះ​នោះ​គ្មាន​អ្វី​ការពារ​ដែរ ដោយ​អ្នក​តម្រូវ​អោយ​ជិះ​នៅ​ក្នុង​កាប៊ីន ការពារ​ដោយ​កញ្ចក់​អាច​មើល​ធ្លុះ​ទៅ​ខាង​ក្រៅ​បាន រួម​មក​ជាមួយ​បច្ចេក​វិទ្យា ឌីសភ្លេ ជាប់​ទៅ​នឹង​កៅអី​អង្គុយ​នៅ​ខាង​មុខ​អ្នក ដែល​វា​អាច​បង្ហាញ​រូបភាព​នៃ​ទេសភាព​ខាង​ក្រៅ​បាន​យ៉ាង​ចម្លែក​បំផុត ហើយ​ថែម​ទាំង​មាន​បច្ចេក​វិទ្យា​ឌីសភ្លេ​ផុស​ចេញ​មក​ខាង​ក្រៅ ដែល​អ្នក​ធ្វើ​ដំណើរ​អាច​ទទួល​បាន​អារម្មណ៍​ប្លែក ទៅ​លើ​ការ​អាន​ពត៌មាន ទស្សនា​វីដេអូ ស្ដាប់​តន្ត្រី ជា​ដើម -ល-។ ជាង​នេះ​ទៅ​ទៀត គំនិត​បង្កើត​យន្តហោះ​ដោយ​គ្មាន​បង្អួច​គឺ​កាត់​បន្ថយ​ទម្ងន់​យន្តហោះ ហើយ​ការ​កាត់​បន្ថយ​ទម្ងន់​នោះ​មាន​ន័យ​ថា ការ​ប្រើ​ប្រាស់​ប្រេង​សាំង​ក៏​ធ្លាក់​ចុះ​ទៅ​តាម​ហ្នឹង​ផង​ដែរ ក្នុង​នោះ​ដោយ​យោង​តាម​ក្រុមហ៊ុន Center for Process Innovation (CPI) បាន​ប្រាប់​អោយ​ដឹង​ថា​ការ​កាត់​បន្ថយ​ទំងន់ 1% ក្នុង​មួយ​ឆ្នាំៗ យើង​អាច​ធ្វើ​ការ​កាត់​បន្ថយ​ការ​ចំនាយ​ទៅ​លើ​សាំង​បាន​ដល់​ទៅ 75% ឯ​ណោះ ចំនែក​ឯ​បរិស្ថាន​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ក្នុង​ការ​ទទួល​រង​ផ្សែង​ពុល​តិច​ជាង​មុន​ចេញ​ពី​យន្តហោះ​ផងដែរ។

2

ក្រុមហ៊ុន CPI ក៏មានគម្រោងផលិតបច្ចេកវិទ្យា ឌីសភ្លេ ប្រភេទ OLED និង​ប្រភេទ​អេក្រង់ អាច​បត់​បែន​បាន ដើម្បី​បំពាក់​នៅ​លើ​យន្តហោះ​មើល​ធ្លុះ​នោះ​ផង​ដែរ តែ​តម្រូវ​អោយ​ចំនាយ​ថវិកា​ច្រើន តែ CPI បាន​កំពុង​ដុត​ដៃ​ដុត​ជើង​យ៉ាង​សកម្ម​ដើម្បី​កាត់​បន្ថយ​ការ​ចំនាយ​ថវិកា​ដ៏​ច្រើន​លើស​លប់។ ហេតុ​នេះ​បើ​ក្រុមហ៊ុន CPI អាច​នឹង​ផលិត​អេក្រង់ OLED សម្រាប់​បំពាក់​នៅ​លើ​យន្តហោះ​បាន យន្តហោះ​ទំនើបៗ​ជា​ច្រើន​គ្រឿង​ទៀត​នឹង​បំពាក់​មក​ជាមួយ​អេក្រង់​ដ៏​ច្បាស់​អស្ចារ្យ​ដើម្បី​បំរើ​ទៅ​ដល់​អ្នក​ធ្វើ​ដំណើរ​បាន​ផង​ដែរ។ រី​ឯ​គម្រោង​ផលិត​យន្តហោះ​មើល​ធ្លុះ នឹង​ចាប់​ផ្ដើម​ដំនើរ​ការ​គម្រោង​ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ ដូច្នេះ​យើង​អាច​នឹង​ឃើញ​ថា​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​បំផុត​យ៉ាង​យូរ​បំផុត​នៅ​ឆ្នាំ 2024 ខាងមុខ។

cover

  • ដោយ: Vongthear
  • 1:51 PM, 25 February
  • ប្រភព: IFLScience
  • Tag: វិទ្យាសាស្រ្ត